ក្រសួងអប់រំនៅថ្ងៃនេះបានអនុញ្ញាតឱ្យមានការរៀបចំសកម្មភាពកីឡានិងលំហាត់ប្រាណទាំងនៅទីសាធារណៈខាងក្រៅ និងពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ប្រជាជន។
ក្រសួងអប់រំបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ខណៈដែលស្ថានភាពបច្ចុប្បន្ននៃជំងឺកូវីដ១៩ បានស្ថិតក្រោមការគ្រប់គ្រង ក្រសួងអប់រំនឹងអនុញ្ញាតឱ្យមានសកម្មភាពហាត់ប្រាណនិងសកម្មភាពកីឡាទាំងអស់ឡើងវិញ។ ប្រជាជនត្រូវបានអនុញ្ញាតិឱ្យធ្វើនៅទីសាធារណៈក្រៅផ្ទះ ខណៈដែលអាជីវកម្មហាត់ប្រាណនានានៅតែត្រូវបានឲ្យបិទ» ។
រដ្ឋាភិបាលក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់គោរពគោលការណ៍សុខភាពដោយម៉ឺងម៉ាត់ដោយពាក់ម៉ាស់ការពារ អនុវត្តគម្លាតសង្គមនិង រក្សាកីឡានិងកន្លែងហាត់ប្រាណឱ្យបានស្អាតដើម្បីរារាំងការឆ្លងជំងឺកូវីត១៩ នៅប្រទេសកម្ពុជា៕
ប្រែសម្រូលដោយ តាំង រីនិត្យ