cellcard cellcard

ការ​ធ្វើ​ដំណើរ​រវាង​កម្ពុជា ​និង​ម៉ាឡេស៊ី​នឹង​វិល​ត្រលប់​មក​វិញ​ក្រោយ​ពី​វិបត្តិ​កូវីដ​១៩​ចប់

Mark Hughes / Khmer Times Share:

​ប្រភព​នានា​បានអោយដឹងថា ការធ្វើដំណើរ​រវាង​ក​ម្ពុ​ជា និង​ម៉ាឡេស៊ី​អាច​នឹង​បន្ត​មាន​វិញ​ជាធម្មតា​បន្ទាប់ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ជាមួយ​ការ​រឹតបន្តឹង​តិចតួច​។​

​ការអំពាវនាវ​ឱ្យមាន​ការអនុវត្ត​នេះ​ត្រូវបាន​ធ្វើឡើង​ដោយសារ​តែមាន​តម្រូវការ​ខ្ពស់​ពី​ពាណិជ្ជករ​ម៉ាឡេស៊ី​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា និង​ការយល់ដឹង​ពី​ស្ថានការណ៍​កូ​វីដ​១៩ ត្រូវបាន​គ្រប់គ្រង​នៅក្នុង​ប្រទេស​ទាំងពីរ​។ នោះ​គឺជា​ទស្សនៈ​របស់លោក Teh Sing ប្រធានសភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​នៅ​កម្ពុជា​។​

​លោក​បាន​និយាយថា ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន​ការពិភាក្សា​ជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​ដើម្បី​បើក​ព្រំដែន​របស់ខ្លួន និង​ចាប់ផ្តើម​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើងវិញ​។  លោក​បាន​បន្ថែមថា​៖ «​ទោះយ៉ាងណា មិនអាច​ចាប់ផ្តើម​បានទេ​រហូតដល់​ឧបសគ្គ​រារាំង​ការតភ្ជាប់​ត្រូវបាន​លុបចេញ​»​។​

​លោក Teh Sing បាន​អំពាវនាវ​ឱ្យមាន​ការពិចារណា និង​គាំទ្រ​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ព្រំដែន​ឡើងវិញ​ដោយ​បង្កើតជា «​ពពុះ​នៃ​ការធ្វើដំណើរ​» រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី និង​ជាមួយ​ប្រទេស​អាស៊ាន​ដទៃទៀត​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​ត្រូវមាន​ការចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី និង​ជាមួយ​ប្រទេស​អាស៊ាន​ដែល​នៅ​ជិតខាង​របស់​យើង​តាមរយៈ​ការបង្កើត​ពពុះ​នៃ​ការធ្វើដំណើរ​»​។​

​លោក​បាន​និយាយថា ពពុះ​នៃ​ការធ្វើដំណើរ​នឹង​អនុញ្ញាតឱ្យ​វិស័យសេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ដោយ​សុវត្ថិភាព និង​អាច​គ្រប់គ្រង​បាន​។  លោក​បាន​បន្ថែមថា​៖ «​ដំបូង​ប្រទេស​នា​ន​អាចជួយ​សម្រួល​ដល់​ការចេញចូល​ការធ្វើ​អាជីវកម្ម និង​កិច្ច​ការសំខាន់ៗ​នានា ហើយ​ត្រូវបាន​បើក​ការចេញចូល​ជា​បណ្តើរ ៗ សម្រាប់​ប្រជាជន​ទាំងអស់​» ។​

​ដោយ​កត់សម្គាល់​ពី​តម្រូវការ​សម្រាប់​វិធានការ​ការពារ ដើម្បី​លើកកម្ពស់​ការធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង លោក​បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​យល់​ពី​តុល្យ​ភាពមិន​ច្បាស់​រវាង​ការធានា​សុខភាព​សាធារណៈ និង​ការចាប់ផ្តើម​សេដ្ឋកិច្ច​ឡើងវិញ​» ។​

​ទោះយ៉ាងណា​ក៏ដោយ នៅក្នុង​បរិយាកាស​ដែល​វិធានការ​ការពារ​ត្រូវបាន​អនុវត្ត​រួចហើយ​នៅតាម​ការធ្វើដំណើរ (​ឧទាហរណ៍​ការត្រួតពិនិត្យ​សីតុណ្ហភាព ការអនុវត្ត​គម្លាត​ឆ្ងាយ​ពី​សង្គម ការពាក់​របាំង​មុខជា​ដើម​) ហានិភ័យ​នៃ​ការឆ្លង​ត្រូវបាន​ថយចុះ​ជា​អប្បបរមា​។ បន្ថែម​ពីនេះ យើង​បាន​បង្កើន​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​របស់​យើង​ដែល​ត្រូវ​នឹង​តម្រូវការ​របស់​អាជ្ញាធ​រ​ម៉ាឡេស៊ី និង​គោលការណ៍​ណែនាំ​អន្តរជាតិ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី ១៧ ខែមិថុនា ត្រូវបាន​គេ​សំរេច​ថា​និស្សិត​ដែលមាន​បំណង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​ក្នុង​គោលបំណង​បន្ត​ការសិក្សា​របស់​ពួកគេ​ឥឡូវនេះ​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើដំណើ​រ​ដោយ​មិនចាំបាច់​មានការ​យល់ព្រម​ជាមុន​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី​។ នេះ​រាប់បញ្ចូល​ទាំង​និស្សិត​ដែល​បាន​ចូល​ប្រទេស​ម៉ាឡេស៊ី​ក្នុងកំឡុងពេល​មាន​បញ្ជា​គ្រប​គ្រង់​ការ​ចល័ត (MCO) ។​

​ក្រុមនិស្សិត​ទាំងនោះ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើដំណើ​រ​ចេញពី​ប្រទេស រួមមាន​អ្នក​ដែល​កំពុង​បន្ត​ការសិក្សា អ្នក​ដែល​ទើបតែ​ជាប់​ឈ្មោះ​សិក្សា និង​អ្នក​ដែល​កំពុង​ត្រៀមប្រឡង​។​

​និស្សិត​ប្រភេទ​ទាំងនេះ​ត្រូវ​បង្ហាញ​លិខិតឆ្លងដែន ទិដ្ឋាការ ការ​ឆ្លងដែន​រយៈពេល​វែង លិខិត​ស្នើសុំ​លិខិតបញ្ជាក់​ការប្រឡង និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ទៅកាន់​មន្ត្រី​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ក្នុងអំឡុងពេល​ចាកចេញ​។​

​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​បាន​វិលត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​ក្នុងកំឡុងពេល MCO ហើយ​ឥឡូវនេះ​មានបំណង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​សម្រាប់​ការងារ ឬ​គោលបំណង​ស្នាក់នៅ​ត្រូវបាន​អនុញ្ញាតិ​ឱ្យ​ផ្តល់ជូន​នូវ​ឯកសារ​ភស្តុតាង​ដូចជា​លិខិតឆ្លងដែន លិខិត​ធ្វើដំណើរ​រយៈពេល​វែង លិខិត​ការងារ ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ទៅកាន់​មន្ត្រី​អន្តោប្រវេសន៍​នៅពេល​ចាកចេញ ។​

​នេះ​ក៏​ត្រូវបាន​អនុវត្តបាន​ផងដែរ​ចំពោះ​ជនជាតិ​ម៉ាឡេស៊ី​ដែល​ធ្វើការ​ជា​អ្នកនេសាទ ដែល​ត្រូវការ​ចុះឈ្មោះ​ចូល​កប៉ាល់​នៅឯ​បរទេស​។ ឯកសារ និង​លិខិត​ពាក់ព័ន្ធ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ចាំបាច់​ត្រូវ​បង្ហាញជូន​មន្ត្រី​អន្តោប្រវេសន៍​។​

​សម្រាប់​ជនជាតិ​ម៉ាឡេស៊ី​ដែលមាន​បំណង​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​សម្រាប់​បញ្ហា​ផ្សេងៗ​ដូចជា​ការប្រជុំ​សិក្ខាសាលា ការតាំងពិព័រណ៍ ឬ​អាជីវកម្ម និង​កិច្ចការ​បន្ទាន់​ត្រូវតម្រូវ​ឲ្យ​មានការ​អនុម័ត​ជាមុន​ពី​អគ្គនាយក​អន្តោប្រវេសន៍ (KPI) ។ នីតិវិធី​ដែលមាន​ចែង​ក្នុង​សារាចរ​នេះ​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ២៤ ខែមិថុនា​។​

​ជនជាតិ​បរទេស​ប្រភេទ​ដូចខាងក្រោម​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រទេស​ម៉ាឡេស៊ី​ដោយ​មិន​តម្រូវឱ្យមាន​ការយល់ព្រម​ជាមុន​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ដូចជា​៖ លិខិតឆ្លងដែន​ជនបរទេស (​ប្រភេទ​ទី ១) លិខិតឆ្លងដែន​ក្នុងស្រុក លិខិត​ចេញចូល​សេរី ការឆ្លង​ដែន​ការ​ស្នាក់នៅ​របស់​ស្ត្រី​បរទេស​មួយចំនួន​។​

​ការចូល​សម្រាប់​ជនបរទេស​ដែល​កាន់​លិខិតឆ្លងដែន​បរទេស (​ប្រភេទ​ទី ២) លិខិតឆ្លងដែន​ជនបរទេស (​ប្រភេទ​ទី ៣) និង​លិខិតឆ្លងដែន​វិជ្ជាជីវៈ (​ប្រភេទ​ជំនាញ​) នឹង​នៅតែ​ត្រូវការ​ការយល់ព្រម​ជាមុន​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ផងដែរ​ថា​ការចូល​របស់​និស្សិត​អន្តរជាតិ និង​អ្នក​ដែល​មក​ពិនិត្យ​សុខភាព​នឹងត្រូវ​ទទួល​ការអនុម័ត​ដូចគ្នា​៕

​ប្រែ​សម្រួល​ដោយ សុខ ស្រី​លុច​

Related Posts

Previous Article

ខេត្ត​ព្រៃវែង​ជា​ខេត្ត​ដែល​ទទួល​បាន​ទិន្នផល​ស្រូវ​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំ ២០២០

Next Article

កម្មករ ៥០ នាក់​ធ្វើ​ការ​តវ៉ា​មុខ​ក្រសួង​ការងារ​រឿង​បាត់​ប្រាក់​ខែ​