cellcard cellcard

អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​អ្នកកាសែត​ប្រជុំគ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​

សុខ ស្រីលុច / Khmer Times Share:
​សន្និសីទ​ដែល​រៀបចំឡើង​ដោយ​វេទិកា​អង្គការក្រៅរដ្ឋាភិបាល ចូលរួម​ដោយ​អង្គការ​សង្គម​ស៊ីវិល​និង​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​។ ខ្មែរ​ថា​ម​ស៍​/​ស៊ីវ ចាន់ណា

​កាលពី​ម្សិលមិញ ក្រុម​សង្គម​ស៊ីវិល​ចំនួន ២០ បាន​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​មកពី​សារព័ត៌មាន​ចំនួន ១៦ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ការយោគយល់​គ្នា​រវាង​វិស័យ​ទាំងពីរ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក តឹក វណ្ណា​រ៉ា ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ដែលជា​អង្គភាព​រៀបចំ​ព្រឹត្តិការណ៍​បាន​និយាយថា​វេទិកា​សារព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចែកចាយ​ព័ត៌មាន​ដល់​សាធារណជន​ក៏ដូចជា​ផ្តល់​

​នូវ​វេទិកា​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​បង្ហាញ​ពី​បញ្ហា​របស់​ពួកគេ​ដល់​រដ្ឋាភិបាល​។​

​លោក​និយាយថា​៖«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​បង្ហាញ​ពី​បញ្ហា​ប្រកបដោយ​តម្លាភាព​វត្ថុបំណង​និង​ស្វែងរក​ដំណោះស្រាយ​ដោយ​ជូនដំណឹង​ដល់​សាធារណជន​» ។ ចំណែកឯ​ក្រុម​សង្គម​ស៊ីវិល​ផ្តោតលើ​មូលដ្ឋាន​ផ្សេងគ្នា​រួមមាន យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​កំណែទម្រង់​ការអភិវឌ្ឍ​ថ្នាក់ក្រោម​ជាតិ សុខភាព ការអប់រំ​ការ សិទ្ធិ​ទទួលបាន​ព័ត៌មាន ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន តម្លាភាព​ថវិកា គណនេយ្យភាព​សង្គម ឧស្សាហកម្ម និង​យេនឌ័រ​»​។​

​លោក​បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​ចូលរួម​ក្នុងការ​ចែកចាយ​ព័ត៌មាន​សំខាន់ៗ​អំពី​គម្រោង​នានា​ប្រកបដោយ​តម្លាភាព និង​សុច្ចរិត​ភាព​ដល់​សាធារណៈជន​។​

​នៅក្នុង​កិច្ចប្រជុំ​វេទិកា​អង្គការក្រៅរដ្ឋាភិបាល​ក៏បាន​ចែករំលែក​ផែនការ​រយៈពេល ៦ ឆ្នាំ ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ ២០២៣ របស់ខ្លួន​ដែល​នឹង​មើលឃើញថា ខ្លួន​ជា​ដៃគូ​ជាមួយ​អង្គការ​ចំនួន ៣ លើ​គម្រោង​ចំនួន ៦ ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​បរិស្ថាន​និង​កសិកម្ម​។​

​គម្រោង​នេះ​នឹង​រួមបញ្ចូល​ទាំង​ការចាប់ផ្តើម​ការស្រាវជ្រាវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម ដោយ​ធ្វើការ​ស្រាវជ្រាវ​លើ​កិច្ចសន្យា​កសិកម្ម ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី​ថវិកា​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨-១៩ ដោយ​ធ្វើការ​សិក្សា​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​ដង​ទន្លេសេសាន​បន្ទាប់ពី​ការស្ថាបនា​ទំនប់​នៅ​តំបន់​នោះ ដោយ​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ទំនប់​វា​រី​អគ្គិសនី​សា​ណា​ខាម​នៅ​ទន្លេមេគង្គ​ក្នុងប្រទេស​ឡាវ​លើ​ប្រទេស​កម្ពុជា រួមទាំង នីតិវិធី​សម្រាប់​ការជូនដំណឹង​ការពិគ្រោះ​យោបល់ និង​ដំណើរការ​កិច្ចព្រមព្រៀង និង​ការរៀបចំ​វេទិកា​កសិករ​ថ្នាក់ជាតិ​លើក​ទី ៩ ។​

​ដើម្បី​បញ្ចប់​គម្រោង​ទាំងនេះ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​លើកឡើងថា ខ្លួន​នឹង​ធ្វើជា​ដៃគូ​ជាមួយ បណ្តាញ​សម្រាប់​ការអភិវឌ្ឍ​សន្តិសុខ​ស្បៀង​និង​សុវត្ថិភាព​នៅ​កម្ពុជា អង្គការ​បរិស្ថាន​ក្រៅ​រដ្ឋាភិបាល និង​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ និង​សម្ព័ន្ធ​ទន្លេ​នៅ​កម្ពុជា​។​

​យោងតាម​យុទ្ធសាស្ត្រ​វេទិការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បានអោយដឹងថា គំរោង​សំខាន់ៗ​ទាំង ៦ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែសីហា​ឆ្នាំនេះ​។​

​លោក ជា សឹង្ហ​តារា​ឬ​ទ្ធិ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​និយាយ​នៅក្នុង​អង្គប្រជុំ​ថា ភាពស្មោះត្រង់ និង​គណនេយ្យភាព​ក្នុងការ​បម្រើ​សាធារណជន​តាមរយៈ​ការជំរុញ​រដ្ឋាភិបាល​ស​ង្គ​ម​ស៊ីវិល ជំនួញ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សាធារណជន​ឱ្យធ្វើ​ការរួម​គ្នា​នឹង​នាំមក​នូវ​ជោគជ័យ​ដល់​កម្ពុជា​និង​ការពារ​អំពើពុករលួយ​៕

​ប្រែ​សម្រួល​ដោយ​៖ ហួន ឌីណា

Related Posts

Previous Article

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ថា មន្ត្រី​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​

Next Article

កញ្ឆា ២ ហិកតា ត្រូវ​បាន​រក​ឃើញ និង​ដុត​បំផ្លាញ​នៅ​តាកែវ​