cellcard cellcard

ក្រសួងបានចេញវិធានការណ៍ថ្មីក្នុងការជួយសហគ្រាសធុនតូចនិងមធ្យម

សុខ ចាន់ / Khmer Times Share:
MEF

ដើម្បីដោះស្រាយបញ្ហាដែលសហគ្រាសធុនតូច និងមធ្យមកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) បានចេញនូវវិធានការណ៍សំខាន់ៗចំនួនពីរ។

លោក ផាន ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថាបញ្ហាប្រឈមដែលសហគ្រាសធុនតូច និងមធ្យមជួបប្រទះគឺជាបញ្ហារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូ។

លោកផល្លា បានបន្ថែមថា បញ្ហាបច្ចុប្បន្នគឺការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិមិនទាន់មានទំនាក់ទំនងរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ហើយមានកម្រិតក្នុងការផ្តល់ការគាំទ្រដល់អាជីវកម្ម។ សហគ្រាស​ធុនតូច និងមធ្យមមានសមត្ថភាពទាប ក្នុងការគ្រប់គ្រងផលិតកម្ម អាជីវកម្ម ហិរញ្ញវត្ថុ និងបច្ចេកទេស។ លទ្ធភាពទទួលបានហិរញ្ញវត្ថុនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឯកភាពជាគោលការណ៍ស្តីពីវិធានការជំរុញសហគ្រាសធុនតូច និងមធ្យម។ វិធានការណ៍ទីមួយ ផ្តោតលើការអនុលោមភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម ទាក់ទងនឹងការពិនិត្យលទ្ធភាព ដើម្បីផ្តល់ការគាំទ្ររួមមានទីប្រឹក្សាអាជីវកម្ម មេធាវី អ្នកប្រឹក្សាច្បាប់ ការចុះឈ្មោះអាជីវកម្ម គណនេយ្យ ទីផ្សារ និងទិដ្ឋភាពបច្ចេកទេស។

ជំរុញឱ្យមានការគាំទ្រ និងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅកម្ពុជា ។

លោកបន្តថា វិធានការណ៍ទី ២ នឹងគាំទ្រដល់ប្រព័ន្ធអេកូនៃសហគ្រាសធុនតូច និងមធ្យមដូចជា បន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌច្បាប់ និងការអនុវត្ត លើកកម្ពស់សេវាកម្មអាជីវកម្ម ការគាំទ្រថវិកា ជំរុញធនធានមនុស្ស ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងលើកកម្ពស់គំនិតនៃជំនាញសហគ្រិនភាព។

លោកបានបន្ថែមថា៖ «ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងដោះស្រាយបញ្ហារបស់ពួកគេ តម្រូវអោយមានការសម្របសម្រួល និងដំណោះស្រាយពីអ្នកពាក់ព័ន្ធ និងការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចចូលរួមចំណែកយ៉ាងពេញលេញដល់កំណើនសេដ្ឋកិច្ចជាតិ» ។

លោកថា ដើម្បីធានាអោយបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព ប្រទេសកម្ពុជាត្រូវសិក្សាពីនិយមន័យ វិសាលភាព និងចំណូលរបស់សហគ្រាសធុនតូច និងមធ្យម លទ្ធភាពនៃការគាំទ្រថវិកា និងក្របខ័ណ្ឌបទប្បញ្ញត្តិដែលជាប់ទាក់ទង៕​ ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ឧស្សាហកម្មអចលនៈទ្រព្យនៅកម្ពុជាកំពុងតែជួបដំណឹងអាក្រក់

Next Article

ក្រសួងពិភាក្សាលើបញ្ហាប្រឈមខាងផ្នែកកសិកម្មឌីជីថល