cellcard cellcard cellcard

ក្រសួង​ត្រួតពិនិត្យ​កន្លែង​លេង​កីឡា​ដើម្បី​ធានាបាន​នូវ​វិធានការណ៍​ការពារ​

​សែន ដា​វិត / Khmer Times Share:
សកម្មភាព​កីឡា​ត្រូវបាន​អនុញ្ញាតឱ្យ​ចាប់ផ្តើម​ឡើងវិញ​ដោយ​គ្មាន​អ្នកទស្សនា និង​មាន​លក្ខខណ្ឌ​ដែល​មិនមាន​អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូ​បច្ចេកទេស និង​អ្នកចូលរួម មិនឱ្យ​លើស ១០០ នាក់។ រូបថត​ សហការី

​ក្រសួង​អប់រំ​បានប្រកាសថា ខ្លួន​នឹងធ្វើ​អធិការកិច្ច​លើ​ក្លិប​កីឡា​នៅ​ទូទាំងប្រទេស ដើម្បី​ធានាថា កន្លែង​ទាំងនោះ​គោរព​តាម​គោលការណ៍​សុខភាព និង​សុវត្ថិភាព ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​ទាក់ទង​នឹង​ការការពារ​ជំងឺ​កូ​វីត​-១៩ ។​

aba

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​សុក្រ កន្លែង​លេង​កីឡា​មួយចំនួន​មិនបាន​អនុវត្ត​វិធានការណ៍​ការពារ​ជំងឺ​កូ​វីត​-១៩ ជាពិសេស​នៅ​កន្លែង​លេង​បាល់ទះ​ដែល​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បើក​ការប្រកួត​ដោយ​បើកចំហរ​សម្រាប់​ការចូលរួម​ដោយ​មិន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ណែនាំ​ការពារ​វីរុស​។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ លោក ស សុខា បាន​និយាយថា រដ្ឋាភិបាល​បាន​​អនុញ្ញាតឱ្យ​សកម្មភាព​កីឡា​បន្ត ដរាបណា ពួកគេ​លេង​កីឡា​ដោយមាន​វិធានការ​សុខភាព​ត្រឹមត្រូវ​។​

​លោក​បាន​និយាយថា​៖ «​កូ​វីត​១៩ នៅតែមាន​ហានិភ័យ​ខ្ពស់ ដូច្នេះ​វា​ចាំបាច់​ណាស់​ដែល​រាល់​សកម្មភាព​កីឡា​ណាមួយ​ត្រូវបាន​អនុវត្តតាម​គោលការណ៍​ណែនាំ​»​។​

​កាលពី​ខែមិថុនា ក្រសួងសុខាភិបាល​បាន​ថ្លែងថា សកម្មភាព​កីឡា​ត្រូវបាន​អនុញ្ញាតឱ្យ​ចាប់ផ្តើម​ឡើងវិញ​ដោយ​គ្មាន​អ្នកទស្សនា និង​មាន​លក្ខខណ្ឌ​ដែល​មិនមាន​អត្ត​ព​លិ​ក គ្រូបង្វឹក គ្រូ​បច្ចេកទេស និង​អ្នកចូលរួម មិនឱ្យ​លើស ១០០ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ព្រឹត្តិការណ៍​ណាមួយ​ឡើយ​។​

​ក្រសួង​បាន​បន្ថែមទៀតថា មនុស្ស​ដែលមាន​វត្តមាន​ក្នុង​សកម្មភាព​ទាំងនោះ ​ត្រូវតែ​ប្រកាន់ខ្ជាប់​នឹង​ការរក្សា​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​​គម្លាត​សង្គម និង​វិធានការ​តឹងរឹង​ដទៃទៀត​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​នេះ​។​

​លោក ច័ន្ទ សំណាង គ្រូបង្វឹក​ផ្នែក​កីឡា​មកពី​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បាន​និយាយថា លោក​បានចាប់ផ្តើម​បង្វឹក​ឡើងវិញ​ចាប់តាំងពី​ខែមិថុនា ទោះយ៉ាងណា អនុញ្ញាត​ឱ្យមាន​សិស្ស​ចំនួន ១០ នាក់​ក្នុងពេល​តែមួយ​ប៉ុណ្ណោះ ​ដើម្បី​ប្រកាន់ខ្ជាប់​ទៅតាម​វិធានការណ៍​។​

​លោក​និយាយថា​៖ «​ខ្ញុំ​មិន​បង្រៀន​សិស្ស​ច្រើន​នាក់​ក្នុង​មួយ​ថ្នាក់​ទេ ដោយសារ​​កូ​វីត​១៩​។ ខ្ញុំ​ក៏​មិន​អនុញ្ញាតឱ្យ​អ្នកណា​ទៅ​មើល​ដែរ ដើម្បី​ការពារ​» ។​

​លោក ខេង សំណាង ដែលជា​អ្នក​ចូលចិត្ត​កីឡា​ម្នាក់ បាន​និយាយថា ថ្មីៗ​នេះ​លោក​បានឃើញ​ការជួបជុំ​មនុស្ស​មួយចំនួនធំ មាននៅ​តាម​សួន និង​នៅតាម​មាត់ទន្លេ​។​

​លោក​បាន​និយាយថា​៖ «​មនុស្ស​ខ្លះ​ពាក់​ម៉ាស និង​រក្សា​គម្លាត​របស់​ពួកគេ ទោះយ៉ាងណា​អ្នកខ្លះ​មិន​ធ្វើ​ទេ ពួកគេ​ត្រូវតែ​គោរព​តាម​គោលការណ៍​ណែនាំ​ដែល​កំណត់ដោយ​ក្រសួង​ថា​វា​សំខាន់​» ៕ ប្រែ​សម្រួល​ដោយ ហួន ឌី​ណា​

Related Posts

Previous Article

កម្ពុជា​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ជាង ២០០ នាក់​អោយ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​

Next Article

ការអប់រំ​ឌីជីថល​នឹងត្រូវ​បាន​បន្ត​ជា​អាទិភាព​