cellcard cellcard

អង្គការ​សុង​ត្រាល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ជំនួយ​ដល់​ពលករ​ខ្មែរ​នៅ​ប្រទេស​ហ្ស៊កដានី​

ស៊ុំ កនិកា / Khmer Times Share:

​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិ​ទិ្ធ​មនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល កាលពី​ម្សិលមិញ​បាន​អំពាវនាវ​រក​ជំនួយ​របស់​រដ្ឋាភិបាល​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​កម្ពុជា ២១ នាក់​ដែល​កំពុង​ជាប់គាំង​នៅ​ប្រទេស​ហ្ស៊​កដា​នី​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ អង្គ​ការសង់​ត្រា​ល បាន​ឲ្យ​ដឹងថា កម្មករ​មកពី​រោងចក្រ Vega Textile Co Ltd និង Camel Textile International Corporation បាន​អង្វរ​រក​ជំនួយ​បន្ទាប់ពី​ក្រុមហ៊ុន​របស់​ពួកគេ​បានបញ្ចប់​ការងារ​របស់​ពួកគេ​នៅ​ថ្ងៃទី ១៧ ខែមីនា​។​

​រោងចក្រ​ដែលមាន​ទីតាំងនៅ​ទីក្រុង​អាល់​ខា​រ៉ា​ក ប្រទេស​ហ្ស៊​កដា​នី​ទាំងពីរ​នេះ​ស្ថិតនៅក្រោម​ក្រុមហ៊ុនមេ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់​ដែល​ដំណើរការ​រោងចក្រ​ចំនួន​ពីរ​នៅ​កម្ពុជា​ផងដែរ​គឺ​រោងចក្រ Optimum Fashion Manufacturing Co Ltd និង UIC Apparel Manufacturing Co Ltd.​។​

​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា​៖ «​យោងតាម​កិច្ចសន្យា​ដែលមាន​តែមួយ​សម្រាប់​ព​លករ​ចំណាកស្រុក​នៅ​ហ្ស៊​កដា​នី​ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្ទាល់មាត់​របស់​កម្មករ​ជាមួយ​ក្រុមហ៊ុន​ទាំងនេះ​ដែល​ត្រួវបាន​ធ្វើឡើង​មុនពេល​ចាក​ចេញពី​ប្រទេស​កម្ពុជា រោងចក្រ Vega Textile Co Ltd និង Camel Textile International Corporation មាន​ទំនួល​ខុសត្រូវ​ក្នុង​ការទិញ​សំបុត្រ​យន្តហោះ​របស់​កម្មករ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅពេល​ការងារ​របស់​ពួកគេ​ត្រូវបាន​បញ្ឈប់​» ។​

​វា​បន្ថែមថា​៖ «​ទោះជា​យ៉ាងនេះ​ក្តី រោងចក្រ Vega Textile និង Camel Textile មិនបាន​ទិញ​សំបុត្រ​ទាំងនេះ​ទេ​ហើយក៏​មិនបាន​ជូនដំណឹង​ដល់​កម្មករ​ថា នៅពេលណា​ដែល​សំបុត្រ​ទាំងនោះ​ត្រូវបាន​ទិញ​ដែរ​។ លើសពីនេះ រោងចក្រ​មិនបាន​បង់ប្រាក់​ធានារ៉ាប់រង​សង្គម​ដែល​បាន​កាត់​ពី​ប្រាក់ខែ​កម្មករ​របស់​ពួកគេ​ដែលមាន​ចំនួន​ប្រហែល ១.០០០ ដុល្លារ​ក្នុង​កម្មករ​ម្នាក់ៗ​»  ។​

​សេចក្តីថ្លែងការណ៍​បាន​បន្ថែមទៀតថា កម្មករ​-​កម្ម​ការី​នី​ខ្មែរ​ទាំងនោះ​បានរស់នៅ​ប្រទេស​ហ្ស៊​កដា​នី​ដោយ​មិនមាន​ប្រភព​ចំណូល​ទាល់តែសោះ​អស់​រយៈពេល ៣ ខែ​មកហើយ​។​

​នាយក​ប្រតិបត្តិ​អង្គ​ការសង់​ត្រា​ល លោក មឿ​ន តុលា បាន​និយាយថា​៖« ខ្ញុំ​ទន្ទឹងរង់ចាំ​មើល​ការអន្តរាគមន៍​ជាបន្ទាន់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជួយសង្គ្រោះ​ពលរដ្ឋ ដែល​ជាប់គាំង​នៅក្រៅ​ប្រទេស​ខណៈពេល​កំពុង​ប្រឈម​នឹង​ភាព​អត់​ការងារ​ធ្វើ​ហើយ​គ្មាន​មធ្យោបាយ​វិលត្រឡប់​ទៅផ្ទះ​វិញ​ទេ​» ។​

​លោក​បានបង្ហាញ​ក្តីសង្ឃឹម​សម្រាប់​ការហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ស្រដៀង​នឹង​ប្រតិបត្តិការ​កាលពី​ខែ​មុន​ដែល​មើលឃើញ​ការជម្លៀស​ពលករ​កម្ពុ​ជា​ដែល​ជាប់គាំង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។​

​នៅ​ថ្ងៃទី ២៩ ខែមិថុនា ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ប្រទេស​ហ្ស៊​កដា​នី​បានរៀបចំ​ជើងហោះហើរ​ធ្វើ​មាតុភូមិនិវត្តន៍​សម្រាប់​ពលរដ្ឋ​របស់​ពួកគេ​ដែល​ត្រូវ​ជាប់​នៅក្នុង​ប្រទេស​បន្ទាប់ពី​រោងចក្រ​ជាច្រើន​រួមទាំង​រោងចក្រ Vega Textile និង Camel Textile បាន​បញ្ឈប់​ការងារ​របស់​ពួកគេ​៕

Related Posts

Previous Article

កម្ពុជា-អាមេរិកប្ដេជ្ញាពង្រឹងសហប្រតិបត្តិការទំនាក់ទំនងការទូត

Next Article

គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​