cellcard cellcard cellcard

កិច្ច​ប្រជុំ​អាយ​ស៊ី​ស៊ី​អង្គរ ត្រូវ​បាន​ជំរុញ​ឱ្យ​លុប​ចោល​ដោយ​សារ​តែ​វីរុស​កូវីដ-១៩

សំ កន្និកា / Khmer Times Share:

​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​ការពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC Angkor) ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​សប្តាហ៍​ទី ៣ នៃ​ខែ​មិថុនា​នេះ ត្រូវ​បាន​លុបចោល​ដោយ​សារ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ-១៩ នៅ​តែ​កើត​មាន​ក្នុង​តំបន់​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​មានប្រសាសន៍ថា ទោះបី​មានការ​លុបចោល​ក៏ដោយ ក៏​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​នឹង​នៅតែ​សហការ​ជាមួយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​និង​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុងការ​ត្រួតពិនិត្យ​ការអភិវឌ្ឍ​និង​ការពារ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ​។​

​ការត្រួតពិនិត្យ​ទីតាំង​អាយ​ស៊ី​ស៊ី​អង្គរ​ត្រូវបាន​អនុវត្ត​នៅ​ថ្ងៃទី ៦ ខែមិថុនា ហើយនឹង​ត្រូវអនុវត្ត​ក្នុង​រយៈពេល ៥ ថ្ងៃ​។​

​លោក កុសល បាន​ឲ្យ​ដឹងថា​៖ «​ទោះបីជា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​មិនអាច​ធ្វើ​ទស្សនកិច្ច​ដោយផ្ទាល់​ទៅកាន់​ទីតាំង​ប្រវត្តិសាស្ត្រ​ជា​ក្រុម​ចំពេល​មាន​ស្ថានភាព​វីរុស​ក៏ដោយ ក៏​ក្រុម​ប​ចេ្ច​ក​ទេស​អ្នក​អភិរក្ស​អាយ​ស៊ី​ស៊ី​នឹងធ្វើ​ការផ្លាស់ប្តូរ​ហើយនឹង​ចុះទៅ​ដោយផ្ទាល់ និង​ពិនិត្យមើល​ការអភិវឌ្ឍ​តំបន់​អង្គរ​ប្រកបដោយ​ចីរភាព​»​។​

​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​អង្គរ ត្រូវបាន​ធ្វើឡើង​ពីរដង​ក្នុង​មួយឆ្នាំ​នៅ​ខែមិថុនា​និង​ធ្នូ​។ កិច្ចប្រជុំ​នេះ​មាន​ទាំង​កិច្ចប្រជុំពេញអង្គ និង​កិច្ចប្រជុំ​បច្ចេកទេស​។​

​កិច្ចប្រជុំពេញអង្គ​ផ្តោតលើ​ទិសដៅ​គោលនយោបាយ ការអំពាវនាវ​រកថ​វិកា ការធ្វើឱ្យមាន​សុពលភាព​នៃ​គម្រោង​ថ្មីៗ និង​ការប្រកាស​គម្រោង​ថ្មីៗ​នៅ​អង្គរ​។ ខណៈពេលដែល​វគ្គប​ច្ចេក​ទេស​ត្រូវបាន​ធ្វើឡើង​សម្រាប់​អ្នកជំនាញ​បច្ចេកទេស​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍រ​បស់​ពួកគេ ការពិភាក្សា​បញ្ហា​បច្ចេកទេស និង​មាន​ការស្នើ​ដំណោះស្រាយ​សម្រាប់​បញ្ហា​ជាក់លាក់​ណាមួយ​។​

​លោក កុសល បន្ថែមថា ជាធម្មតា​មន្ត្រី​អាជ្ញាធរ​អប្សរា​នឹងធ្វើ​បទ​បង្ហាញ​ក៏ដូចជា​លទ្ធផល​នៃ​របាយការណ៍​ស្តីពី​ការអភិរក្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​នៃ​អង្គរ​។​

​អាយ​ស៊ី​ស៊ី បាន​ដឹកនាំ​ការប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​អស់​រយៈពេល ២៥ ឆ្នាំ​មកហើយ ដោយ​ឆ្នាំនេះ​ជា​ករណី​លើកលែង​។ កិច្ចប្រជុំ​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៣ ដែលជា​វេទិកា​អន្តរជាតិ​មួយ​ដោយមាន​ការចូលរួម​ពី ៣៧ ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន ១៣ ដើម្បី​ធានា​នូវ​ការអភិរក្ស និង​ស្តង់ដារ​ប្រកបដោយ​និរន្តរភាព​នៃ​តំបន់​អង្គរ​៕

ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Previous Article

លោក ស ថេត ៖ បើ​មាន​ការ​ចត​រថយន្ត​ល្មើស​ផ្លាក​សញ្ញា​ចរាចរណ៍ ត្រូវ​តែ​ធ្វើ​ការ​ស្ទួច​[​រថយន្ត​]​យក​មក​ផាកពិន័យ​

Next Article

វារីវប្បកម្ម​កម្ពុជា​រីក​ដុះ​ដាល​ចំ​ពេល​មាន​ជំងឺ​រាត​ត្បាត​កូវីដ-១៩