cellcard cellcard

​តំណាង​សហជីព​កម្ពុជា​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ស្តីពី​វិសោធនកម្ម​ច្បាប់​ការងារ​

​So​m​ K​an​i​k​a / Khmer Times Share:
កិច្ចប្រជុំ​សហជីព​ពីមុន​ជាមួយ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ K​T​/​Pan​n R​a​c​h​an​a

​តំណាង​សហជីព​កម្ពុជា​បាន​និយាយ​ថា​ ​ពួកគេ​នឹង​មិន​ចូលរួម​ប្រជុំ​ជាមួយ​ក្រសួងការងារ​ទាក់ទង​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ដែល​នឹង​កាត់បន្ថយ​ប្រាក់ឈ្នួល​វេន​យប់​ ​និង​កាត់បន្ថយ​សិទ្ធិ​ឈប់​សម្រាក​។​

​ការផ្លាស់ប្តូរ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ ​ដើម្បី​យក​ប្រាក់ឈ្នួល​វេន​យប់​ស្រប​ ​នឹង​អត្រា​ថ្ងៃ​ ​និង​បញ្ឈប់​ការ​ឈប់​សម្រាក​នៅ​កន្លែងធ្វើការ​ ​ដើម្បី​បង្កើន​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

នេះ​ទាក់ទង​នឹង​ថ្ងៃ​ឈប់សំរាក​សាធារណៈ​ ​ដែល​នៅ​ថ្ងៃអាទិត្យ​ និ​យោ​ជិ​ក​តែងតែ​ឈប់​សម្រាក​ថ្ងៃ​ច​័ន្ទ​។​

​កិច្ចប្រជុំ​នេះ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃនេះ​រវាង​ក្រសួងការងារ​ ​ក្រុម​ការងារ​ ​និង​សហជីព​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​គ្រោង​នឹង​ពិភាក្សា​អំពី​ច្បាប់​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​១​៤​៤​ ​ស្តីពី​ការ​កាត់បន្ថយ​ប្រាក់ឈ្នួល​ការងារ​វេន​យប់​ពី​១​៣​០​% ​មក​ត្រឹម​ ១​០​០​% ​ពួកគេ​ក៏​នឹង​ពិភាក្សា​លើ​មាត្រា​១​៦​២​ ​ស្តីពី​ការ​ធ្វើការងារ​ថ្ងៃបុណ្យ​ជាតិ​ចំ​ថ្ងៃអាទិត្យ​ ​មិន​លើក​ពេលឈប់សម្រាក​១​ថ្ងៃ​បន្ថែម​ទៀត​

​សេចក្តីថ្លែង​ការណ៍​មួយ​ដែល​ចេញ​ដោយ​តំណាង​សហជីព​កម្ពុជា​បាន​និយាយ​ថា​៖​ ​«​ការផ្លាស់ប្តូរ​នេះ​នឹង​នាំមក​នូវ​គុណវិបត្តិ​ជាច្រើន​ដល់​ពលករ​កម្ពុជា​ ​ជាពិសេស​ការ​បាត់បង់​អត្ថប្រយោជន៍​សេដ្ឋកិច្ច​»​ ​។​

​តំណាង​ទាំងនេះ​រួម​មាន​ប្រជាជន​មកពី​សហភាព​ការងារ​កម្ពុជា​ ​ស​ម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ​ស​ម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​ស​ម្ព័ន្ធ​សហជីព​កម្ពុជា​ ​និង​សហជីព​សេរី​ ​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។​

​យោង​តាម​សេចក្តីថ្លែង​ការណ៍​ ​តំណាង​សហជីព​កម្ពុជា​បាន​ធ្វើ​សំណើ​ជាច្រើន​ ​ដើម្បី​ច្រានចោល​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ​នេះ​ ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការប្រជុំ​នៅ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​០​ ​និង​ដំណាក់កាល​ទី​ ​២​ ​នៅ​ថ្ងៃ​ទី​ ​២​១​ ​ខែ​កក្កដា​ឆ្នាំ​ ​២​០​២​០​​។​

​ពួកគេ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​៖​ ​«​យើង​សូម​អំពាវនាវ​ដើម្បី​ស្នើសុំ​ឱ្យ​ក្រសួងការងារ​បដិសេធ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ការងារ​ ​ដូចដែល​យើង​បាន​ស្នើសុំ​នៅ​ក្នុង​ដំណាក់កាល​ទី​ ​១​ ​និង​ទី​ ​២​»​។​ ប្រែ​សម្រួល​ដោយ​ ​សៀវ​ ​គួយ​អ៊ី​

Related Posts

Previous Article

​កង​យោធា​មួក​ខៀវ​កម្ពុជា​ចំនួន​១​៣​៩​ ​នាក់​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ​ ​ពី​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ ​នៅ​ម៉ា​លី​

Next Article

តម្លៃកសិដ្ឋានចិញ្ចឹមសត្វមាន់ និងជ្រូកមានការធ្លាក់ចុះ