cellcard cellcard

ប្រៃសណីយ៍កម្ពុជាបើកទទួលបញ្ញើពីប្រទេសមួយចំនួនឡើងវិញ

ខាន់ ចាន់វីរៈ / Khmer Times Share:

កាលពីម្សិលមិញប្រៃសណីយ៍កម្ពុជា បានបើកផ្តល់សេវាបញ្ញើទៅក្រៅប្រទេស​ឡើងវិញ បន្ទាប់ពីផ្អាកដំណើរការអស់រយៈពេលជាច្រើនខែដោយសារការរីករាលដាលនៃជំងឺកូវីត១៩ ។

នៅថ្ងៃទី ១៨ ខែមេសា ប្រៃសណីយ៍កម្ពុជាបានសម្រេចផ្អាកការផ្ញើឥវ៉ាន់ទៅគ្រប់ប្រទេសទាំងអស់ដោយសារវិបត្តិកូវីត១៩ដែលបានរំខានដល់ការដឹកជញ្ជូនតាមផ្លូវអាកាសស្ទើរតែទាំង
ស្រុង។

 

លោក អោក បូរ៉ា អគ្គនាយកប្រៃសណីយ៍កម្ពុជាបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញថា ការសម្រេចផ្តល់សេវាកម្មប្រៃសណីយ៍ភ័ណ្ឌអន្តរជាតិឡើងវិញត្រូវ​ធ្វើឡើងបន្ទាប់ពីមានការចរចាជាមួយក្រុមហ៊ុនអាកាសចរណ៍។

 

លោក​បាននិយាយថា ទោះបីប្រទេសទាំងអស់មិនធ្វើដូច្នេះដោយសារជំងឺរាតត្បាតក៏ដោយ ក៏មានប្រទេសមួយចំនួនធំដែលទទួលយកបញ្ញើរតាមប្រៃសណីយជាពិសេសនៅអឺរ៉ុប
សហរដ្ឋ​អាមេរិក និងអូស្ត្រាលី។

 

ប្រៃសណីយ៍កម្ពុជាបានជូនដំណឹងដល់អតិថិជនថាខ្លួនបានបន្តសេវាកម្ម EMS របស់ខ្លួនជាមួយតារាងតម្លៃថ្មីដែលត្រូវបានរៀបចំឡើងក្នុងសម័យកាលកូវីត១៩ សម្រាប់ការឥវ៉ាន់
ពីក្រៅប្រទេសចាប់ផ្ដើមកាល​ពីថ្ងៃម្សិលមិញ។

 

ប្រៃ​សណីយ៍កម្ពុជាបានថ្លែងថា សេវាកម្មនេះអាចប្រើបានទៅកាន់មួយចំនួនដូចជា ប្រទេស
អូស្ត្រាលី ចិន ហុងកុង តៃវ៉ាន់ អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី ថៃ អារ៉ាប់រួម អូទ្រីស ប៊ែលហ្សិក ​ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ន័រវែស ប៉ូឡូញ អេស្ប៉ាញ ស៊ុយអែត ស្វី​ស ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងកាណាដា។

លោក បេ ប៊ុនណារ៉ា អ្នកប្រើសេវា​ប្រៃសណីយ៍ញឹកញាប់មួយរូបនៅភ្នំពេញបានថ្លែងកាលពីម្សិលមិញថា  លោករីករាយដែលសេវាកម្មនេះបានដំណើរការឡើងវិញ។ លោកបាននិយាយថា ទោះបីជាការផ្ញើឥវ៉ាន់តាមរយៈប្រៃសណីយ៍ចំណាយពេលយូរក៏ដោយ ក៏ថ្លៃសេវាទាបជាងការគិតថ្លៃពីក្រុមហ៊ុននាំប្រៃសណីយ៍ឯកជន។

លោក ប៊ុនណារ៉ា បាននិយាយថា លោកទទួលបានកញ្ចប់ជាទៀងទាត់ពីដៃគូក្រុមហ៊ុនរបស់លោកនៅកូរ៉េខាងត្បូង។

លោកបានបន្ថែមថា៖ «នៅពេលភ្នាក់ងារប្រៃសណីយ៍ទូរស័ព្ទមកយើង ហើយប្រាប់យើងថាមានកញ្ចប់មួយពីបរទេសនិងកន្លែងដែលត្រូវទទួលវា ហើយបែបបទសេវាកម្មដើម្បីទទួលឥវ៉ាន់មិនពិបាកទេ” ៕​ ប្រែសម្រួលដោយ៖ ហួន ឌីណា

Related Posts

Previous Article

កម្ពុជារៀបចំយុទ្ធសាស្ត្រសង្គ្រោះវិស័យទេសចរណ៍

Next Article

កិច្ចព្រមព្រៀងសញ្ញាពាណិជ្ជកម្មរជប៉ុន-អាស៊ាន ត្រូវបានកែសម្រួលឡើងវិញ