cellcard cellcard

គន្លឹះ​ជាតិ​និយម​ចំពោះ​កំណែ​ទម្រង់​វិស័យ​ការពារ​ជាតិ​៖ ហ៊ុន ​ម៉ាណែត ​ព្យាយាម​ពង្រឹង​វិស័យ កងទ័ព​

បែន សុខហ៊ាន / Khmer Times Share:
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​បានធ្វើការ​ផ្លាស់ប្តូរ​មួក​របស់​ទាហាន​កងពល​តូច​ពិសេស​ឆត្រយោង ៩១១ ក្នុង​ពិធី​មួយ​នៅ​រាជធានី​ភ្នំពេញ​។ កងពលតូច​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជាការ​កងកំលាំង​ពិសេស​របស់​កងយោធពល​ខេមរភូមិន្ទ​។ Facebook

​កំណែទម្រង់​យោធា​នៅ​កម្ពុជា​គួរតែ​ផ្អែកលើ «​ជាតិនិយម​» ។ នេះ​ជាការ​ថ្លែង​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ នៃ​ការកែសម្រួល​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១​ទៅជា​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​ការកែសម្រួល​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ក្នុង​ការការពារ​រដ្ឋាភិបាល​ស្របច្បាប់​និង​សន្តិសុខ​ជាតិ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្លូវការ​នេះ លោក ហ៊ុន ម៉ា​ណែ​ត​ដែលជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​នោះ បាន​និយាយថា​ការកែសម្រួល​នេះ គឺជា​ការទទួលស្គាល់​ស​ម​ត្ថ​ភាព​, ឆន្ទៈ និង​ការខិតខំ​ប្រឹងប្រែង ក្នុងការ​បំពេញភារកិច្ច​កន្លងមក របស់​យោធិន​ទូទាំង​អង្គភាព​។​

​កងពលតូច​ទ័ព​ពិសេស​ឆត្រយោង​៩១១ បច្ចុប្បន្ន​ស្ថិតនៅក្រោម​បញ្ជា​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាប ភក្តី​ដែលជា​មេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ ក្រុម​នេះ​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងយោធពល​ខេមរភូមិន្ទ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ក្នុង​ឆ្នាំ ២០១៨ បានចេញ​សេចក្តីណែនាំ​មួយ​បានសម្រេច​ផ្ទេរ​កងពល​ទ័ព​សំខាន់ៗ​ចំនួន​៥ ឲ្យ​ស្ថិតក្រោម​ចំណុះ​ផ្ទាល់​របស់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​មាន​លោក ហ៊ុន ម៉ា​ណែ​ត​ជា​អ្នកគ្រប់គ្រង ដែល​នៅពេលនោះ​លោក​ទើបតែ​ត្រូវបានតែងតាំង​ជា​មេបញ្ជាការ​ថ្មី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ដូចដែល​បាន​ដកស្រង់​នៅក្នុង​នាទី​នៃ​កិច្ចប្រជុំ​ដែល​ទទួលបាន​កាលពី​ម្សិលមិញ​ថា​៖ «​កំណែទម្រង់កងទ័ព​ត្រូវ​ផ្អែក លើ​មូលដ្ឋាន​ជាតិនិយម ក្នុងនោះ ត្រូវ​ថែរក្សា នូវ​ស្មារតី​ឆន្ទៈ​សេ្ន​ហា​ជាតិ ការពារ ជាតិ សាសនា ព្រះមហាក្សត្រ​» ។​

​លើសពីនេះ​លោក​បាន​និយាយថា កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ត្រូវ​ធានា​ឱ្យបាន នូវ​សមត្ថភាព​ម្ចាស់ការ​លើ​ការបំពាក់ និង​ការហ្វឹកហ្វឺន​។​

​លោក ហ៊ុន ម៉ា​ណែ​ត និយាយថា​៖ «​ចក្ខុវិស័យ​របស់​កង​ទ័ពជើងគោក ក្នុងការ​កែទម្រង់ គឺ​ការហ្វឹកហ្វឺន​ត្រូវ​ធ្វើជា​ជំហានៗ ជាពិសេស​ការហ្វឹកហ្វឺន​ទ័ព​ជំនាញ​»​។​

​លោក​និយាយ​បែបនេះ​ដោយ​សំដៅលើ​អនុសាសន៍​របស់លោក​ហ៊ុន សែន ដែល​បាន​ថ្លែង​ក្នុងឱកាស​ខួប ២០ ឆ្នាំ បង្កើត​បញ្ជាការដ្ឋាន​ក​ង​ទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នៅក្នុង​សុន្ទរកថា​របស់លោក​នា​ពេលនោះ លោក ហ៊ុន សែន បាន​អំពាវនាវ​ដល់​កងទ័ព​ឱ្យ​ការពារ​អធិបតេយ្យភាព ស្ថេរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម របស់​ទន្ទឹមនឹង​ការបន្ត​អនុវត្ត​គោលនយោបាយ​ការពារជាតិ​របស់​ប្រជាជន​។​

​លោកនាយក​រដ្ឋមន្ត្រី​និយាយថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ម្តង​ទៀតថា កងកម្លាំងប្រដាប់អាវុធ​គឺ​ត្រូវតែ​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា បើ​ឃើញថា​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា​ហើយ ឬ​ក្រុម​ណាមួយ​ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ »​។​

​លោក​បន្តថា​៖ «​គ្រប់​អង្គភាព​និង​កងពល​នៅក្នុង​កងកំលាំងប្រដាប់អាវុធ​ត្រូវតែមាន​វិធានការ​។ វា​ល្អប្រសើរ​ជាង​បើ​មាន​អ្នកស្លាប់​និង​របួស​តិចជាង​ការបាត់បង់​អាយុជីវិត​មនុស្ស​រាប់ម៉ឺន​រាប់ពាន់នាក់ ឬ​រាប់លាន​នាក់​ដូច​កាលពី​អតីតកាល​»​។​

​ទន្ទឹមនឹង​ពិធី​រៀបចំ​កែសម្រួល​នេះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បើក​ពិធី​បើក​វគ្គ ហ្វឹកហ្វឺន បច្ចេកទេស​សង្គ្រោះ​គ្រោះមហន្តរាយ​ដែល​លោក​បាន​មានប្រសាសន៍ថា​មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្តិសុខ​រប​ស់​កម្ពុជា​។​

The official announcement ceremony of the advancement of the Paratrooper Brigade 911 to be one of the Special Forces units. Facebook

​លោក​និយាយថា​៖ «​ខ្ញុំ​សូម​ថែ្ល​ង​អំណរគុណ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​ការខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់លោក និង​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ផ្តល់​អាទិភាព​ខ្លាំង ដល់​ការរៀបចំ​កម្លាំង​, ការហ្វឹកហ្វឺន​កម្លាំង និង​ការបំពាក់​សម្ភារៈ​បម្រើឱ្យ ការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​» ។​

​លោក​បាន​កត់សម្គាល់ថា ក្រៅពី​ការអនុវត្ត​គោលនយោបាយ​ការពារជាតិ កងទ័ព​ក៏ត្រូវ​តែ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ចូលរួម​ក្នុង​ប្រតិបត្តិការ​មនុស្សធម៌​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត និយាយថា​៖ «​គ្រប់​បណ្តា​-​ស្ថាប័ន​កងឯកភាព ក៏ដូចជា​កងកម្លាំង ប្រដាប់អាវុធ​ជាតិ​ទាំងមូល សូម​ពង្រឹង​នូវ​ស្មារតី ឆន្ទៈ មនសិការ​ស្នេហា​ជាតិ ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព ដែល​បានមក​ដោយ​ការលំបាក និង​ចូលរួម​ដើម្បី​ជួយ​ប្រទេសជាតិ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​យើង​»​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយទៀត​នៅ​ខេត្តកំពង់ស្ពឺ លោក​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​និយាយថា ស្ថាប័ន​របស់លោក​នៅតែ​ចាត់ទុក​ការបណ្តុះបណ្តាល​ជា​អាទិភាព​កំពូល​សម្រាប់​ការពង្រឹង​សមត្ថភាព​ធ​ន​ធាន​មនុស្ស​ក្នុង​វិស័យ​ការពារជាតិ​។​

​លោក ទៀ បាញ់ ក៏បាន​អំពាវនាវ​ឱ្យមាន​ការការពារ​រាជាធិបតេយ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស ក៏ដូចជា​ការចូលរួម​យ៉ាងសកម្ម​ជាមួយ​ក្រសួង​ស្ថាប័ន​នានា​ក្នុងការ​ការពារ​សន្តិភាព​៕

​ប្រែ​សម្រួល​ដោយ​៖ ហួន ឌី​ណា​

 

Related Posts

Previous Article

ស្ថានទូត​អាមរិក​ព្យាបាល​មន្ត្រី​ផ្ទុក​ជំងឺ​កូវីត​១៩​ដោយ​ខ្លួន​ឯង​

Next Article

ជនជាតិ​វៀតណាម ៤៨ នាក់​ដែល​ឆ្លងដែន​ខុស​ច្បាប់​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​