cellcard cellcard

ប្រតិបត្តិករ​ទេសចរណ៍​បើក​កញ្ចប់​បញ្ចុះ​តំលៃ​ពិសេស​

សុខ​ ចាន់ / Khmer Times Share:

​ក្រសួង​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ស្រុក​កំពុង​រៀបចំ​កញ្ចប់​ទេស​ចរណ៍​ប្រណីត ដែល​មាន​ការបញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​ដល់​គោលដៅ​ទេសចរណ៍​ល្បីៗ ​ដូចជា​ខេត្តសៀមរាប ក៏ដូច​ជា​ការ​ផ្សព្វផ្សាយ​មគ្គុទេស​ទេសចរណ៍​ក្នុង​ស្រុក​។​

​លោក ឈុន មករា អគ្គលេខាធិការរង និង​ជា​ប្រធាន​នាយកដ្ឋាន គ្រប់គ្រង​ទីភ្នាក់ងារ​ដឹកជញ្ជូន និង​មគ្គុទេសក៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានអោយដឹងថា​កញ្ចប់​ទាំងនេះ​នឹង​បង្កើត​តម្លៃ និង​បទពិសោធន៍​ថ្មីៗ​សម្រាប់​ភ្ញៀវទេសចរ​ក្នុងស្រុក ខណៈពេលដែល​ធានាបាន​នូវ​សុខភាព និង​សុវត្ថិភាព​សម្រាប់​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ក្នុងឱកាស​វិស្សមកាល​នា​ចុងខែ​សីហា​នេះ​។​

​លោក​បាន​និយាយថា​៖ «​កញ្ចប់​នេះ​រួមបញ្ចូល​ទាំង​សេវាកម្ម​ផ្កាយ ៥ ហើយ​អ្នកទេសចរ​នឹង​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ក្នុងតម្លៃ​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្លាប់មាន ជាពិសេស​តំបន់​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​ដូចជា​ខេត្តសៀមរាប​»​។​

​លោក មករា បន្ថែមថា​ដំណើរ​កម្សាន្ត​នេះ​នឹងមាន​រយៈពេល​ប្រហែល ២ ទៅ ៣ ថ្ងៃ​ហើយ​ផ្តោតលើ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​។​

​ក្រសួងទេសចរណ៍​ក៏បាន​អំពាវនាវ​ដល់​អាជីវកម្ម​ទាំងអស់​អោយ​កំណត់​តម្លៃ​សមរម្យ និង​ធានា​សុវត្ថិភាព ដោយ​និយាយថា «​យើង​អំពាវនាវ​ឱ្យ​ប្រជាជន​គាំ​ទ្រម​គ្គុ​ទេស​ទេសចរណ៍​និយាយ​ភាសា​ខ្មែរ​នៅ​ខេត្តសៀមរាប​ជា មិនមែន​សម្រាប់តែ​ទេសចរ​បរទេស​ទេ​» ។​

​លោក ហូ វណ្ឌី ទីប្រឹក្សា​សភាពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន World Express Tour and Travel បាន​កោតសរសើរ​ចំពោះ​អ្វីដែល​ក្រសួងទេសចរណ៍​កំពុង​ធ្វើ​ដើម្បី​បញ្ចេញ​កញ្ចប់​ទាំងនេះ និង​ជម្រុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ព្រោះ​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​បាន​ពិភាក្សា​ពី​អនាម័យ និង​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​។​

​លោក​ថា​៖ «​យើង​ត្រូវតែ​ជួយ​ដល់​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។ ជាមួយនឹង​ដំណើរ​កម្សាន្ត​កញ្ចប់​ទាំងនេះ វា​និង​ផ្ទល់​គុណប្រយោជន៍​ផ្ទាល់​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន កន្លែង​លក់​អាហារ និង​កន្លែង​ស្នាក់នៅ​» ។​

​លោក​បន្តថា​៖ «​កញ្ចប់​ទាំងនេះ​នឹង​ផ្តោតលើ​សណ្ឋាគារ​ផ្កាយ ៤ និង​ផ្កាយ ៥ ពីព្រោះ​បច្ចុប្បន្ន​ពួកគេ​មានការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សម្រាប់​ការ​ស្នាក់នៅ​រយៈពេល ៥ ថ្ងៃ​។ កញ្ចប់​ដំណើរ​កម្សាន្ត​អាចមាន​ចាប់ពី ៨០ ដុល្លារ​ដល់ ១៦៥ ដុល្លារ​សម្រាប់​រយៈពេល ២ ថ្ងៃ​និង ៣ ថ្ងៃ​ក្នុង​ខេត្តសៀមរាប​។ អត្រា​តម្លៃ​នេះ​គឺ​ដោយសារតែ​សណ្ឋាគារ​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស ហើយ​យើង​ចង់​ជំរុញ​វិស័យ​ការងារ​ទាំងបី​នេះ​។​

​យោងតាម​លោក វណ្ឌី ក្រៅពី​ភ្ញៀវ​ទេសចរណ៍​ក្នុងស្រុក​សៀមរាប លោក​ក៏​កំពុង​ក្រឡេកមើល​ខេត្ត​ភាគ​ខាងជើង និង​តំបន់​មាត់សមុទ្រ​ដែលជា​តំបន់​ទាក់ទាញ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ក្នុងស្រុក​។​

​លោក​ថា​៖ «​ទោះជា​យ៉ាងណា ដោយសារ​ខេត្តសៀមរាប​មិនមាន​ភ្ញៀវ​ទេសចរណ៍ យើង​បាន​អំពាវនាវ​អោយ​ប្រជាជន​វិលត្រឡប់​មក​ខេត្តសៀមរាប​វិញ ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​អ្នកធ្វើអាជីវកម្ម​នៅ​ខេត្តសៀមរាប​»​។​

​ចាប់ពី​ខែមករា ដល់​ខែឧសភា ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​មាន​ចំនួន ១,១៧ លាន​នាក់​ដែលមាន​ការថយចុះ ៥៩.៥ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដោយសារតែ​ការធ្លាក់ចុះ​ដ៏​សំខាន់​នៃ​ការមកដល់​នៃ​ភ្ញៀវទេសចរ​ចិន​។​

​ចំនួន​ភ្ញៀវទេសចរ​ចិន​ដែល​ស្មើនឹង ២៣ ភាគរយ​នៃ​ភ្ញៀវទេសចរ​បរទេស​សរុប​បាន​ថយចុះ ៧៥,៦ ភាគរយ​។​

​ទន្ទឹមនឹងនេះ ចំនួន​អ្នកទេសចរ​នៃ​ប្រទេស​ទាំង ១០ មក​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​លើកលែងតែ​ទេសចរ​ថៃ (​ដែល​កើនឡើង ៤.៥ ភាគរយ​)៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

កិច្ចព្រមព្រៀងសញ្ញាពាណិជ្ជកម្មរជប៉ុន-អាស៊ាន ត្រូវបានកែសម្រួលឡើងវិញ

Next Article

អត្រា​ជំងឺ​កង្វះ​អាហា​រូបត្ថម្ភ​ប្រឈម​នឹង​ការ​កើន​ឡើង​នៅ​កម្ពុជា​