cellcard cellcard

លោកស្រី Smith ស្នើសុំឱ្យគោរពច្បាប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស

គុជ និត្ថាទេវី / Khmer Times Share:
ប្រេសិតសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ធ្វើសន្និសិទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ព្រះរាជាណាចក្រ នៅខែឧសភាឆ្នាំ ២០១៩ ។ ខ្មែរថាមស៍/ ខឹម សុវណ្ណារ៉ា

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យលោក​ស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍ពិសេស​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដើម្បី ឃ្លាំមើលយ៉ាងតឹងរ៉ឹង លើក្រមសីលធម៌ និងសៀវភៅណែនាំស្ដីពីប្រតិបត្តិការ របស់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេស។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឆ្លើយតបនឹងការអះអាងរបស់លោកស្រី ស្មីត អំពីសិទ្ធិមនុស្សនៅកម្ពុជា។ ហើយបានគូសបញ្ជាក់ថា លក្ខណៈនៃការអនុវត្តច្បាប់របស់ព្រះរាជាណាចក្រត្រូវបានធ្វើឡើងស្របនឹងការការពារប្រជាពលរដ្ឋ ដែលគោរពច្បាប់ និងធានានូវ
សន្តិភាព សណ្តាប់ធ្នាប់សង្គម និងសុខភាពសាធារណៈសម្រាប់មនុស្ស
គ្រប់គ្នា។

សេចក្តីប្រកាសព័ត៌មានបាននិយាយថា៖ «ប្រទេសកម្ពុជាស្រឡាញ់សេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ស្របតាមច្បាប់និងមានការយល់ដឹងយ៉ាងច្បាស់ថាសំឡេងជាច្រើនរួមទាំងបញ្ហារិះគន់ ដែលជាបញ្ហាក្នុងការអភិវឌ្ឍប្រទេស» ។

ក្នុងនោះបានដកស្រង់មាត្រា ៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាដែលបញ្ជាក់ថា ការប្រើសិទ្ធសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវអោយប៉ះពាល់ដល់
សិទ្ធសេរីភាពអ្នកដទៃឡើយ ហើយបានគូសបញ្ជាក់ថាការអនុវត្តសិទ្ធិ និងសេរីភាពបែបនេះត្រូវអនុវត្តតាមច្បាប់។

អ្នករាយការណ៍ពិសេសពុំធ្លាប់ដែលបានសង្កត់ធ្ងន់ឱ្យបានគ្រប់គ្រាន់ទាល់តែ សោះថា ការអនុវត្តសេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់មកជា មួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់។

ដោយកត់សម្គាល់ មាត្រា ២៩.២) ជាសាកលស្ដីពីសិទ្ធិមនុស្ស និងងកតិកាសញ្ញាអន្តរជាតិស្ដីពី សិទ្ធិពលរដ្ឋនិងនយោបាយ (មាត្រា១៩.៣ មាត្រា២១ និងមាត្រា២២.២)។ សេចក្តីប្រកាសព័ត៌មានបាននិយាយថា៖ «ការខកខានមិនបានបញ្ជាក់ឱ្យបានច្បាស់ដោយចេតនា មិនត្រឹមតែបង្កឱ្យសាធារណជន មានការភ័ន្តច្រឡំប៉ុណ្ណោះទេ គឺថែមទាំងផ្តល់កម្លាំងចិត្តឱ្យក្រុមខ្លះដែលបានត្រៀមខ្លួនជាស្រេចក្នុងការកេងចំណេញពីស្ថានភាពបែបនេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ»។

សេចក្តីប្រកាសព័ត៌មានបានបន្តថា៖ «ក្នុងការអនុវត្តតួនាទីប្រកបដោយសត្យានុម័ត និងវិជ្ជាជីវៈ អ្នករាយការណ៍ពិសេសមានកាតព្វកិច្ច គោរពឱ្យ
បានខ្ជាប់ខ្លួនតាម ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្ស និង សៀវភៅណែនាំស្ដីពីប្រតិបត្តិការ នៃនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលចែងអំពីគោលការណ៍ទូទៅសម្រាប់ការអនុវត្តតួនាទីខាងលើ សារៈសំខាន់នៃការប្រមូលព័ត៌មានដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ ជាមួយគ្រប់ប្រភព និងនីតិវិធីសម្រាប់ការទាក់ទងជាមួយរដ្ឋាភិបាល»។

ប្រតិកម្មនេះបានកើតឡើងបន្ទាប់ពីការព្រួយបារម្ភរបស់លោកស្រី ស្មីត ចំពោះមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌទាក់ទង នឹងការចាប់ខ្លួនសកម្មជន នៃ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ បីនាក់ដែលត្រូវបានចោទប្រកាន់ពីបទ «ការញុះញង់ឲ្យប្រព្រឹត្តបទល្មើស និងបង្កើតភាពមិនប្រក្រតីជាសាធារណៈ» ។

លោកស្រីបានសរសេរថា៖ «សេរីភាពបញ្ចេញមតិ បង្កើតសមាគម និងប្រមូលផ្ដុំដោយសន្តិវិធី ត្រូវបានការពារដោយបទដ្ឋាន និងសិទ្ធិមនុស្ស
អន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា»។

លោកស្រីបន្តថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់អាជ្ញាធរកម្ពុជា ដើម្បីធានាថាសិទ្ធិទាំងនេះត្រូវបានគោរព និងការពារ និងបង្កើតបរិយាកាស ដែលបុគ្គល
ម្នាក់ៗអាចអនុវត្តសិទ្ធិទាំងនេះ។ ខ្ញុំសូមជំរុញឱ្យអ្នកដែលត្រូវបានចាប់ខ្លួននៅចំពោះមុខតុលាការ និងទទួលបានសិទ្ធិត្រឹមត្រូវតាមនីតិវិធីរបស់ពួកគេនិងទទួលបានគោរពយ៉ាងពេញលេញ»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការព្រួយបារម្ភទាំងនេះមិនបានចោទប្រកាន់អាជ្ញាធរថា បានរំលោភសិទ្ធិមនុស្សទេ ព្រោះស្ថានការណ៍នេះត្រូវបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹង និងត្រូវបានអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។

លោកម៉ាលីន បន្ត​ ថាការព្រួយបារម្ភទាំងនេះកើតចេញពីរបាយការណ៍ និងប្រភពពីសកម្មជន។ ការទទូចសុំអោយអាជ្ញាធរបញ្ជូនជនល្មើសទៅតុលាការ បង្ហាញឱ្យឃើញច្បាស់ថានាងគាំទ្រ និងយល់ពីចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាល ប្រឆាំងនឹងអ្នកដែលរំលោភបំពានសិទ្ធិរបស់ពួកគេ និងអ្នកដែលប្រព្រឹត្តបទឧក្រិដ្ឋដែលពួកគេទទួលខុសត្រូវ»។

លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីលទ្ធិប្រជាធិបតេយ្យ
បាននិយាយថា ការឆ្លើយតបរបស់បេសកម្មផ្តល់នូវការយល់ដឹងទូលំទូលាយចំពោះការរិះគន់ទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិនិងប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា៖ «ខ្ញុំបានឮ រដ្ឋាភិបាលបានប្រកាសថាពួកគេបានគោរពតាមនីតិរដ្ឋប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែសហគមន៍ជាតិ អង្គការស៊ីវិល ក៏ដូចជាសហគមន៍អន្តរជាតិ ដែលគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប្បតេយ្យ តែងតែចាត់ទុកសកម្មភាពរបស់រដ្ឋាភិបាលថាជាការរំលោភលើសិទ្ធិពលរដ្ឋមូលដ្ឋាន»។

លោកបន្ថែមថា៖ «ខ្ញុំគិតថាអ្នករាយការណ៍ពិសេសប្រចាំនៅកម្ពុជាគួរតែវាយតម្លៃនៃតម្លៃស្តង់ដារអនុវត្តន៍សិទ្ធិមនុស្ស និងពិចារណាលើភាពខុសគ្នា ដែលមានស្រាប់រវាងសិទ្ធិមនុស្សអន្តរជាតិ និងប្រទេសកម្ពុជា»៕  ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

នីតិវិធីតឹងរ៉ឹងរារាំងដល់គ្រួសារក្រីក្រក្នុងការទទួលបានជំនួយបន្ទាន់ជាសាច់ប្រាក់

Next Article

ចរាចរណ៍ព្រលានយន្តហោះបានធ្លាក់ចុះ ៧៥ ភាគរយក្នុងឆ្នាំនេះ