cellcard cellcard

ការ​ដាក់​ឯកសារ​ពន្ធ​អេឡិច​ត្រូនិច​ត្រូវ​បាន​ពន្យារ​ពេល​ជា​ថ្មី​ម្តង​ទៀត​

ស៊ន សារ៉ាត់ / Khmer Times Share:
លោក គង់ វិបុល អគ្គនាយក​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ សហការី

​អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) បាន​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ​ក្រោយ ក្នុងការ​កំណត់​ពេល​វេលា ដើម្បី​អនុវត្ត​វិធីសាស្ត្រ​ប្រមូល​ពន្ធ​តាម​អ៊ីនធើណេត​។​

​នេះ​គឺជា​ការពន្យារពេល​លើក​ទី​ពីរ​៖ កាលវិភាគ​ដំបូង​គឺ​ត្រូវ​ចាប់ផ្តើម​នៅ​ចុងខែ​សីហា​កន្លងទៅ​។ យោងតាម​សេចក្តីជូនដំណឹង ការពន្យារ​ពេលនេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មាន​យោបល់ ពី​វិស័យ​ឯកជន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចាប់ផ្តើម​អនុវត្ត​ប្រព័ន្ធ​ថ្មី​ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ។​

​សេចក្តីប្រកាស​មួយ​បានសរសេរថា​៖ «​ផ្អែកលើ​យោបល់​នេះ GDT បានសំរេច​ចិត្ត​ផ្តល់​ពេលវេលា​ដល់​ក្រុមហ៊ុននានា ក្នុងការ​បណ្តុះបណ្តាល​បុគ្គលិក​របស់​ពួកគេ ក្នុងការ​អនុវត្ត​ប្រសិទ្ធភាព​នៃ​ការដាក់​ឯកសារ​ពន្ធ​តាម អេឡិចត្រូនិក​»​។​

​នេះ​បើ​យោងតាម GDT អ្នក​ដែល​ត្រូវ​បង់ពន្ធ នៅតែ​អាច​ប្រើ វិធីសាស្ត្រ​ដែលមាន​ស្រាប់​សម្រាប់​កា រ​បង់ពន្ធ​ប្រចាំខែ និង​បន្ត​ប្រើ​ការសង​ប្រាក់​អាករ និង​ឥណទាន​អាករ​តាមអ៊ី​ន​ធើរ​ណេ​ត ខណៈដែល​ក្រុមហ៊ុន ដែល​បាន​ប្រើប្រាស់​ឯកសារ​អេឡិចត្រូនិក​រួចហើយ  នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដដែល​។​

​សេចក្តីប្រកាស​បន្តថា យើង​សង្ឃឹមថា​ក្នុង​រយៈពេល​នេះ យើង​នឹង​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន និង​អ្នក​បង់ពន្ធ ត្រៀមខ្លួន​ដើម្បី​បំពេញ​កាតព្វកិច្ច​ពន្ធរ​បស់​ខ្លួន​។​

​ការផ្លាស់ប្តូរ​របស់រ​ដ្ឋា​ភិ​បាល​ដើម្បី​ប្រែក្លាយ​ប្រទេស​ទៅជា​មូលដ្ឋាន​ឌីជីថល​ដែល​ត្រូវការ​ការអភិវឌ្ឍន៍​ធនធានមនុស្ស​ផ្អែកលើ​ឌីជីថល​ទៅជា បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​គេ​ហៅ កាត់​ម្យ៉ាង​ទៀតថា (​ឧស្សាហកម្ម ៤.០) ។​

​លោក គង់ វិបុល អគ្គនាយក​ពន្ធដារ​បា​ន​និយាយ​ក្នុងអំឡុងពេល នៃ​ការបង្កើត​សេវាកម្ម​ព​ន្ធេ​តាម​អុ​ី​ន​ធើរ​ណេ​ត នា​ដើមខែ​មិថុនា​នេះ​ថា បច្ចុប្បន្ន​នាយកដ្ឋាន​ពន្ធដារ​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ដើម្បី​ផ្តល់​សេវាកម្ម​ពន្ធ​លឿន រហ័ស មាន​តម្លាភាព និង​ងាយស្រួល​ដល់​អ្នក​បង់ពន្ធ​ទាំងអស់​។​

​លោក​បន្តថា ការដាក់​ឯកសារ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​អាច​ប្រើ​បាន​សម្រាប់តែ​អ្នក​បង់ពន្ធ​មធ្យម និង​ធំ​ប៉ុណ្ណោះ  ខណៈដែល​នាយកដ្ឋាន​ពន្ធដារ​បាន​រៀបចំ​កម្មវិធី​លើ​ទូរស័ព្ទ​មួយទៀត​សម្រាប់​អ្នក​បង់ពន្ធ​ខ្នាតតូច​។​

​លោក វិបុល និយាយថា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្ត​យ៉ាង​តឹងរឹង និង​មាន​ប្រសិទ្ធិភាព​នូវ គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល តាមរយៈ​វិធានការណ៍​សំខាន់ៗ រួមមាន​ការពង្រឹង  និង​ការគ្រប់គ្រង​កំណែទម្រង់ពន្ធ ការពង្រឹង​ប្រព័ន្ធ​ឯកសារ​អេ​ឡិច​ត្រូ​និ​ច និង​ការពង្រឹង​ការប្រមូល​ពន្ធ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ​ប្រមាណ ១,៦៨៤ លាន​ដុល្លារ​នៅ​ឆមាស​ទី ១ ឆ្នាំនេះ គឺ​កើនឡើង ១២ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី

Related Posts

Previous Article

ក្រសួង​អប់រំ​ត្រៀម​បើក​សាលា​រៀន​គ្រប់​កម្រិត​

Next Article

ក្រសួង​៖ កម្ពុជា​មិន​ទាន់​បាន​បញ្ជា​ទិញ​ការ​ផ្គត់ផ្គង់​វ៉ាក់​ស៊ាំង​កូវីត​១៩ ជា​មុន​ទេ​