cellcard cellcard

ចរាចរណ៍ព្រលានយន្តហោះបានធ្លាក់ចុះ ៧៥ ភាគរយក្នុងឆ្នាំនេះ

Jason Boken / Khmer Times Share:
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ KT/Chor Sokunthea

អាកាសយានដ្ឋានកម្ពុជាបាននិយាយថា មានការធ្លាក់ចុះនៃចរាចរណ៍របស់ប្រជាជនដែលធ្វើដំណើរមកអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ រហូតដល់  ៧៥ ភាគរយក្នុងរយៈពេល ៨ ខែចុងក្រោយនេះ។

 

វាក៏មានការធ្លាក់ចុះនៃទំនិញដែលត្រូវបានហោះហើរចូល និងចេញក្នុងប្រទេសរហូតដល់ ៣២ ភាគរយផងដែរ។ ​លោក ខែ​ក ណូរី​ន​ដា ប្រធាន​ផ្នែក​ទំនាក់ទំនង​ផ្លូវអាកាស ​និង​ទំនាក់ទំនង​សាធារណៈ ​នៃ​អាកាសចរណ៍​កម្ពុជា បាននិយាយថា ចរាចរណ៍នៅព្រលានយន្តហោះអន្តរជាតិទាំង ៣ នៅឆ្នាំនេះបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩ ។

លោកបានបន្តថា៖ «យើងបានឃើញជើងហោះហើរខ្លះមានការចាប់ផ្តើមម្តងទៀត ប៉ុន្តែការបន្តធ្វើដំណើរតាមផ្លូវអាកាសនៅតែមានសភាពយឺតយ៉ាវ។ សូម្បីតែជើងហោះហើរក្នុងស្រុករបស់យើងក៏ជិតឈានដល់ជំហរមួយដែរ។ ឧទាហរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរពីមួយ ទៅពីរសប្តាហ៍ ខណៈគ្មានជើងហោះហើរអន្តរជាតិដំណើរការនៅទីនោះចាប់តាំងពីខែមីនាមក។ ការធ្លាក់ចុះនៃការដឹកទំនិញត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃជើងហោះហើរអ្នកដំណើរពាណិជ្ជកម្ម»។

វាក៏មានផលប៉ះពាល់ដល់អាជីវកម្មនៅក្នុងអាកាសយានដ្ឋានផងដែរ ដូចជាអាហារ
ភេសជ្ជៈ និងហាងលក់រាយ។ មិនត្រឹមតែប៉ុណ្ណឹងទេ ជាមួយនឹងកង្វះអតិថិជន មាន
ន័យថាកង្វះការងារដែលត្រូវធ្វើដោយបុគ្គលិកអាកាសយានដ្ឋាន។

លោកថា៖ «ដើម្បីទ្រទ្រង់អនាគតរបស់ក្រុមហ៊ុន វិធានការនានាត្រូវបានបង្កើត
ឡើងដើម្បីសម្របខ្លួន កម្លាំងពលកម្មរបស់យើងរួមទាំងអវត្តមានដែលមានការអនុញ្ញាតដោយមានប្រាក់ឈ្នួល ការងារក្រៅម៉ោង និងកម្មវិធីបន្ថយការស្ម័គ្រចិត្ត»។

លោកបបន្ថែមថា៖ «នៅពេលប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូល យើងនិងធ្វើការជាមួយដៃគូរបស់យើង ដើម្បីធានាថាពួកគេនឹងនៅអាកាសយានដ្ឋាននៅពេលចរាចរណ៍អ្នកដំណើរបានធូរស្បើយ»៕ ប្រែសម្រួយដោយ សៀវ គួយអ៊ី

Related Posts

Previous Article

លោកស្រី Smith ស្នើសុំឱ្យគោរពច្បាប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស

Next Article

ទិវាអក្ខរកម្មអន្តរជាតិត្រូវបានប្រារព្ធឡើង