cellcard cellcard

ធនាគារពិភពលោកអនុម័តទឹកប្រាក់ ៩៣ លានដុល្លាសម្រាប់បង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លីរបស់ជនជាតិដើមភាគតិច

សុខ ចាន់ / Khmer Times Share:
AFP

ធនាគារពិភពលោកបានអនុម័តឥណទានចំនួន ៩៣ លានដុល្លារពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចទី ៣ នៅកម្ពុជា(LASED III) ។

 

គម្រោង​នេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មកសិកម្ម និងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ការផ្តល់នូវដី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងសុវត្ថិភាពសម្រាប់អ្នកផលិតកសិកម្មខ្នាតតូច និងសហគមន៍ជនបទគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។

 

រដ្ឋាភិបាលបានបង្កើតឡើងនូវក្របខ័ណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ចដែលពង្រីកការ
ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រដែលគ្មានដីនៅជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានលើកកម្ពស់ផងដែរនូវការផ្តល់កម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច ICLT) ដើម្បីពង្រឹងសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងការកាន់កាប់ដីធ្លី។

 

លោកស្រី Inguna Dobraja នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជាបាននិយាយថា ការផ្តល់សេវា និងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។ លោកស្រីបានបន្ថែមថា៖ «LASED III នឹងបន្តជួយរដ្ឋាភិបាលក្នុងការ
ផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារដែលគ្មានដី និងគ្រួសារដែលខ្វះដី និងធានាសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិភាគតិចនៅតាមតំបន់គោលដៅរបស់គម្រោងនេះ»។

 

LASED III នឹងបន្តពង្រីកសមិទ្ធផលថែមទៀតពីគម្រោង LASED និង LASED II ដើម្បីពង្រីកការអនុវត្តកម្មវិធី SLC ។ ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីដល់សហគមន៍ជនជាតិដើមភាគតិចនឹងជួយគាំទ្រផងដែរដល់ដល់​ដំណើរការ ICLT ដែលកំពុងបន្តហើយនឹងផ្តល់ជំនួយដល់សហគមន៍ដែលបានបញ្ចប់ដំណើរការ ICLT របស់ពួកគេរួចហើយ។

 

LASED III នឹងគ្របដណ្តប់លើទីតាំង និងសហគមន៍ចំនួន ៧១ នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេស
កម្ពុជា​លើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្រ្តខ្នាតតូច ការផ្គត់ផ្គង់សេវាទឹកស្អាត និងអនាម័យ អាគារសាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិ៍សុខភាព និងមណ្ឌលសហគមន៍។ អ្នកទទួលផលពី SLC ថ្មីនឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ពួកគេ ក្នុងនោះមានគ្រាប់ពូជផងដែរ៕ ប្រែសម្រួល សុខ ​ស្រីលុច

Related Posts

Previous Article

លោក ហ៊ុន សែន ចែករំលែកទស្សនៈ ទាក់ទងនឹងកូវីដ១៩ នៅក្នុងសន្និសីទធុរកិច្ចអាស៊ាន

Next Article

ប្រជាជន ១៥៨០០ គ្រួសារ​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​