cellcard cellcard

កញ្ឆា ២ ហិកតា ត្រូវ​បាន​រក​ឃើញ និង​ដុត​បំផ្លាញ​នៅ​តាកែវ​

ប៊ុត រស្មីគង្គា / Khmer Times Share:

កាលពី​ថ្ងៃ​សៅរ៍​ប៉ូលីស​ខេត្ត​តាកែវ​បាន​ដុត​បំផ្លាញ​កញ្ឆា​ប្រហែល ២ ហិកតា និង​រឹបអូស​យក​កញ្ឆា​បាន​ចំនួន ១៥,០០០ ដើមពី​កសិដ្ឋាន​ចំនួន ៨ ដែលមាន​ទីតាំង​ស្ថិតនៅតាម​ជើងភ្នំ​នៃ​ភ្នំ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម​។​

​លោក​វរសេនីយ៍ទោ យេ​ង ប៊ុន​សឿន អធិការរង​នគរបាល​ស្រុក​គិរីវង់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃ​សៅរ៍​នេះ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​បាន​ឆ្មក់​ចូល​កសិដ្ឋាន​កញ្ឆា​ចំនួន ៨ កន្លែង​ស្ថិតនៅតាម​ជើងភ្នំ​ដែលមាន​ទីតាំង​នៅក្បែរ​ឃុំ​ព្រះបាទ​ចាន់​ជុំ​។​

​លោក​បាន​និយាយថា កសិករ​តែងតែ​យក​ទីតាំង​នេះ​ដើម្បី​ដាំ​ដើម​នេះ​ខុសច្បាប់​ដើម្បី​លក់​ឆ្លង​ព្រំដែន​ក្នុងប្រទេស​វៀតណាម​។​

​លោក ប៊ុន​សឿន បាន​និយាយថា ប៉ូលីស​ត្រូវបាន​គេ​ជូនដំណឹង​អំពី​ចម្ការ​ចម្ការ​នេះ បន្ទាប់ពី​អ្នកភូមិ​ម្នាក់​ដែល​ឡើងលើ​ភ្នំ​ដើម្បី​តាមរក​សត្វ​បានឃើញ​ដើម​កញ្ឆា​ហើយ​បាន​ជូនដំណឹង​ដល់​ប៉ូលីស​នៅ​ថ្ងៃ​សុក្រ​។​

​លោក​បាន​និយាយថា បន្ទាប់ពី​ទទួលបាន​របាយការណ៍​នេះ​កម្លាំងចម្រុះ​បាន​ឆ្មក់​ចូល​កន្លែង​ដាំ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

​លោក ប៊ុន​សឿន បាន​បន្តថា ទោះជា​យ៉ាងណា​ម្ចាស់​កសិដ្ឋាន​បាន​រត់គេចខ្លួន​មុនពេល​ប៉ូលីស​ទៅដល់​។​

​លោក​បាន​បន្ថែមថា​៖ «​បន្ទាប់ពី​ការ​ឆ្មក់​ចូល អាជ្ញាធរ​បាន​ដុតបំផ្លាញ​ចម្ការ និង​រឹបអូស​យក​សម្ភា​រៈពាក់​ព័ន្ធ​ពី​កសិដ្ឋាន​នេះ ។ ឥឡូវនេះ ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ចម្ការ​ដើម្បី​នាំ​ពួកគេ​ទៅ​កាត់ទោស​» ។​

​លោក ប៊ុន​សឿន បាន​និយាយថា អាជ្ញាធរ​កំពុង​ព្យាយាម​អប់រំ​អ្នកភូមិ​ឱ្យ​រារាំង​ពួកគេ​មិនឱ្យ​ដាំ​ដើម​កញ្ឆា ដោយ​សង្កត់ធ្ងន់ ថា​ការដាំដុះ​គឺ​ផ្ទុយ​នឹង​ច្បាប់​។​

​លោក​បាន​បន្ថែមថា​៖ « ទោះយ៉ាងណា ប្រជាជន​មួយចំនួន​នៅតែ​ព្យាយាម​បង្កើន​ចម្ការ​នេះ ពីព្រោះ​អាជីវ​កម្មនេះ​ចំណេញ​ច្រើន ហើយ​ពួកគេ​មិនមាន​ជំនាញ ឬ​ការអប់រំ​ដើម្បីរ​ករបរ​ផ្សេង​ទៀតឡើយ​»៕

ប្រែ​សម្រួល​ដោយ  សុខ ស្រី​លុច​

Related Posts

Previous Article

អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​អ្នកកាសែត​ប្រជុំគ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​

Next Article

មន្ត្រី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ការពារ​ភាពត្រឹមត្រូវ​នៃ​ផែនទី​ភូមិសាស្ត្រ​ព្រំដែន​