cellcard cellcard

ជនជាតិ​វៀតណាម ៤៨ នាក់​ដែល​ឆ្លងដែន​ខុស​ច្បាប់​ត្រូវបាន​បណ្តេញ​ចេញពី​កម្ពុជា​

រី សុខចាន់ / Khmer Times Share:

​កាលពី​ម្សិលមិញ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន ៤៨ នាក់​ដែល​ត្រូវបាន​គេ​រកឃើញថា​បាន​ចូលក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។ ពួកគេ​ក៏ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​ប្រទេស​កម្ពុជា​រយៈពេល​បី​ឆ្នាំ​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា អ្នក​ទាំង ៤៨ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី ៨ ខែកក្កដា​បន្ទាប់ពី នាយកដ្ឋាន​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​និង​តុលាការខេត្ត ហើយ​ត្រូវបាន​និរទេស​ចេញពី​កម្ពុជា​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​បាវិត​ខេត្តស្វាយរៀង​។​

​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាយ​ឧ​ត្ត​ម​សេនីយ៍​កែវ វ៉ាន់​ថន បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា​៖ «​អ្នក​ទាំង ៤៨ នាក់​បាន​ចូលមក​ប្រទេស​កម្ពុជា​ដើម្បី​ស្នាក់នៅ​និង​ធ្វើការ​ដោយ​គ្មាន​លិខិតឆ្លងដែន​ឬ​លិខិតអនុញ្ញាត​ការងារ​។ ពួកគេ​ចូល​ថ្មីៗ​ហើយ​ធ្វើការ​នៅ​កន្លែង​បូម​ខ្សាច់​នៅតាម​ខេត្ត​» ។​

​លោក​បាន​និយាយថា មុនពេល​និរទេស​ក្រុម​នេះ​ត្រូវបាន​គេ​ពិនិត្យ​រក​ជំងឺ​កូ​វីត ១៩ ប៉ុន្តែ​ទាំងអស់​ត្រូវបាន​រកឃើញ​ថា​មាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​។​

​លោក​បាន​បន្ថែមថា ចន្លោះ​ឆ្នាំ ២០១៤ និង ២០២០ មាន​ជនបរទេស​ចំនួន ១៧ ២២៩ នាក់​ដែលមាន​ចំនួន ១០៤ សញ្ជាតិ​ផ្សេងគ្នា​ត្រូវបាន​គេ​រកឃើញថា​ស្ថិតនៅក្នុង​ប្រទេស​ដោយ​ខុសច្បាប់​និង​ត្រូវបាន​និរទេស​។​

​សេចក្តីថ្លែងការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹងថា ប្រជាជន​កម្ពុ​ជាជាង ៥០ នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បណ្តេញចេញ​ថ្មីៗ​នេះ​តាមរយៈ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​ច្រកទ្វារ​អន្តរជាតិ​ចាម​យាម​ជាប់​នឹង​ប្រទេស​ថៃ​។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២៨ ខែកក្កដា ជន​ចំណាកស្រុក​កម្ពុជា​ខុសច្បាប់​ចំនួន ៣៩ នាក់​ត្រូវបាន​និរទេស​តាម​ច្រក​ប៉ោយប៉ែត​ដែល​ក្នុងនោះ​មាន ៧ នាក់​ជា​ស្ត្រី​និង ២ នាក់​ជា​កុមារ​។​

​កាលពី​ថ្ងៃទី ២៦ ខែកក្កដា ជន​ចំណាកស្រុក​ខុសច្បាប់​កម្ពុជា​ចំនួន ១០ នាក់​ក្នុងនោះ​មាន​ស្រី ៧ នាក់​ត្រូវបាន​និរទេស​តាម​ច្រក​ប៉ោយប៉ែត​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​នៅ​ថ្ងៃទី ២៣ ខែកក្កដា​ជន​ចំណាកស្រុក​កម្ពុជា​ខុសច្បាប់​ចំនួន ២៩ នាក់​ក្នុងនោះ​មាន​ស្ត្រី ៤ នាក់​និង​កុមារ​ម្នាក់​ត្រូវបាន​និរទេស​តាម​ច្រក​ប៉ោយប៉ែត​ហើយ​នៅ​ថ្ងៃទី ២២ ខែកក្កដា​ជន​ចំណាកស្រុក​ខុសច្បាប់​កម្ពុជា​ចំនួន ៤ នាក់​ត្រូវបាន​និរទេស​តាម​ច្រក​ចាម​យៀម ក្នុង​ខេត្តកោះកុង​៕

Related Posts

Previous Article

គន្លឹះ​ជាតិ​និយម​ចំពោះ​កំណែ​ទម្រង់​វិស័យ​ការពារ​ជាតិ​៖ ហ៊ុន ​ម៉ាណែត ​ព្យាយាម​ពង្រឹង​វិស័យ កងទ័ព​

Next Article

ការ​នាំ​ចេញ​មាន​ការ​កើន​ឡើង ខណៈ​ដែល​ការ​នាំ​ចូល​មាន​ការ​ធ្លាក់​ចុះ​