cellcard cellcard

ធនាគារពិភពលោក៖ វិស័យកាត់ដេរកម្ពុជាគួរតែត្រូវបានផ្លាស់ប្ដូរទៅកាន់វិស័យ​អេឡិចត្រូនិច

Share:
KT

ធនាគារពិភពលោកបានថ្លែងថាប្រទេសកម្ពុជាគួរតែធ្វើពិពិធកម្មពីការនាំចេញសម្លៀកបំពាក់ដោយជំរុញបន្ថែមនូវការដឹកជញ្ជូនគ្រឿងអេឡិចត្រូនិចនិងគ្រឿងបន្លាស់រថយន្តទៅកាន់ប្រទេសជប៉ុនជំនួសមកវិញ។

នៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ ធនាគារពិភពលោកបានឲ្យដឹងថាការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបស់កម្ពុជាមានការកើនឡើងត្រឹមតែ ៧,៥ ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល ៣ ខែគិតត្រឹមខែមីនាពោលគឺមានការធ្លាក់ចុះពី ១៧,៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

នៅក្នុងឆ្នាំ ២០១៩ កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានថយចុះមកត្រឹម ១៣,៦ ភាគរយ ពោលគឺធ្លាក់ចុះចំនួន ១៧,៧ ភាគរយកាលបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។

ការនាំចេញទំនិញទាំងនេះទៅកាន់សហភាពអឺរ៉ុបរួមទាំងចក្រភពអង់គ្លេសបានធ្លាក់ចុះចំនួន ០,៥ ភាគរយ ដែលជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងអំឡុងឆ្នាំ ២០០៨-២០០៩ ។ ទោះជាយ៉ាងណា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកវិញមានការកើនឡើង។

បន្ទាប់ពីទីផ្សារអាមេរិកនិងអ៊ឺរ៉ុប ធនាគារពិភពលោកបានបន្តឲ្យដងទីផ្សារនាំចេញធំជាងគេពីរបន្ទាប់របស់កម្ពុជាគឺប្រទេសជប៉ុនដែលមានទំហំទឹកប្រាក់ចំនួន ១,០៥ ពាន់លានដុល្លារនិងចក្រភពអង់គ្លេសដែលមានទំហំទឹកប្រាក់ចំនួន ៩៤៥ លានដុល្លារកាលពីឆ្នាំ ២០១៩ កន្លងទៅ ។

ខណៈដែលទីផ្សារទាំងពីរផ្ដល់នូវទំហំទឹកប្រាក់ប្រមាណជា ៨០០ លានដុល្លារក្នុងការនាំចេញសម្លៀកបំពាក់ ធនាគារពិភពលោកបានឲ្យដឹងថា ៖«ទីផ្សារជប៉ុនទំនងជាផ្កល់នូវក្តីសង្ឃឹមខ្លាំងចំពោះការនាំចេញគ្រឿងអេឡិចត្រូនិកនិងគ្រឿងបន្លាស់រថយន្តរបស់កម្ពុជា។»

គួរបញ្ជាក់ឲ្យដឹងផងដែរថា ការនាំចេញគ្រឿងអេឡិចត្រូនិចនិងគ្រឿងបន្លាស់រថយន្តនៅកម្ពុជាទៅកាន់ប្រទេសជប៉ុនមានការកើនឡើងដល់ ៧៧,៨ លានដុល្លារកាលពីឆ្នាំមុន ដែលជាការកើនឡើងពី ៣៩,៤ លានដុល្លារក្នុងឆ្នាំ ២០១៨ ។

ធនាគារពិភពលោកបានបន្ថែមឲ្យដឹងថា៖ «ការនាំចេញក្នុងវិស័យនេះគួរតែត្រូវបានពង្រឹងបន្ថែមទៀតដើម្បីជំនួសឲ្យវិស័យសម្លៀកបំពាក់។» Sao Da/AKP ប្រែសម្រួល ភុន ច័ន្ទឧសភា

Previous Article

ការរួមបញ្ជូលគ្នា រវាងក្រុមហ៊ុន Pi Pay និង ក្រុមហ៊ុន SmartLuy ទទួលបានការយល់ព្រម ពីធនាគារជាតិ នៃកម្ពុជា

Next Article

ការចុះឈ្មោះអាជីវកម្មថ្មីតាមអនឡាញ ចាប់ផ្តើមនៅក្នុងខែនេះ