cellcard cellcard

ផែនការមេបង្ហាញពីការអភិវឌ្ឍអាកាសយានដ្ឋានក្នុងក្រុងព្រះសីហនុនាពេលអនាគត

សុខ ចាន់ / Khmer Times Share:

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់ប្រទេសកម្ពុជាបានបង្ហាញពីកម្មវិធីអភិវឌ្ឍន៍និងវិនិយោគរយៈពេល ២០ ឆ្នាំសម្រាប់អាកាសយានដ្ឋានអន្តរជាតិក្នុងក្រុងព្រះសីហនុ។

ផែនការ​មេនេះបានលើកឡើងអំពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានដើម្បីសម្រួលដល់អ្នកដំណើរនិងកំណើននៃការដឹកជញ្ជូនទំនិញនៅក្នុងរយៈពេលពីរទស្សវត្សខាងមុខ។

នៅក្នុងដំណាក់កាលទី ១ នៃការអភិវឌ្ឍន៍ដែលចាប់ពីបច្ចុប្បន្នលនេះរហូតដល់ឆ្នាំ ២០៣០ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា គ្រោងនឹងធ្វើការអភិវឌ្ឍផ្នែកសំខាន់ៗមួយចំនួនដែលរួមមានគម្រោងពង្រីកផ្លូវរត់ (Runway) រហូតដល់ ៣៣០០ ម៉ែត្រ ខណៈដែលបច្ចុប្បន្នមានប្រវែង ២៥០០ ម៉ែត្រ កន្លែងសម្រាប់តាក់ស៊ី កន្លែងសម្រាប់ចតយន្តហោះថ្មី និងការស្ថាបនាស្ថានីយទីតាំងរបស់អ្នកដំណើរថ្មីផងដែរ។

ខណៈដែលដំណាក់កាលទី ២ នឹងឈានដល់ឆ្នាំ ២០៤០ ដែលយើងនឹងមើលឃើញពីការពង្រីកស្ថានីយបន្ថែមពីលើទីតាំងថ្មីនានា ការពង្រឹងបន្ថែមទៀតនៃសមត្ថភាពផ្លូវរត់និងទីតាំងចំណតរបស់យន្តហោះ។

ជាមួយគ្នានេះផងដែរ នាយកក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា លោក Alain Brun បានមានប្រសាសន៍ឲ្យដឹងថាគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងចំណោមគម្រាងជាច្រើនផ្សេងទៀតដែលគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆមាសក្នុងឆ្នាំនេះគឺការពង្រីកនិងជួសជុលផ្លូវរត់ក្នុងដំណាក់កាលចុងក្រោយ ខណៈដែលយើងរំពឹងថានឹងចាប់ផ្តើមដំណើរការឆាប់ៗនេះ។ លោកបានបន្ថែមទៀតថាផ្លូវរត់នេះនឹងមានសមត្ថភាពកាន់តែខ្ពស់ក្នុងការគ្រប់គ្រងយន្តហោះខ្នាតធំនិងវែង។

លោក Alain Brun បានថ្លែងថា៖ «ផែនការមេសម្រាប់អាកាសយានដ្ឋានអន្តរជាតិក្នុងក្រុងព្រះសីហនុគឺជាសក្ខីភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជានិងក្រុមហ៊ុន Vinci Airports ក្នុងការបង្ហាញពីការបន្តការប្តេជ្ញាពង្រឹងការតភ្ជាប់ផ្លូវអាកាស ខណៈដែលចូលរួមចំណែកក្នុងការផ្ដល់ឱកាសធុរកិច្ចនិងទេសចរណ៍ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទាំងមូល។» ប្រែសម្រួល ភុន ច័ន្ទឧសភា

Previous Article

JICA ផ្តល់ថវិកាចំនួន ៣២ លានដុល្លារសម្រាប់វិស័យទឹកស្អាត

Next Article

តម្លៃម្រេចក្នុងស្រុកមានការកើនឡើងវិញ