cellcard cellcard

ភ្ញៀវទេសចរ​មក​លេង​អង្គរ​វត្ត​ធ្លាក់​ចុះ ៦៥ ភាគរយ​ក្នុង​រយៈពេល ៥​ខែ​នេះ​

Khmer Times Share:

​ឧទ្យាន​បុរាណ​វិទ្យា​អង្គរ​របស់​កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ចំនួន ៣៨៦ ០៩៣ នាក់​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ធ្លាក់ចុះ ៦៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​ឧទ្យាន​បុរាណ​នេះ​ទទួល​បាន​ប្រាក់​ចំណូល​សរុប​ចំនួន ១៨,០២ លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​ក្នុងអំឡុងពេល​ពី​ខែមករា​ដល់​ខែឧសភា​ឆ្នាំនេះ​។​

​ឧទ្យាន​នេះ​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ចំនួន ១,៧៧៦ នាក់​និង​រកចំណូលបាន ៧២,០៣៧ ដុល្លារ​ពី​ការលក់​សំបុត្រ​នៅ​ខែឧសភា​ដោយមាន​ចំនួន ៩៨,៨ ភាគរយ​បើ​ប្រៀបធៀប​នឹង​ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​ការថយចុះ​គួរឱ្យកត់សម្គាល់​នៃ​ភ្ញៀវទេសចរ​បរទេស​ទៅកាន់​ឧទ្យាន​នេះ​គឺ​ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​បាន បង្ខំ​ឲ្យ ប្រទេស​នេះ​ដាក់​កម្រិត​ការចូល​សម្រាប់​អ្នកដំណើរ​បរទេស​ទាំង​អស់​ចាប់តាំងពី​ចុងខែ​មីនា​ដើម្បី​គ្រប់គ្រង​ការចម្លង​វីរុស​។​

​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅ​ជុំវិញ​ពិភពលោក​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីត​១៩៕ ប្រែ​សម្រួល តាំង រីនិត្យ​

Previous Article

កម្មករ​សំណង់​ជិត ១០០ នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​ខែ​

Next Article

លោក ហ៊ុន សែន​៖ មូលដ្ឋាន​ទ័ពជើង​ទឹក​កម្ពុជា​មិន​សម្រាប់​ចិន​ផ្តាច់​មុខ​នោះ​ទេ​