cellcard cellcard

កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​អព្យាក្រិត្យ​ក្នុង​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង​

ប៊ែន សុខហ៊ាន / Khmer Times Share:

​លោក ប្រាក់ សុខុន​រដ្ឋ មន្ត្រី​ក្រសួង​ការ​បរទេស​បាន​បញ្ជាក់​ជាថ្មី​នូវ​ជំហរ​របស់​កម្ពុជា​ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដោយ​បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​រដ្ឋ​ដែល​មិន​បាន​ទាមទារ កម្ពុជា​នឹង​រក្សា​ភាព​អព្យាក្រឹត​ទាក់ទង​នឹង​ជម្លោះ​នេះ​។​

​ថ្លែង​នៅក្នុង​សន្និសីទ​ក្រៅផ្លូវការ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​តាម​រយៈ​សន្និសីទ​វីដេអូ​កាលពី​ថ្ងៃ​ពុធ លោក​ប្រាក់ សុខុន​រដ្ឋ សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹង​អនុម័ត​ក្រម​ប្រតិបត្តិ (COC) សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​បានចេញ​ផ្សាយ បន្ទាប់ពី​កិច្ចប្រជុំ​។​

​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​រួមមាន​ប្រទេស​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​ប្រ៊ុយណេ​មាន​ជម្លោះ​ទាមទារ​នៅលើ​ដែនទឹក​និង​បណ្តា​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រមសីលធម៌​នេះ​គឺ​ដើម្បី​ធានាថា ជម្លោះទឹកដី​ជាមួយ​ចិន​នឹងមិន​នាំឱ្យមាន​សង្គ្រាម​នោះទេ​។​

​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា​៖ «​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ដែល​មិន​ទាមទារ ចង់​ឈរលើ​ជំហរ​អព្យាក្រឹត​ទាក់ទង​នឹង​ជម្លោះទឹកដី ហើយ​យើង​សង្ឃឹមថា​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ថែរក្សា​បរិស្ថាន​អំណោយផល​សម្រាប់​ការពារ​សន្តិភាព សន្តិសុខ និង​ស្ថេរភាព​ក្នុង​តំបន់ ដែល​ដូច្នេះ រួមចំណែក​ដល់​ការបញ្ចប់​កិច្ចចរចា​ទៅលើ COC» ។​

​ប្រធានបទ​នៃ​ការវិវឌ្ឍ​ន៍​ថ្មីៗ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​ពិភាក្សា​នៅក្នុង​ថ្នាក់ដឹកនាំ​តំបន់​អាស៊ាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ ក្រោម​ប្រធានបទ «​ភាព​ស្អិតរ​មួ​ត និង​ការឆ្លើយតប​»  ​តាមរយៈ​សន្និសីទ​វីដេអូ​នៅថ្ងៃនេះ ។ កិច្ចប្រជុំ​នេះ​នឹងត្រូវ​ដឹកនាំ​ដោយ​ប្រទេស​វៀតណាម​។​

​យោងតាម​សារព័ត៌មាន VnExpress News អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម​លោក Nguyen Quoc Dung បាន​និយាយថា អាស៊ាន​និង​ចិន​មិនទាន់បាន​ជួបគ្នា​ដើម្បី​ពិភាក្សា​អំពី​ក្រម​ប្រតិបត្តិ​នៅឡើយ ដោយសារតែ​ការ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​

​លោក Nguyen បាន​កត់សម្គាល់ថា​នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​ក្នុង​ខែតុលា​ឆ្នាំមុន​នៅ​ខេត្ត​ដា​ឡា​ត់ ប្រទេស​វៀតណាម ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ត្រៀម​សម្រាប់​ជុំ​ទី ២ នៃ​ការអាន​សេចក្តីព្រាង​ឯកសារ​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹងចូលរួម​នៅក្នុង​សន្និសីទ​កំពូល​នេះ​តាមរយៈ​សន្និសីទ​វីដេអូ​ហើយ​នឹងមាន​អមដោយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​អប់រំ លោក​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ និង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​ម៉ម ប៊ុនហេង រួមជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មួយចំនួនទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​មុន​របស់លោក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ការវិវឌ្ឍ​ទៅលើ​កិច្ចចរចារ​សំខាន់ៗ ឆ្ពោះទៅរក​ការអនុម័ត​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដោយបាន​កត់សម្គាល់ថា កាលពី​ខែកក្កដា​ឆ្នាំមុន អាស៊ាន​បានបញ្ចប់​នូវ​សេចក្តីព្រាង​នៃ​ក្រម​ប្រតិបត្តិ​នេះ​រួចទៅហើយ​។​

​លោក​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន – ចិន​នៅ​ទីក្រុង​បាងកក​កាលពី​ឆ្នាំមុន​ថា​៖« យើង​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​ដើម្បី​រក្សា​បរិយាកាស​អំណោយ​ផល​ដល់​កិច្ចចរចា COC ហើយ​ដូច្នេះ​យើង​ស្វាគមន៍​វិធានការ​ជាក់ស្តែង​ដែល​អាច​កាត់បន្ថយ​ភាព​តានតឹង​និង​ហានិភ័យ​នៃ​គ្រោះថ្នាក់​ការយល់ច្រឡំ​និង​ការ​គណនា​ខុស​។ យើង​បាន​សង្កត់ធ្ងន់​លើ​សារសំខាន់​នៃ​ការមិនធ្វើ​យោ​ធូប​នីយកម្ម និង​ការអត់ធ្មត់​ដោយ​ខ្លួនឯង​ក្នុងការ​អនុវត្ត​សកម្មភាព​ទាំងអស់​ដោយ​ភាគី​ទាមទារ​និង​រដ្ឋ​ដទៃទៀត​»​។​

​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនៈ​អាស៊ី (AVI) បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ជំហរ​« ស្រប​» ចំពោះ​ជំលោះ​ដែល​កំពុង​កើតមាន​។​

​លោក​និយាយថា​៖ «​ជំហរ​របស់​ប្រទេស​កម្ពុជា​នៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ភាពស៊ីចង្វាក់​គ្នា​ដែល​ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ភាពខុសគ្នា​និង​ជម្លោះ​របស់​ពួកគេ​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ​រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ ផងដែរ​» ។​

​លោក វណ្ណា​រិ​ទ្ធ បានកត់សម្គាល់​ថា​វា​ជា​បញ្ហា​ស្មុគស្មាញ​រយៈពេល​វែង​ដែល​ត្រូវការ​ការអនុវត្ត​ភាព​អត់ធ្មត់​ជា​យុទ្ធសាស្ត្រ​វិធាន​ការកសាង​ទំនុកចិត្ត​និង​ការទូត​ការពារ​។​

​លោក​បាន​បន្តថា​៖« ដូច្នេះ ការអនុម័ត​ដំបូង​នៃ​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​គឺមាន​សារៈសំខាន់​បំផុត​ដើម្បី​ថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​» ។​

​លោក​បាន​បន្ថែមថា​“ ការ​ប្រជែង​អំណាច​រវាង​ចិន – អាមេរិក​ដែល​កំពុង​ត្រូវបាន​ឆ្លុះបញ្ចាំង​ដោយ​វិបត្ដិ​កូ​វីដ​១៩ មាន​ភាពស្មុគស្មាញ​បន្ថែមទៀត​ដល់​បរិស្ថាន​សន្តិសុខ​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​តំបន់​ទាំងមូល ។ សម្រាប់​រដ្ឋ​តូច​មួយ​ដូចជា​ប្រទេស​កម្ពុជា យើង​ចាំបាច់​ត្រូវ​ដើរតួនាទី​ការទូត​និង​អនុវត្ត​ភាពមិន​ច្បាស់​នៃ​យុទ្ធសាស្ត្រ​»៕​

Related Posts

Previous Article

ប្រជាជន ១៥៨០០ គ្រួសារ​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​

Next Article

សមយុទ្ធ​យោធា​សំខាន់ៗ​ត្រូវ​បាន​លុប​ចោល​ដោយ​សារ​ជំងឺ​កូវីដ​១៩