cellcard cellcard

ក្រុមប្រឹក្សា រិះគន់អ្នកដែលមិនមានចំណេះដឹងអំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ

រី សុចាន់ / ខ្មែរថាមស៍ / Khmer Times Share:
ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសកម្ពុជា លោក អ៊ឹម ឈុនលឹម និយាយនៅក្នុងសន្និសីទសារព័ត៌មានដើម្បីអបអរសាទរខួបលើកទី ២៧ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ។ ខេធី / ស៊ីវចាន់ណា

ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិល​មិញបានរិះគន់ចំពោះអ្នកដែលរិះគន់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបកស្រាយដោយមិនបានពិនិត្យមើលអង្គហេតុ។

ថ្លែងក្នុងពិធីមួយកាលពីម្សិលមិញ ដែល​ប្រារព្ធខួបលើកទី ២៧ នៃរដ្ឋធម្មនុញ្ញដែលនឹង
ធ្វើឡើង​នៅថ្ងៃនេះ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បានមានប្រសាសន៍ថា មាន​កា​រ​ខ្វែងគំនិតគ្នារវាងអ្នកទ្រឹស្តី និងអ្នកអនុវត្តពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹ​ង​ការអ​នុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការលើកកម្ពស់សេរីភាពជាមូលដ្ឋាន អំណាចនៃការបែងច្បាប់នៃការអនុវត្តច្បាប់ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការបកស្រាយរដ្ឋធម្មនុញ្ញ។

លោក​បាននិយាយថា៖​ ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហា និងដំណោះស្រាយនេះ បានធ្វើឱ្យមានការយល់មិនច្បាស់អំពីសមិទ្ធិផលក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនៃការអនុវត្តរដ្ឋធម្មនុញ្ញនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោក ឈុន​លឹម បាន​បន្ថែមថា៖ «បញ្ហា​មិន​គួរត្រូវបានមើលរំលង ឬបដិសេធឡើយ ប៉ុន្តែ​គួរតែពិភាក្សា និងដោះស្រាយជាមួយគ្នាដោយផ្អែកលើយុត្តិធម៌ សេចក្តីពិត និងភាពវិជ្ជមាន»។

 

លោកបាននិយាយថា ការវាយតម្លៃលើការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញដោយផ្អែកលើ
លក្ខ​ណៈវិនិច្ឆ័យតែម្ខាងនៃគំនិតលោកខាងលិចនឹងនាំមកនូវភាពអយុត្តិធម៌ដល់អ្នក
អនុ​វត្តដែលបានខិតខំដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាច្រើនរបស់ប្រទេស។

លោក ឈុន​លឹម បាននិយាយបន្ថែមទៀតថា៖ « ដើម្បីវាស់វែងការអនុវត្តរដ្ឋធម្មនុញ្ញឲ្យមានភាពត្រឹមត្រូវ និងសមធម៌ នេះចាំបាច់ត្រូវថ្លឹងថ្លែងគំនិតលោកខាងលិច និងពិចារណាលើលក្ខណៈប្រពៃណីរបស់ប្រទេសកម្ពុជាផងដែរ។ បន្ទាប់មកយើងអាចមានសុទិដ្ឋិនិយម​ដើម្បីវា​យតម្លៃលើការអនុវត្តរដ្ឋធម្មនុញ្ញ»។

លោកបាននិយាយថា ការដាក់បញ្ចូលតម្លៃ និងគោលគំនិតរដ្ឋធម្មនុញ្ញទំនើប និងគុណតម្លៃខ្មែរនិយមទៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានបង្កើតនូវគំនិតពហុនិយម និង
ពហុមុ​ខ។

លោក ឈុន​លឹម បាននិយាយថា៖ «ការអនុវត្តគំនិតបែបនេះនឹងជួបប្រទះការរំខាន និងបញ្ហា​មួ​យចំនួនដែលជៀសមិនរួច ដូចជាវិបត្តិនយោបាយក្រោយការបោះឆ្នោតដែលបង្កើតឱ្យ​មានសំណួរទាក់ទងនឹងបញ្ហាច្បាប់ និងដំណោះស្រាយដែលសមស្របនិងចាំបាច់» ។

អគ្គលេខាធិការរងនៃ​ក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម វិចិត្រអក្ខរា បានប្រាប់អ្នកសារព័ត៌មានក្នុងពិធីនោះថា ចាប់តាំងពីការប្រកាសរបស់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មក ប្រជាជនបានរស់នៅដោយសុខសន្តិភាព និងសុវត្ថិភាព។ សេរីភាពរបស់ពួក​គេក៏ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញផងដែរ។

លោកបាននិយាយថា៖ « ក្រុមប្រឹក្សាធម្មនុញ្ញសង្ឃឹមថាប្រជាជននឹងបន្តគោរព និងអនុវត្តរដ្ឋធម្មនុញ្ញបន្តទៀត»។

 

លោក អក្ខរា បាន​និយាយថា៖ « មានតែក្រុមប្រឹក្សាធម្មនុញ្ញទេដែលមានសិ​ទ្ធិស្របច្បាប់ និងផ្លូវការដើម្បីបកស្រាយរដ្ឋធម្មនុញ្ញ ។ ការបកស្រាយណាមួយនៃរដ្ឋធម្មនុញ្ញក្រៅពីក្រុមប្រឹក្សាធម្មនុញ្ញគ្រាន់តែជាការបញ្ចេញមតិផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោ» ។

លោក​និ​យា​យថា រាល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេ​លកន្លងមកគឺដើម្បីធានាសុវត្ថិភាព និងសន្តិសុខសង្គម។

លោក យ៉ុង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់កាសែតខ្មែរថាមស៍ កាលពី​ម្សិលមិញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញភាគច្រើន
ធ្វើឡើងដើម្បីធ្វើតាមនិន្នាការនយោបាយជាជាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោក​បន្តថា ការការពារសិទ្ធិសេរីភាពមួយចំនួន សិទ្ធិឯកជន និងសិទ្ធិជាម្ចាស់ស្របច្បាប់មិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។

លោក គឹមអេង បាននិយាយថា ការធានាសិទ្ធិស្មើគ្នានៅចំពោះមុខតុលាការនៅតែជាបញ្ហាដែលមនុស្សមួយចំនួនកំពុងរងភាពអយុត្តិធម៌ដោយសារតែប្រព័ន្ធតុលាការ។

លោកបាននិយាយថា៖ « សិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពនយោបាយនៅមានកំរិតនៅឡើយ។ ការចូលរួមនយោបាយខ្លះត្រូវបានរំខាន។ ការចូលរួមរបស់គណបក្សនយោបាយ​មិនត្រូវបានអនុវត្តស្មើភាពគ្នាទេ ។ ទោះជាយ៉ាងនេះជាសេរីភាពនៃការជ្រើសរើសដើម្បីចិញ្ចឹមជីវិតរបស់ប្រជាជនដែលត្រូវបានអនុវត្ត» ៕

Related Posts

Previous Article

លោកនាយករដ្ឋមន្រ្តី៖ ការដាក់ទណ្ឌកម្មរារាំងការរីកចម្រើន

Next Article

ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ស្វាគមន៍​ទស្សន​កិច្ច​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត សម្រាប់​ដំណើរ​ស្វែង​យល់​អំពី​ឌីជីថល​នីយកម្ម​