cellcard cellcard

ក្រុមហ៊ុនចិន សិក្សាពីលទ្ធភាពលើការធ្វើពាណិជ្ជកម្មទំនិញនាពេលអនាគតនៅកម្ពុជា

Khmer Times / Khmer Times Share:

ក្រុមហ៊ុន Ruifeng Tianfu Investment ដែល​ជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិនកំពុងតែធ្វើការសិក្សាអំពីលទ្ធភាពនៃការបង្កើតការធ្វើពាណិជ្ជកម្មទំនិញនាពេលអនាគតជាមួយគណៈកម្មការមូលបត្រកម្ពុជា (SECC)  ។

គម្រោងនេះបានចាប់ផ្តើមឡើងដោយមានការពិគ្រោះយោបល់រវាងគណៈកម្មការមូលបត្រកម្ពុជា (SECC) និងក្រុមហ៊ុន Ruifeng Tianfu Investment ដែលមកពីប្រទេសចិន។

ក្រោមអនុស្សរណៈយោគយល់គ្នា ការសិក្សាអំពីលទ្ធភាពរួមគ្នានឹងផ្តោតសំខាន់លើផលិតផលចំនួនពីរប្រភេទដែលមានដូចជាផលិតផល​ផ្នែក​ហិរញ្ញវត្ថុ (ឧទាហរណ៍ មាស) សម្រាប់ដំណាក់កាលដំបូង និង​ផលិតផល​មិនមែន​ហិរញ្ញវត្ថុ​ (ឧទាហរណ៍ ផលិតផលកសិកម្ម) សម្រាប់ដំណាក់កាលបន្ទាប់។

លោក ស៊ូ សុជាតិ អគ្គនាយក នៃ​​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជាបានមានប្រសាសន៍ថា៖ «ទីផ្សារនាពេលអនាគតគឺជាកម្មវត្ថុនៃក្ដីសង្ឃឹមរបស់គណៈកម្មការមូលបត្រកម្ពុជាសម្រាប់ផលិតផលកសិកម្មដើម្បីចូលរួមក្នុងការធ្វើពាណិជ្ជកម្មនាពេលអនាគត ខណៈដែលសកម្មភាពនេះគឺជាគម្រោងរបស់ Ruifeng Tianfu Investment ជាក្រុមហ៊ុនដ៏ធំមួយដែលមានស្ថានភាពហិរញ្ញវត្ថុដ៏ល្អនិងបទពិសោធន៍គ្រប់គ្រាន់។»

ជាមួយគ្នានេះផងដែរ លោក ជិន ស៊ីន (Chen Xin) អ្នកគ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន រួយ ហ្វេ​ង​ធាន​ហ្វូ អ៊ិន​វេស​ម៉ិ​ន ឯ​.​ក បានថ្លែងថា៖ «យើងមានការគាំទ្រពីថ្នាក់ដឹកនាំចិនក្នុងការវិនិយោគនៅកម្ពុជាក្នុងទីផ្សារទំនិញនិងទីផ្សារនាពេលអនាគត»៕ ប្រែសម្រួល ភុន ច័ន្ទឧសភា

Related Posts

Previous Article

គម្រោងចំនួនពីរក្នុងខេត្តកំពតនឹងទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត

Next Article

កម្ពុជាដុតបំផ្លាញគ្រឿងញៀនចំនួន ៥០០ គីឡូក្រាម