cellcard cellcard

​កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​១​៣​៩​ ​នាក់​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ​ ​ពី​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ ​នៅ​ម៉ា​លី​

S​e​n ​D​avid / Khmer Times Share:
កង​យោធា​មួក​ខៀវ​ ​១​៣​៩​ ​នាក់​បាន​មកដល់​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាព​ ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​ម៉ា​លី​។​ រូបថត​ សហការី

កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​១​៣​៩​ ​នាក់​បាន​វិលត្រឡប់​ពី​ប្រទេស​ម៉ា​លី​វិញ​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។​

​ឧត្តមសេនីយ៍ទោ​ ​អ៊ុក​ ​សៀង​ ​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​ (NC​P​F​)​បាន​និយាយ​កាល​ពីម្សិលមិញ​ថា​កង​យោធា​មួក​ខៀវ​រួម​ទាំង​ស្ត្រី​ ​១​១​ ​នាក់​បាន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​ម៉ា​លី​។​

លោក​ឧត្តមសេនីយ៍ឯក​ ​សៀង​ ​បាន​និយាយ​ថា​មនុស្ស​ចំនួន​ ​៤​៥​ ​នាក់​ត្រូវ​បាន​គេ​ដាក់​ឱ្យ​នៅ​ដាច់​ពី​គ្នា​រយៈពេល​ ​១​៤​ ​ថ្ងៃ​នៅ​ឯ​វិទ្យាស្ថាន​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​កងកម្លាំង​រក្សា​សន្តិភាព​ក្នុងស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​និង​ ​៩​៤​ ​នាក់​ផ្សេងទៀត​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​ ​នៅ​ស្រុក​ភ្នំ​ស្រួច​។​

​លោក​បន្ត​ថា​៖​ ​«​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​ ​នៅ​ក្នុងស្រុក​ទាំងពីរ​ ​បន្ទាប់ពី​ពិនិត្យ​សុខភាព​នៅ​អាកាសយានដ្ឋាន​»​។​

​កងកម្លាំង​ថែរក្សា​សន្តិភាព​ទទួល​បានការ​ធ្វើ​តេ​ស្ត​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ពេល​មកដល់​ប្រទេស​កម្ពុជា​។​ ​រូបថតសហការី

​អ្នក​ទាំង​ ​១​៣​៩​ ​នាក់​បាន​ទទួលការ​ធ្វើ​តេ​ស្ត​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ពេល​មកដល់​ ​យោង​តាម​ NC​P​F​ ​លទ្ធផល​របស់​ពួកគេ​នឹង​ទទួល​បាន​ពី​ក្រសួងសុខាភិបាល​វិញ​នៅ​ថ្ងៃនេះ​។​

​កងកម្លាំង​ថែរក្សា​សន្តិភាព​ ​២​១​៨​ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ា​លី​កាលពី​ថ្ងៃសុក្រ​ ​ដើម្បី​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ ​និង​ជំនួស​អ្នក​ដែល​ទើប​តែ​វិលត្រឡប់​។​

​យោង​តាម​ NC​P​F​ ​ប្រទេស​កម្ពុជា​មាន​កងកម្លាំង​ថែរក្សា​សន្តិភាព​មួក​ខៀវ​ជិត​ ​៨​០​០​ ​នាក់​ ​ក្នុង​នោះ​មាន​ស្ត្រី​ប្រហែល​ ​៨​០​ ​នាក់​ផង​ដែរ​ ​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ជាមួយ​អង្គការសហប្រជាជាតិ​នៅ​លីប​ង់ ​ស៊ូ​ដ​ង់​ខាងត្បូង​ ​ម៉ា​លី​ ​និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​កងកម្លាំង​ថែរក្សា​សន្តិភាព​ ​ធា​រិទ្ធ​ ​រស្មី​ ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា​ ​មាន​វត្តមាន​ព្យុះ​ខ្សាច់​ ​ជម្លោះ​ ​ភេរវកម្ម​ ​និង​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ប្រទេស​ម៉ា​លី​។​

​លោក​បាន​និយាយ​ថា​ ​មុន​ពេល​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ពួកគេ​បាន​ទទួលការ​បណ្តុះបណ្តាល​ផ្នែកការ​ពារ​ខ្លួន​ ​ហើយ​បាន​រៀន​ពី​វិធីការ​ពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​។​

​លោក​ថា​៖​ ​«​វា​ផ្តល់​ឱ្យ​យើង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ា​លី​ ​ហើយ​យើង​បាន​អប់រំ​គ្នា​អំពី​វិធី​អនុវត្ត​វិធានការ​ណ៍​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​»​។​ ​ប្រែ​សម្រួល​ដោយ​ ​សៀវ​ ​គួយ​អ៊ី

Related Posts

Previous Article

​រដ្ឋាភិបាល​អាល្លឺម៉ង់​ផ្តល់​ថវិកា​ចំនួន​ ​០​,​៦​ ​លាន​ដុល្លារ​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​សម្រាប់​ការ​ត្រួតពិនិត្យ​ផល​ប៉ះពាល់​ទំនប់ទឹក​

Next Article

​តំណាង​សហជីព​កម្ពុជា​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ស្តីពី​វិសោធនកម្ម​ច្បាប់​ការងារ​