cellcard cellcard

ជីប ម៉ុង លែន ប្រកាស​បើក​លក់​គម្រោង​វីឡា​ដ៏​ថ្មី​ប្រណីត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣​ កក្កដា​នេះ​

សុខ ចាន់ / Khmer Times Share:

​ជីប ម៉ុង លែ​ន​ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​បានប្រកាសថា​ខ្លួន​នឹង​បើក​លក់​វីឡា​ទំនើប​ទាន់សម័យ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី  នៅ​ថ្ងៃទី ៣ ខែកក្កដា ខាងមុខនេះ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក Henry Leang អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន​មានប្រសាសន៍ថា គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី  នឹង​ផ្តល់ជូន​នូវ​លំនៅដ្ឋាន ប្រកបដោយ​ភាពកក់ក្តៅ​ព្រម​ជាមួយនឹង​សហគមន៍​ដែល​គួរ​ឲ្យ​ចង់​រស់នៅ ព្រមជាមួយ​បរិស្ថាន​ល្អ និង​សួនច្បា​ដ៏​ធំ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក Henry បាន​ថ្លែងថា​៖ «​ផ្ទះ​វីឡា​នីមួយៗ​នៅក្នុង​ហ្គ្រេ​ន​ភ្នំពេញ​នឹងមាន​លក្ខណៈពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​។ ការ​រចនា​ម៉ូ​តនៃ​ផ្ទះ​វីឡា​នីមួយៗ​គឺ​ភ្ជាប់​ទៅនឹង​ធម្មជាតិ​។ ដោយឡែក​ការបើក​លក់​គឺ​ចាប់ពី​ថ្ងៃទី ៣ ដល់ ថ្ងៃទី​៥ ខែកក្កដា​ខាងមុខនេះ នៅ​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី​។ ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន​ក៏​នឹងមាន​ការបញ្ចុះ​តម្លៃ​ចំនួន ៨ ភាគរយ​ផងដែរ​។​»

​លោក​បាន​បន្តថា​៖ «​បើទោះបីជា​មានការ​ផ្ទុះឡើង​នៃ​វីរុស​កូ​វីដ​១៩​យ៉ាងណាក្ដី ជីប ម៉ុង​នឹង​នៅតែ​បន្ត​ការអភិវឌ្ឍ​គម្រោង​របស់ខ្លួន​។ ការបើក​គម្រោង​នេះ​គឺ​ដោយសារតែ​ក្រុមហ៊ុន​មាន​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដល់​វិស័យ​ឯកជន​។​»

​លោក Henry Leang បាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា​៖ «​រាល់​គម្រោង​ទាំងអស់​របស់​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន​គឺ​អនុវត្ត​ទៅតាម​ចក្ខុវិស័យ​និង​យុទ្ធសាស្ត្រ ផែនការ​ច្បាស់លាស់​។ សម្រាប់​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី យើង​ធ្វើការ​ច្នៃប្រឌិត​ទីតាំង​ហ្គ្រេ​ន​ភ្នំពេញ​នេះ​ឲ្យ​ស្របទៅនឹង​ស្តង់ដារ​អន្តរជាតិ​។​»

​លោក​ថា​៖ «​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន​រួមបញ្ចូល​ទាំង​ការ​រចនា​និង​ស្ថាបត្យកម្ម​ទំនើប​ជាមួយនឹង​រចនាបថ​ចុងក្រោយ​នៃ​សំណង់​។ គម្រោង​របស់​ក្រុមហ៊ុន​ជីប ម៉ុង លែ​ន ត្រូវបាន​គាំទ្រ​ដោយ​អតិថិជន ខណៈដែល​យើង​បានជ្រើសរើស​ទីតាំង​ល្អ​ប្រកបដោយ​សក្តានុពល​និង​ផល​ប្រ​យោ​ជ​ន៏​សំរាប់​ប្រជាជន​នាពេល​អនាគត​។​»

​លោក​ថ្លែង​ឲ្យ​ដឹង​ទៀតថា ភាពជឿ​ទុកចិត្ត​របស់​អតិថិជន​មកលើ ជីប ម៉ុង លែ​ន​គឺ​ផ្អែកលើ​ការ​រចនា គុណភាព​សំណង់ និង​បរិក្ខា​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ដែលមាន​គុណភាព​ខ្ពស់ ហើយ ជីប ម៉ុង លែ​ន​មាន​វិស្វករ​និង​ស្ថាបត្យករ​ផ្ទាល់ខ្លួន​ដើម្បី​អភិវឌ្ឍ​គម្រោង ខណៈដែល​យើង​បានជ្រើសរើស​តំបន់​ដែលមាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​។​»

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ហ្គ្រេ​ន​ភ្នំពេញ​មាន​លំនៅដ្ឋាន​ដ៏​ប្រណីត វីឡា ទីលាន​វាយ​កូន​ហ្គោល​ខ្នាត​អន្តរជាតិ និង​សួន​ទឹក​ដែល​គ្របដណ្ដប់​ល់​ផ្ទៃដី​សរុប​ទំហំ ២៦០ ហិកតា​ក្នុង​រាជធានី​ភ្នំពេញ​។ ជាមួយគ្នានេះ​ផងដែរ ក្រុមហ៊ុន ជីប ម៉ុង លែ​ន កំពុងតែធ្វើការ​អភិវឌ្ឍ​ផ្លូវភ្លោះ ផ្លូវ​សម្រាប់​ថ្មើ​ជើង ទីធ្លា​បៃតង កន្លែង​ហាត់ប្រាណ សួន​កុមារ សួនច្បារ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​រណប​ហ្គ្រេ​ន​ភ្នំពេញ​ផងដែរ​៕

​ប្រែ​សម្រួល ភុ​ន ច័ន្ទ​ឧសភា

Related Posts

Previous Article

តំបន់​សេដ្ឋកិច្ច​ពិសេស​ប្រឈម​ឧបសគ្គ​ដោយ​សារ​កូវីដ ១៩

Next Article

អាមេរិក​ផ្ដល់​ថវិកា​ចំនួន ៥៦ លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ព្រះរាជា​ណាចក្រ​កម្ពុជា​