cellcard cellcard

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រសួង​នានា​កាត់​បន្ថយ​ចំណាយ​ខណៈ​ចំណូល​ពន្ធ​ធ្លាក់​ចុះ​

រី សុចាន់ / Khmer Times Share:
​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សុក្រ​នៅ​វិមាន​សន្តិភាព​។ KT/ខេម សុវណ្ណារ៉ា​

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ស្នើ​ដល់​ក្រសួង​នានា​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការចំណាយ​ប្រតិបត្តិការ​ក្នុង​គោលបំណង​សន្សំ​ថវិកា​ដោយសារ​ការ​ធ្លាក់​ចុះ​ចំណូល​ជាតិ​។​

​ឯកសារ​ដែល​កាសែត​ខ្មែរ​ថា​ម​ស៍បាន​ដកស្រង់​សម្តី​បាន​លើកឡើងថា លោក​ហ៊ុន សែន​និយាយ​បែបនេះ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃ​សុក្រ​។​

​លោក​ហ៊ុន សែន​បាន​ថ្លែងថា​“ ខ្ញុំ​សូម​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋាភិបាល​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ជាមួយនឹង​ការចំណាយ​ប្រតិបត្តិការ​ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​រយៈពេល​វែងរ​បស់​ប្រទេស​កម្ពុជា​។ មានន័យថា មិនមាន​ការដំឡើង​តំណែង ឬ​រើស​មន្ត្រី​ថ្មី​នោះឡើយ​»​។​

​ធនាគារពិភពលោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ ២០២០ ត្រូវបាន​គេ​រំពឹងថា​នឹងមាន​កំណើន​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៩៤ ដែល​បាន​ធ្លាក់ចុះ​រវាង -១ ភាគរយ​ទៅ -២.៩ ភាគរយ​

​ទោះយ៉ាងណា​លោក​ហ៊ុន សែន​បាន​និយាយថា ប្រទេស​កម្ពុជា​នៅតែមាន​ថវិកា​សម្រាប់​ការវិនិយោគ​សាធារណៈ​ទាំងអស់​ដូចជា ៤០០ លាន​ដុល្លារ​ថ្មីៗ​នេះ​បាន​វិនិយោគ​ក្នុង​ផលិតកម្ម​អគ្គិសនី​ក៏ដូចជា ១៥០ លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្តសៀមរាប​។​

​លោក​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ថា​៖« ទោះបី​រដ្ឋាភិបាល​មិនបាន​ប្រមូលប្រាក់​ចំណូល​ខ្ពស់​ដូច​មុនពេល​ការមកដល់​នៃ​ជំងឺ​កូ​វីត​១៩ យើង​នៅតែមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ចំណាយ​របស់​យើង​» ។​

​លោក​បន្តថា​៖« យើង​មាន​អតិរេក​ថវិកា​ក្នុង​ឆមាស​ទី ១ ឆ្នាំ ២០២០ ដែលមាន​ចំនួន​ប្រហែល ១៥០ លាន​ដុល្លារ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បន្ថែមថា​ក្នុ ង​ឆមាស​ទី ១ ឆ្នាំ ២០២០ រដ្ឋាភិបាល​សម្រេចបាន​គោលដៅ​ប្រមូល​ពន្ធ​ចំនួន ៧៨ ភាគរយ​ស្មើនឹង ២ ៨៨០ លាន​ដុល្លារ​និង ៦២ ភាគរយ​នៃ​គោលដៅ​ប្រមូល​ពន្ធគយ​របស់ខ្លួន​ដែល​ស្មើនឹង ១ ៨១៨ លាន​ដុល្លារ​។​

​លោក​ឡាំ សុជាតិ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ (API) បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា​ការចំណាយ​របស់​រដ្ឋាភិបាល​មិន​ត្រឹមតែ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន​ទេ​នៅពេល​មាន​រោគរាតត្បាត​ប៉ុន្តែ​វា​ក៏ត្រូវ​សន្សំសំចៃ​ផងដែរ​ជាមួយនឹង​ការចំណាយ​សម្រាប់​ឆ្នាំ ២០២១, ២០២២ និង​លើស​នេះ​។​

​លោក​និយាយថា​៖ «​ប្រជាជន​បង់ពន្ធ​ទៅ​រដ្ឋ​ដែល​រដ្ឋ​ប្រើ​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ ប៉ុន្តែ​ប្រជាជន​មិនអាច​រកប្រាក់​ចំណូល​បានទេ​នៅពេលនេះ​ដូច្នេះ​ចំណូល​ពន្ធ​របស់​រដ្ឋ​បាន​ធ្លាក់ចុះ​។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ចំណាយ​សម្រាប់​សកម្មភាព​សំខាន់ៗ​តែប៉ុណ្ណោះ​។ ដើម្បី​ធ្វើដំណើរ​ឆ្លងកាត់​រយៈពេល​នេះ​នឹង​តម្រូវ ឲ្យ មាន​អភិបាលកិច្ច​ល្អ​» ។​

​លោក​ឡាំ សុជាតិ​បាន​បន្តថា រដ្ឋាភិបាល​ត្រូវតែ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​គ្រប់​ប្រភេទ​ដើម្បី​ការពារ ពី​ការបាត់បង់​ប្រាក់ចំណូល​ដែល​នឹង​ធ្វើឱ្យ​សមត្ថភាព​ប្រតិបត្តិការ​របស់ខ្លួន​ចុះខ្សោយ​៕

​ប្រែ​សម្រួល​ដោយ តាំង រី​និត្យ​

Related Posts

Previous Article

រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា

Next Article

ទឹក​ជំនន់​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១០​នាក់ និង​បង្ក​ការ​ខូចខាត​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​