រដ្ឋាភិបាលកម្ពុជាបានប្រកាសថា កាស៊ីណូទាំងអស់នៅក្នុងប្រទេសនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ប៉ុន្តែមានតែជាមួយល្បែងភ្នាល និងម៉ាស៊ីនលេងល្បែងតែប៉ុណ្ណោះ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបិទទ្វារអស់រយៈពេល ៣ ខែចាប់តាំងពីថ្ងៃទី ១ ខែមេសាដោយសារតែជំងឺរាតត្បាតកូវីដ១៩ ។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងពេលកំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ដែលធ្វើឡើងនៅវិមានសន្តិភាពព្រឹកនេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រកាសពីដំណឹងនេះឲ្យសាធារណជនបានដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
លោកបានបន្ថែមថា កាស៊ីណូទាំងអស់ត្រូវទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលរួមជាមួយតម្រូវការមួយចំនួនស្តីពីវិធានការណ៍ការពារជំងឺកូវីដ១៩ ៕