cellcard cellcard

គម្រោងចំនួនពីរក្នុងខេត្តកំពតនឹងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត

Share:

គម្រោងចំនួនពីរដែលស្ថិតនៅក្នុងតំបន់ទឹកឈូនៃខេត្តកំពតត្រូវបានរំពឹងថានឹងក្លាយជា
ទីតាំងអេកូទេសចរណ៍ដែលគ្មានផ្សែងបារីជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

គម្រោងនេះត្រូវបានលើកឡើងដោយអភិបាលខេត្តកំពត លោក ជាយ តាវ នៅក្នុងសន្និសីទ​សារព័ត៌មានមួយដែលធ្វើឡើងនៅរាជធានីភ្នំពេញ ខណៈដែលលោកបន្ថែមថាគម្រោងទាំងនេះនឹងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តនេះបន្ថែមទៀត។

គម្រោងទី ១ ស្ថិតនៅក្នុងឃុំម៉ាក់ប្រាំង ដែលមានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រពីទីរួមខេត្តកំពតនឹងនាំមកនូវសួនកម្សាន្តធម្មជាតិ ភោជនីយដ្ឋាន និងសេវាកម្មទេសចរណ៍តាមបណ្តោយព្រែកក្នុងចំណោមសេវាកម្មនានាជាច្រើនទៀត។

គម្រោងទី ២ នៃការកែលំអហេដ្ឋារចនាសម្ព័ន្ធនឹងផ្តោតលើការស្តារប្រឡាយ និងការស្ថាបនាផ្លូវបេតុងទៅកាន់ទីតាំងទេសចរណ៍ផ្សេងៗក្នុងតំបន់ទឹកឈូ។

ស្ថិតនៅភាគនិរតីដែលមានចម្ងាយប្រមាណជា១៤៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពតគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសកម្ពុជាជាមួយនឹងសម្រស់និងធនធានវប្បធម៌និងធម្មជាតិ៕ AKP ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

អ្នក​រើស​អេត​ចាយ ឬ​ជន​អនាថា គួរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ក្រីក្រ​

Next Article

ក្រុមហ៊ុនចិន សិក្សាពីលទ្ធភាពលើការធ្វើពាណិជ្ជកម្មទំនិញនាពេលអនាគតនៅកម្ពុជា