cellcard cellcard

យានដ្ឋាន​ខុសច្បាប់​ត្រូវ​បិទ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​

រី សុចាន់ / Khmer Times Share:
​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ម្សិលមិញ​បាន​និយាយថា យានដ្ឋាន​ទាំងអស់​ដែល​ចាប់បាន​យានយន្ត​ដែលមាន​ការកែប្រែ​ផ្ទុយ​នឹង​ស្តង់ដារ​បច្ចេកទេស​នឹង​ត្រូវ​បិទ ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​។​

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី ពិធី​ប្រគល់​ផ្លាកសញ្ញា​ចរាចរណ៍​ល្បឿន​កំណត់​ចំនួន ៣០០ ដល់​នគរបាលជាតិ​កាលពី​ម្សិលមិញ​លោក ចាន់ថុល បានអោយដឹងថា​៖ «​យើង​នឹង​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​ការបិទ​យានដ្ឋាន​ខុសច្បាប់​ទាំងអស់ និង​រឹតបន្តឹង​ច្បាប់​ប្រឆាំងនឹង​ប្រតិបត្តិការ​ខុសច្បាប់​បែបនេះ យានដ្ឋាន​ទាំងនេះ​មានតែ​ចូលរួម​ក្នុងការ​បង្ករ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​»​។​

​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះបាន​ជំ​រុញឱ្យ​ក្រសួង​ព​ន្លឿ​ន​ប្រតិបត្តិ​ការបង្ក្រាប និង​លុបបំបាត់​យានដ្ឋាន​ខុសច្បាប់ ខណៈ​យានយន្ត​រាប់ពាន់​គ្រឿង​កំពុង​ប្រើប្រាស់​នៅក្នុង​រាជធានី​។​

​ទោះបី​ជាមាន​ភាព​បន្ទាន់​ក៏ដោយ ក៏​លោក សាវឿន បាន​ទទួលស្គាល់ថា​ការធ្វើ​បែបនេះ​នឹង​ប៉ះពាល់​ដល់​បុគ្គល​ជាច្រើន​ដែល​ពឹងផ្អែក​លើ​របរ​នេះ​។​

​ដោយ​មើលឃើញ​ពី​បញ្ហា​នេះ លោក​បាន​ស្នើសុំ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ពី​ក្រសួង​ក្នុង​ការធ្វើ​អធិការកិច្ច​សាកល្បង ដើម្បី​មើលថា​អាជ្ញាធរខេត្ត​មាន​សមត្ថភាព​អនុវត្ត​ស្តង់ដារ​បច្ចេកទេស និង​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងចំណោម​អ្នកបើកបរ​យានយន្ត​ដែរឬទេ​។​

​ជាការ​ឆ្លើយតប លោក ចាន់ថុល បាន​និយាយថា​ក្រសួង​នឹង​បន្ត​ត្រួតពិនិត្យ​សិក្ខាសាលា​ស្តីពី​យានយន្ត ក៏ដូចជា​តាមដាន​លើ​ការអនុញ្ញាតឱ្យ​ដំណើរការ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថា រហូតមកដល់​ឆ្នាំនេះ ចំនួន​មនុស្ស​ដែល​បាន​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន ៧០០ នាក់ ខណៈ​អ្នកស្លាប់​បាន​ថយចុះ​ចំនួន ១០០ នាក់​។ បន្ទាប់ពី​ការខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

ថ្ងៃ​ឈប់​សម្រាក​នៅ​ខែ​ក្រោយ​នេះ​នឹង​ត្រូវ​ប្រារព្ធ​ឡើង​ក្រោម​ការ​ពិនិត្យ​យ៉ាង​តឹងរឹង​

Next Article

បទដ្ឋាន​អនាម័យ​អាច​នឹង​រារាំង​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​អាហារ​