ខេត្តព្រៃវែងគឺជាខេត្តដែលទទួលបានទិន្នផលស្រូវខ្ពស់ជាងគេនៅក្នុងប្រទេសគិតមកដល់ពេលបច្ចុប្បន្នក្នុងឆ្នាំ២០២០នេះ ខណៈដែលកាលពីពេលកន្លងទៅមានតែខេត្តបាត់ដំបងប៉ុណ្ណោះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថាឆ្នាំនេះ ទិន្នផលស្រូវចំនួន ១,៤ លានតោនត្រូវបានដាំដុះក្នុងខេត្តព្រៃវែង ដែលបានធ្វើឱ្យខេត្តមួយនេះក្លាយជាអ្នកផលិតអង្ករដ៏ធំជាងគេនៅកម្ពុជា។
ជាមួយគ្នានេះផងដែរ ការកើនឡើងជារួមនៃផលិតកម្មស្រូវពីបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជាក៏មានភាពប្រសើឡើងផងដែរ ខណៈដែលការរីករាលដាលនៃវីរុសកូវីដ១៩បានបង្កឲ្យមានការព្រួយបារម្ភលើសន្តិសុខស្បៀង ។
លោក វេង សាខុន បានមានប្រសាសន៍ថា ខេត្តព្រៃវែងមានសមត្ថភាពនាំចេញអង្ករបានចំនួនប្រមាណជា ៣០០ ទៅ ៥០០ តោនក្នុងមួយថ្ងៃ ។
លោកបានបន្តឲ្យដឹងថាតួលេខទាំងនេះមានភាពប្រហាក់ប្រហែលទៅនឹងតួរលេខក្នុងខេត្តកំពត តាកែវ និងស្វាយរៀង។
«គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ខេត្តព្រៃវែងបានសាបព្រួសស្រូវចំនួន ១៦៥,២២៨ ហិកតា ស្មើនឹង ៦៦.០៩ ភាគរយនៃផ្ទៃដីកសិកម្មសរុបរបស់ខ្លួន។»
លោកបានបន្តឲ្យដឹងទៀតថា៖ «គិតចាប់ពីថ្ងៃទី ២២ ខែឧសភាដល់ថ្ងៃទី ២៥ ខែមិថុនា ខេត្តព្រៃវែងបាននាំចេញអង្ករចំនួន ៧២.៤២៥ តោនទៅកាន់ប្រទេសវៀតណាម។»
លោកបានបន្ថែមថា៖ «កត្តាដែលបណ្តាលឱ្យខេត្តព្រៃវែងទទួលបានទិន្នផលច្រើនបែបនេះគឺទាក់ទងទៅនឹងទីតាំងភូមិសាស្ត្រល្អ និងអាកាសធាតុអំណោយផលដែលបានធ្វើឱ្យកសិករអាចធ្វើការដាំដុះស្រូវបានគ្រប់រដូវកាល។»
គួរបញ្ជាក់ឲ្យដឹងផងដែរថា ខេត្តព្រៃវែងមានផ្ទៃដីដាំដុះសរុបចំនួន ៤.៨៨៨ ហិកតា ដែលរួមមានពោតចំនួន ២.៧៤០ ហិកតា សណ្តែកទំហំ ៩២ ហិកតា ដំឡូងមី ១.០៣៥ ហិកតា សណ្តែកដី ៣៥ ហិកតា ល្ង ២៩៣ ហិកតា អំពៅ ៦០២ ហិកតា និងដំណាំសាកវប្បកម្មទំហំ ៨៨៣ ហិកតា៕
ប្រែសម្រួល ភុន ច័ន្ទឧសភា