cellcard cellcard

លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​មាន​ការ​ពង្រឹង​ការ​អប់រំ​និង​ការពារ​កុមារ​

Share:
​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន។ Fresh News

​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​សារ​ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី ៧១ នៃ​ទិវា​កុមារ​អន្តរជាតិ​និង​ទិវា​កុមារ​កម្ពុជា​នៅ​ថ្ងៃ​តែមួយ​នៃ​ថ្ងៃទី ១ ខែមិថុនា និង​ខួប​លើក​ទី ១៩ នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​នៅ​ថ្ងៃទី ១២ ខែមិថុនា ដែលជា​ផ្នែក​មួយ​នៃ​ការទទួលស្គាល់​សារៈសំខាន់ តួនាទី​របស់​កុមារ​នៅក្នុង​សង្គម​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​នៅក្នុង​លិខិត​របស់លោក​ឱ្យ​គ្រប់គ្រង​លើ​រាល់​ការ​ប្រារព្ធ​ពិធី​ណាមួយ​ដោយសារ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ទោះបីជា​ថ្ងៃ​សំខាន់​ទាំងនេះ​នៅតែ​ត្រូវបានគេទទួលស្គាល់​ក៏ដោយ​។​

​សម្តេច​ហ៊ុនសែន​ក៏បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ពី​ស្ថានីយ៍​ផ្សាយ​សាធារណៈ​និង​ឯកជន​និង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ឱ្យ​បន្ត​យុទ្ធនា​ការផ្សាយ​លើ​ការការពារ​កុមារ​ពី​ទម្រង់​ណាមួយ​នៃ​អំពើ​ហឹ​ង្សា​និង​ពលកម្ម​កុមារ​ក៏ដូចជា​កម្មវិធី​រចនា​សម្រាប់​កុមារ​ដើម្បី​ការពារ​និង​បញ្ឈប់​ពួកគេ​ពី​ការ​ក្លាយជា​ជនរងគ្រោះ​។​

​អនុប្រធាន​ផ្នែក​ឃ្លាំមើល​លីកាដូ​លោក​ អំ សំអាត ថ្លែងថា ប្រទេស​កម្ពុជា​បានធ្វើ​អ្វីៗ​ជាច្រើន​ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ​និង​ការការពារ​កុមារ​។ ទោះយ៉ាងណា​លោក​ថា បញ្ហា​នៅតែ​កើតមាន ហើយ​នៅមាន​រឿង​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​

​លោក ​អំ សំអាត ​បន្ថែមថា រដ្ឋាភិបាល​គួរតែ​ធានាថា កុមារ​ទទួល​បានការ​អប់រំ​ដូចៗគ្នា​ជាពិសេស​អ្នក​នៅតាម​ជនបទ​ដែលមាន​ការលំបាក​ក្នុងការ​ទទួលបាន​កម្ម​វិធី​រៀន​តាម​អ៊ិន​ធរ​ណេ​ត​និង​ពី​ចម្ងាយ​ដោយសារ​កត្តា​មួយចំនួន​ដូច​ជាការ​មិនមាន​ប្រព័ន្ធ​អ៊ីនធឺណិត​និង​កង្វះ​ធនធាន​ដទៃទៀត​។​

​លោក ​ហ៊ុន សែន ​មានប្រសាសន៍ថា​៖ « យើង​ត្រូវតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​លើ​សុខភាព​ផ្លូវចិត្ត ​និង​រាងកាយ​របស់​កុមារ​ដែល​រង​ផលប៉ះពាល់​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ដោយ​ជំងឺ​កូ​វីដ​១៩ ហើយ​យើង​ត្រូវតែ​អនុញ្ញាតឱ្យ​ពួកគេ​ចូលរួម​ក្នុងការ​សម្រេចចិត្ត​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ពួកគេ​» ។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រសួង​ពាក់ព័ន្ធ​និង​អង្គការ​ពាក់ព័ន្ធ​ដទៃទៀត​ឱ្យខិត​ខំ​បន្ថែមទៀត​ក្នុងការ​ជំរុញ​សិទ្ធិ​ស្មើគ្នា​ដល់​កុមារ​ឱ្យមាន​សិទ្ធិ​ទទួលបាន​ការអប់រំ អនាម័យ និង​ទឹកស្អាត​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូ​វីត​១៩​ និង​ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍​បស់​កុមារ​ដើម្បីឱ្យ​ពួកគេ​យល់​ពី​វិបត្តិ​ និង​ត្រូវបាន​ការពារ​ខ្លួន​ពី​ការឆ្លង​មេរោគ​៕ ប្រែ​សម្រួល​ដោយ តាំង រី​និត្យ​

Previous Article

បទពិសោធន៍ក្នុងវិស័យធនាគារជាមួយនឹងប្រណីតភាព

Next Article

សមាគម​មីក្រូហិរញ្ញវត្ថុ​៖ ក្រដាស់​ប្រាក់ ១ ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ នៅ​ប្រើប្រាស់​បាន​ជា​ធម្មតា​