cellcard cellcard

សមាគម​មីក្រូហិរញ្ញវត្ថុ​៖ ក្រដាស់​ប្រាក់ ១ ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ នៅ​ប្រើប្រាស់​បាន​ជា​ធម្មតា​

វ៉ា សូនីកា / Khmer Times Share:

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​បញ្ជាក់ថា ក្រដាសប្រាក់ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ​អាមេរិក​នឹង​នៅតែ​ត្រូវបាន​ចរាចរណ៍​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ជាធម្មតា​ទេ​។​

​ការបញ្ជាក់​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការប្រកាស​របស់​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ធនាគារកណ្តាល​កំពុង​ពិចារណា​បញ្ឈប់​ការទទួលយក​ក្រដាសប្រាក់​ដុល្លារ​តូចៗ​ពី​ស្ថាប័នហិរញ្ញវត្ថុ​នាពេល​អនាគត​។​

​ចំពេល​ពាក្យ​ច​ចាម​អារាម​ដែល​ផ្សាយ​ថា​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​នឹងមិន​ត្រូវបាន​ប្រើប្រាស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា «​ប្រាក់ ១ ដុល្លារ ២ ដុល្លារ​និង ៥ ដុល្លារ​នៅតែ​ត្រូវបាន​ទទួលយក​ដដែល​»​។​

​ទ​ន្ទឺ​ម​នឹង​នេះ ធនាគារជាតិ​នៃ​កម្ពុជា​នឹង​នៅតែ​ទទួលយក​ក្រដាសប្រាក់​ពី ១ ទៅ ៥ ដុល្លារ​ដូច​មុន​ធម្មតា​។​

​របាយការណ៍​នោះបាន​បន្ថែមទៀតថា​៖«​ទោះយ៉ាងណា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​កំពុង​លើកទឹកចិត្ត​ដល់​សាធារណៈជន​ឱ្យប្រើ​ប្រាស់​ប្រាក់រៀល​ដែលជា​រូបិយប័ណ្ណ​ជាតិ​»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​បានប្រកាសថា ក្រដាសប្រាក់ ១ ដុល្លារ ២ ដុល្លារ​និង ៥ ដុល្លារ​នៅតែ​ត្រូវបាន​ប្រើប្រាស់​និង​ទទួលយក​ជាទូទៅ​នៅ​ទូទាំងប្រទេស និង​សុំ​ឲ្យ​ប្រជាជន​ស្តាប់​ពាក្យ​ច​ចាម​អារាម​ដែល​និយាយ​ផ្ទុយ​ពីនេះ​ទេ​។ លោក​បាន​បន្ថែមថា សាធារណជន​នៅតែ​អាច​ប្រើប្រាស់​ក្រដាសប្រាក់​ដុល្លារ​តូចៗ​ដូច​ធម្មតា​ដោយ​មិនចាំបាច់​កាត់ទឹក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ NBC កាលពី​ថ្ងៃ​ព្រហស្បតិ៍​ធនាគារ​បាន​និយាយថា​ធនាគារ​នឹង​ផ្តល់​រយៈពេល ៣ ខែ​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងការ​នាំយក​ក្រដាសប្រាក់​ដុល្លារ​តូចៗ​របស់​ពួកគេ​ទៅ​នាំ​ចេញទៅ​ប្រទេស​ដើម​ដោយ​មិន​គិតថ្លៃ​សេវាកម្ម​។ អ្នក​ដែល​ខកខាន​មិនបាន​យកប្រាក់​ឱ្យទាន់​ពេលវេលា​នឹងត្រូវ​បង់ថ្លៃ​សេវាកម្ម​៕  ​ប្រែ​សម្រួល តាំង រី​និត្យ​

Previous Article

លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​មាន​ការ​ពង្រឹង​ការ​អប់រំ​និង​ការពារ​កុមារ​

Next Article

សមត្ថកិច្ចរឹបអូសគ្រឿងសមុទ្រនាំចូលគ្មានគុណភាពចំនួន ១១ តោន