cellcard cellcard

​ព្រះសង្ឃ​ចំនួន​ ​២​៦​ ​អង្គ​បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​ ​និង​ផ្តាសាយ​ធំ​

K​h​an​n C​h​an​v​i​r​a​k / Khmer Times Share:
​ព្រះសង្ឃ​ត្រូវ​បាន​ធ្វើ​តេ​ស្ត​នៅ​ខេត្ត​បន្ទាយ​មានជ័យ​។​ ​ រូបថត​ សហការី

​ព្រះសង្ឃ​ចំនួន​ ​២​៦​ ​អង្គ​នៅ​ស្រុក​មង្គល​បូរី​ ​ខេត្ត​បន្ទាយ​មានជ័យ​បាន​ធ្លាក់ខ្លួន​ឈឺ​ ​ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​ ​និង​ផ្តាសាយ​ធំ​។​

​លោក​ ​ឡេ​ ​ច័ន្ទ​សង្វាត​ ​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ ​បាន​និយាយ​ថា​ ​ការ​ផ្ទុះឡើង​នេះ​បាន​កើតឡើង​នៅ​ក្នុង​វត្ត​បឹង​ត្រស់​ ​ភូមិ​បឹង​ត្រស់​ ​ឃុំ​ភ្នំ​តូច​ ​នៅពេលដែល​ព្រះសង្ឃ​ ​១​៣​ ​អង្គ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្ម​គោល​ថ្ងៃនេះ​ ​ដោយសារ​គ្រុនក្តៅ​ ​ឈឺក្បាល​ ​និង​វិលមុខ​។​

​លោក​បាន​បន្ត​ថា​ព្រះសង្ឃ​ ​១​៣​ ​អង្គ​ផ្សេងទៀត​មកពី​វត្ត​តែមួយ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី​ដែរ​។​

​លោក​ថា​៖​ ​«​ម​ន្រ្តី​មន្ទីរ​សុខាភិបាល​ខេត្ដ​បាន​ទៅ​មន្ទីរពេទ្យ​ ​ដើម្បី​ពិនិត្យ​និង​យក​សំណាក​ឈាម​សម្រាប់​តេ​ស្ត​ជំងឺ​គ្រុន​ឈី​ក​ ​ហើយ​នៅ​ព្រឹក​ថ្ងៃស្អែក​យើង​អាច​ធ្វើ​តេ​ស្ត​ឈាម​ទាំងនេះ​ ​សម្រាប់​ជំងឺ​កូ​វី​ដ​-​១​៩​ ​ផង​ដែរ​ ​ក្នុង​ករណី​មាន​គ្រុនក្តៅ​ជាប់​រហូត​»​។​

​លោក​បន្ថែម​ថា​ ​វា​អាច​ជា​ជំងឺ​ផ្តាសាយ​ធំ​ ​ឬ​គ្រុន​ឈី​ក​ ​ខណៈ​ដែល​មន្ត្រី​សុខាភិបាល​កំពុង​ឃ្លាំមើល​សុខភាព​របស់​ពួកគេ​។​

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អភិបាល​ខេត្ត​ទាំងអស់​ទូទាំង​ប្រទេស​ ​ត្រូវ​មាន​វិធានការ​សុខភាព​តឹងរឹង​ ​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​ ​គ្រុនផ្តាសាយ​ធំ​ ​និង​វី​រុ​ស​ផ្សេងៗ​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​។​

​លោក​ ​ម៉ម​ ​ប៊ុន​ហេង​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​បាន​ក្រើន​រំលឹក​ដល់​អភិបាល​ខេត្ត​ទាំងអស់​ត្រូវ​បន្ត​សង្កេតមើល​ការ​អនុវត្ត​វិធានការ​សុខភាព​ឱ្យ​បាន​ត្រឹមត្រូវ​។​

​លោក​ថា​៖​ ​«​ក្រសួង​បាន​កត់សំគាល់​ករណី​នៃ​ការ​ឆ្លង​ជំងឺ​ផ្តាសាយ​ធំ​នៅ​តាម​វត្ត​ ​ដូចជា​តាកែវ​ ​ត្បូងឃ្មុំ​ ​និង​បាត់​ដំបង​។​ ​ជំងឺ​ផ្តាសាយ​បាន​ធ្វើ​ឱ្យ​ព្រះសង្ឃ​ ​និង​ពុទ្ធបរិស័ទ​ជាច្រើន​ឈឺ​ ​ដោយមាន​សីតុណ្ហភាព​លើស​ពី​ ​៣​៧​,​៥​ ​អង្សា​សេ​ ​ក្អក​ ​និង​ហៀរសំបោរ​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​វា​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់​ ​នៅ​ពេល​ពួកគេ​ចូល​វត្ត​ ​ឬ​ជួប​អ្នក​កាន់សាសនា​ផ្សេង​ ​និង​ដើម្បី​រក្សា​គ​ម្លា​ត​សង្គម​យ៉ាងហោចណាស់​មួយ​ម៉ែត្រ​កន្លះ​»​។​

​កាល​ពីម្សិលមិញ​ ​មានការ​រាយការណ៍​ថា​មនុស្ស​ចំនួន​ ​៤​៦​ ​នាក់​មាន​សីតុណ្ហភាព​លើស​ពី​ ​៣​៧​,​៥​ ​អង្សា​សេ​ ​បាន​បង្ហាញ​រោគសញ្ញា​ដូច​ជំងឺ​ផ្តាសាយ​ ​និង​មាន​ហៀរសំបោរ​រយៈពេល​ ​៦​ ​ថ្ងៃ​នៅ​ខេត្ត​បាត់​ដំបង​។​

​ពួកគេ​បាន​មកពី​ខេត្ត​មួយ​ចំនួន​ផ្សេងទៀត​ ​ដើម្បី​មក​សិក្សា​នៅ​សាលា​ពុទ្ធសាសនា​មួយ​នៅ​វត្ត​ស្វាយ​ដង្គុំ​ ​ក្នុងស្រុក​ឯក​ភ្នំ​។​

​លោកស្រី​ ​ឳ​ ​វ៉ាន់​ឌិន​ ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ ​បាន​អោយ​ដឹង​ថា​អ្នកជំងឺ​ថ្មី​ចំនួន​ ​៤​៦​ ​នាក់​ទទួល​បាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ​ប្រែ​សម្រួល​ដោយ​ ​សៀវ​ ​គួយ​អ៊ី​

Related Posts

Previous Article

តម្លៃកសិដ្ឋានចិញ្ចឹមសត្វមាន់ និងជ្រូកមានការធ្លាក់ចុះ

Next Article

​មិន​មាន​ភ័ស្តុតាង​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ក្នុងរយៈពេល​បី​ខែ​ក្នុង​ការស៊ើបអង្កេត​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ឡើយ​