ក្រសួងសុខាភិបាលបានចេញរបាយការណ៍ថ្ងៃនេះថា អ្នកជំងឺកូវីត១៩មាន ៤ នាក់បន្ថែមទៀតបានជាសះស្បើយពីជំងឺ ដែលធ្វើចំនួនអ្នកជាសះស្បើយ កើនឡើងដល់ ១៤៧ នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍នៅព្រឹកនេះ ក្រសួងបានឲ្យដឹងថា ម្នាក់ក្នុងចំណោម ៤ នាក់ដែលបានរកឃើញនោះគឺជាបុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំមកពីខេត្តព្រះសីហនុ។ ថ្មីៗនេះគាត់បានត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីវិញ។ គាត់បានចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀតកាលពីម្សិលមិញបន្ទាប់ពីបានធ្វើតេស្តិ៍អវិជ្ជមានវីរុសកូរ៉ូណាចំនួនពីរដង។
បុរសខ្មែរ ៣ នាក់ផ្សេងទៀតដែលមានអាយុ ២៤ ឆ្នាំ ២៩ និង ៣០ ឆ្នាំមកពីរាជធានីភ្នំពេញខេត្តកណ្តាល និងត្បូងឃ្មុំ។ អ្នកទាំងបីទើបត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីត។
បុរសទាំងនោះត្រូវបានអនុញ្ញតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោមក្នុងរាជធានី។
បច្ចុប្បន្ននេះ កម្ពុជាមានករណីកូវីត១៩សរុប ២២៥ ករណីដែលគ្នុងនោះ មាន ១៤៧ នាក់បានជាសះស្បើយ៕
ប្រែសម្រួលដោយ៖ ហួន ឌីណា