cellcard cellcard cellcard

មាន​ការ​រំពឹង​ថា វិស័យ​ទេសចរណ៍​ក្នុង​ស្រុក​នឹង​មាន​កាន់​តែ​ច្រើន​នា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​

Jason Boken / Khmer Times Share:
​អ្នកទេសចរ​នៅ​ប្រាសាទអង្គរវត្ត​។ Khmer Times

​អាជីវកម្ម​នៅ​ជុំវិញ​ប្រទេស​កម្ពុជា​ជាថ្មី​ម្តងទៀត បាន​បង្កើត​រលក​ទេសចរណ៍​ក្នុងស្រុក​នៅ​ពេល​ដែល​ប្រជាជន​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ទេសចរណ៍​ផ្សេងៗ​គ្នា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

aba

​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​រៀប​ចំ​ព្រឹត្តិការណ៍​ក៏ដូចជា​ផ្តល់​ការបញ្ចុះ​តម្លៃ ដើម្បី​សង្ឃឹមថានឹង​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​ក្នុងឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​សប្តាហ៍​នេះ​។ ប្រជាជន​នៅ​ទូទាំងប្រទេស​ប្រារព្ធ​ពិធី​សាសនា និង​ឈប់សម្រាក ហើយ​ក្នុង​ជាទូទៅ​មាន​ថ្ងៃ​ឈប់សម្រាក​ពីថ្ងៃ​១៦ ១៧ និង ១៨ ខែកញ្ញា ជា​ពេល​សម្រាក​ពី​ការងារ​ដែល​អនុញ្ញាតឱ្យ​ពួកគេ​ទៅ​​ទស្សនា​តំបន់​ផ្សេងៗ​នៃ​ព្រះរាជាណាចក្រ​។​

​អាជីវកម្ម​កាលពី​ខែ​មុន ទទួលបាន​អត្ថប្រយោជន៍​ពីថ្ងៃ​ឈប់សម្រាក​សាធារណៈ នៅពេលដែល​ប្រជាជន​បាន សម្រាក​ក្នុងឱកាស​ការសង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ ។​

​យោងតាម​ទិន្នន័យ​ពី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា ភ្ញៀវទេសចរ​ក្នុងស្រុក​ជាង ១,១៦ លាន​នាក់​បាន​ទៅ​វិស្សមកាល នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​រយៈពេល ៤ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ២០ ខែសីហា​។​

​ផ្ទះសំណាក់​នៅតាម​គោលដៅ​នានា​នៅ​ទូទាំងប្រទេស​ដូចជា​កំពត សៀមរាប និង​កោះរ៉ុង កោះរ៉ុង​សន្លឹម (​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​) មណ្ឌល​គី​រី និង​រតនគីរី សុទ្ធតែ​ផ្តល់ជូន​នូវ​កន្លែង​ស្នាក់នៅ​ដែលមាន​តម្លៃថោក ដើម្បី​ស្នាក់​នៅក្នុង​ថ្ងៃ​ឈប់សម្រាក ក៏ដូចជា​បារ និង​ភោជនីយដ្ឋាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​គ្នា​ក្នុង​គោលបំណង​ទាក់ទាញ​អតិថិជន​។​

​លោក Tony Giddings ម្ចាស់ផ្ទះ​សំណាក់ The Hideaway នៅ​ខេត្តកំពត បាន​និយាយថា​៖ «​យើង​កំពុង​បញ្ចុះ​ថ្លៃ​បឹង​ហ្គា​ឡូ​របស់​យើង​ឱ្យនៅ​ត្រឹម ១៥ ដុល្លារ​ក្នុង​មួយ​យប់​នៅតាម​មាត់ទន្លេ​។ ថ្ងៃ​ឈប់សម្រាក​ទាំងនេះ​គឺជា​ពេលវេលា​សម្រាប់​យើង​ដើម្បី​ព្យាយាម​ទទួល​មនុស្ស​ជាច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

​លោក​ថា​៖ «​កំពត​គឺជា​ទីក្រុង​មាត់ទន្លេ​ដ៏​ស្រស់ស្អាត​មួយ ដែលមាន​ក​ន្លៃ​ង​ជាច្រើន​ដែល​រួម​មានការ​ដើរលេង​តាម​ដងទឹក​ជ្រោះ និង​ការ​ដើរលេង​ភ្នំ​បូកគោ និង​អាជីវកម្ម​ជាច្រើន​នៅក្នុង​ទីក្រុង កំពុងមាន​ការកម្សាន្ត​ផ្សេងៗ​គ្នា​ដូចជា​តន្ត្រី ការផ្សាយ​បន្ត​ផ្ទាល់ និង​រាត្រី​សួរ​សំណួរ​កម្សាន្ត​។ ឥឡូវនេះ គឺជា​ពេលដែល​ប្រជាជន​នៅ​ទូទាំងប្រទេស​គាំទ្រ​អាជីវកម្ម​ក្នុងស្រុក​»​។​

​ត្រឹមតែ​រយៈពេល​ពីរ​បី​ម៉ោង​នៃ​បើកបរ និង​ការ​ជិះទូក​ឆ្ងាយ​ពី​កំពត គឺជា​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ដែលជា​កោះ​ពិសេស​បំផុត​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍​។​

​ខ្ទម​ប្រក់​ស្បូវ ឆ្នេរ​ខ្សាច់ និង​ទឹកថ្លា​ឆ្វង់ ធ្វើឱ្យ​កន្លែង​ទាំងនេះ​ក្លាយជា​កន្លែង​ដែល​គួរអោយ​សម្រាក នៅក្នុង​អង្រឹង និង​ក្រោយ​ពន្លឺព្រះអាទិត្យ​។ ឆ្នេរ​មួយចំនួន​នៅលើ​កោះ ក៏ត្រូវ​បាន​គេ​បោះឆ្នោត​ថា​ជា​ឆ្នេរ​ដែល​ស្អាត​នៅលើ​ពិភពលោក (​ការបោះពុម្ពផ្សាយ​ខែសីហា ដោយ​ទស្សនា​វ​ដ្តី National Geographic) ។​

​តម្លៃ​នៅលើ​កោះ​ត្រូវបាន​ទម្លាក់​មក​នៅត្រឹម ១០ ដុល្លារ​សម្រាប់​បឹង​ហ្គា​ឡូ​នៅតាម​ឆ្នេរ ដោយសារតែ​កង្វះ​នៃ​វិស័យ​ទេសចរណ៍​ក្នុង​រយៈពេល ៩ ខែ​ចុង​ក្រោយនេះ​។​

​លោក William Fisher សហ​ម្ចាស់​រមណីយដ្ឋាន Reef Resort បាន​និយាយថា​៖ «​យើង​ត្រូវ​ផ្តល់ជូន​អ្វីដែល​ល្អ​បំផុត​ក្នុងស្ថានភាព​អាក្រក់​នេះ បឹង​ហ្គា​ឡូ​ឈើ​របស់​យើង​បែរមុខ​ទៅនឹង​ឆ្នេរ​ដ៏​ស្រស់ស្អាត​។ ប៉ុន្តែ ឥឡូវនេះ​អតិថិជន​របស់​យើង​អាច​ទាញយក​អត្ថប្រយោជន៍​ពី​បន្ទប់​ដ៏​មានតម្លៃ​ទាំងនេះ​ក្នុងតម្លៃ​កាន់តែ​ប្រសើរ​។ យើង​សង្ឃឹមថា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​អាច​ទ្រទ្រង់​យើង​រហូតដល់​ចុងបញ្ចប់​នៃ​ជំងឺ​រាតត្បាត​នេះ​»​។​

​ក្នុង​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ភាគច្រើន​ក្នុង​វិស្សមកាល​សាធារណៈ​ចុងក្រោយ គឺ​ខេត្តសៀមរាប​។ វា​ត្រូវបាន​គេ​មើលឃើញថា​ជា​ទិសដៅ​ចាំបាច់​សម្រាប់​ភ្ញៀវទេសចរ ដែលមាន​ប្រាសាទអង្គរវត្ត ដែល​ត្រូវបាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក និង​ប្រាសាទ​នៅ​ជុំវិញ​នោះ ក៏ដូចជា​ផាប់​ស្ទ្រី​ត​ផងដែរ​។​

​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​ក្នុងស្រុក ឈួន រ៉ា​ម៉ូ បាន​និយាយថា​៖ «​មាន​អ្វីៗ​ជាច្រើន​ដែល​ត្រូវធ្វើ​នៅទីនេះ នៅពេលណា​ដែលមាន​ថ្ងៃ​ឈប់សម្រាក យើង​ឃើញ​មាន​មនុស្ស​មក​កម្សាន្ត ប៉ុន្តែ​នៅពេល​ថ្ងៃ​ឈប់សម្រាក​បានបញ្ចប់​ទៅ សៀមរាប​គឺមាន​សភាព​ស្ងប់ស្ងាត់​វិញ​ហើយ​» ។​

​លោក​ថា​៖ «​ក្រុមហ៊ុន​ទេសចរណ៍​របស់​យើង​ក៏​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កន្លែង​មួយចំនួន​ដូចជា​បាត់ដំបង មណ្ឌល​គី​រី និង​រតនគីរី​។ កន្លែង​ទាំងនេះ​ក៏​រងគ្រោះ​ដែរ ដោយសារ​មិនមាន​ទេសចរណ៍ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​ទិសដៅ​ទាំងនេះ​នឹងមាន​ការហូរចូល​នៃ​ទេសចរណ៍​ក្នុងស្រុក​ផងដែរ​»​។​

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

 

Related Posts

Previous Article

សន្ធិសញ្ញា​ផ្ទេរ​ទណ្ឌិត​នឹង​ចូល​ជា​ធរមាន​នៅ​ខែ​ក្រោយ​

Next Article

និយតករ​និយាយ​ថា មិន​មាន​សកម្មភាព​អ្វី ប្រឆាំង​នឹង​ក្រុមហ៊ុន GTI សម្រាប់​ការ​ពន្យារ​ពេល​របាយការណ៍​ហិរញ្ញវត្ថុ​