cellcard cellcard

ក្រុមហ៊ុនសិង្ហបុរី SWAN & MACLAREN និង SCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ និងរួមបញ្ចូលសេវាកម្មដើម្បីនាំយកស្តង់ដារសិង្ហបុរីក្នុងការសិក្សាគម្រោង​ប្លង់​មកកាន់ប្រទេសកម្ពុជា

Share:
  • អង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បីរួមបញ្ចូលនូវជំនាញឯកទេសរបស់ក្រុមហ៊ុនទាំងពីរសំដៅពង្រីកបន្ថែមនូវវត្តមាន និងសេវាកម្មរបស់ពួកគេ​នៅក្នុង​ប្រទេសកម្ពុជា។
  • SCA ចូលរួមនៅក្នុងបណ្តាញរបស់ Swan & Maclaren ដើម្បីឱ្យមានការរីកចម្រើននៅក្នុងតំបន់អាស៊ី។
  • ការសហការក្នុងភាពជាដៃគូនឹងអនុញ្ញាតឱ្យ SCA ក្លាយជាមជ្ឈមណ្ឌលផ្តល់ដំណោះស្រាយច្រកចេញចូលតែមួយដើម្បីនាំយកស្តង់ដារសិង្ហបុរីមកកាន់ទីផ្សារកម្ពុជាលើដំណោះស្រាយសិក្សាគម្រោងប្លង់ និងផ្នែកគ្រប់គ្រង។
  • Swan & Maclaren ផ្តល់ជូននូវសេវាកម្មពិសេសនៅក្នុងការសិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម រួមជាមួយនឹង​សេវាកម្ម​ពិសេស​ៗរបស់ SCA សម្រាប់ផ្នែកខាងក្នុងអគារ និងឋបនកម្មសំណង់។
  • សេវាកម្មរួមមាន៖ ការសិក្សាគម្រោងប្លង់មេ ប្លង់ស្ថាបត្យកម្ម ប្លង់រចនាខាងក្នុងអគារ ប្លង់ទេសភាព ការសាងសង់​សំណង់ និង​ឋបនកម្ម (គ្រឿងឈើ គ្រឿងសង្ហារិម ការបំពាក់ភ្លើងបំភ្លឺ គ្រឿងបរិក្ខារ និងសម្ភារបន្ទាប់បន្សំ) ។

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ៣០ ខែឧសភាឆ្នាំ២០២០ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាដែលបាន​ឯកភាព​គ្នា ក្រុមហ៊ុន Swan & Maclaren និង SCA នឹងរួមបញ្ចូលគ្នាជាលក្ខណៈយុទ្ធសាស្ត្រនូវជំនាញឯកទេស និងការប្រតិបត្តិល្អបំផុតរបស់ក្រុមហ៊ុនទាំងពីរក្នុងការនាំយកស្តង់ដារសិង្ហបុរីនៃការសិក្សាគម្រោងប្លង់និងឧត្តមភាពនៃការ​សាងសង់​សំណង់​ជូនដល់ប្រជាជនកម្ពុជា។

ការអនុវត្តរាប់ចាប់ពីការសិក្សាគម្រោងប្លង់រហូតដល់ការបញ្ចប់គម្រោងជាស្ថាពរនឹងត្រូវធ្វើឡើងដោយប្រកាន់ខ្ជាប់ជានិច្ចនូវក្រមប្រតិបត្តិរបស់សិង្ហបុរី។

វត្តមានរបស់ SCA នៅក្នុងប្រទេសកម្ពុជារួមជាមួយបទពិសោធន៍គម្រោងនៅកម្ពុជាជាង ៧ ឆ្នាំរបស់ Swan & Maclaren នាំមកនូវអភិក្រមនិងសេវាកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមករវាងក្រុមហ៊ុនទាំងពីរនៅក្នុងការអភិវឌ្ឍថ្នាក់តំបន់និងអន្តរជាតិដែលផ្តោតការយកចិត្តទុកដាក់ទៅលើអតិថិជននៅក្នុងទីផ្សារកម្ពុជា។ការសហការក្នុងភាពជាដៃគូដែលនឹងមានប្រសិទ្ធភាព​អនុវ​ត្ត​ភ្លាមៗ​នឹងអនុញ្ញាតឱ្យក្រុមហ៊ុនទាំងពីរមានជំហរកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។

សម្រង់សំដី

“ជាមួយនឹងការដាក់បញ្ចូលបន្ថែមនូវ Swan & Maclaren នោះថាមពលនិងសេវាកម្មរបស់ SCA បានកើនឡើងទ្វេដង​ភ្លាមៗ” នេះបើតាមប្រសាសន៍របស់ លោក Darryl Ong ដែលជានាយកនៅក្រុមហ៊ុន SCA “​សម័យកាលនៃការរីក​ចម្រើន​​​តាម​បែប​ធម្មតា​ គឺកន្លងហួសទៅ​ហើយដោយ SCA ទាញយកប្រយោជន៍ពីថាមពលនៃភាពជាដៃគូជាយុទ្ធសាស្ត្រ។ ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ផ្តល់ប្រយោជន៍​ដល់មនុស្សគ្រប់គ្នា – ក្រុមហ៊ុនអាជីវកម្ម និយោជិត និងអតិថិជន។ ក្រុមហ៊ុន​អាជីវកម្ម អាចពង្រីក​ការផ្សព្វផ្សាយ​ទៅ​ដល់​ទីផ្សារគោលដៅរបស់ពួកគេ និងជំរុញការយល់ដឹងអំពីម៉ាក។ អតិថិជនទទួលបានអត្ថប្រយោជន៍ពីភាពខ្លាំង និងការផ្តល់ជូនដែលអង្គភាពនីមួយៗនាំមកជាមួយហើយនិយោជិតនឹងអាចពង្រីកសមត្ថភាពអភិវឌ្ឍន៍របស់ពួកគេដោយការទាញយកប្រយោជន៍ ពីការឆ្លងកាត់នូវទស្សនវិស័យ និងជំនាញឯកទេសខាងឧស្សាហកម្មថ្មីៗ។លើសពីនេះទៀតទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងអាជីវកម្មដែលបំពេញឱ្យគ្នាទៅវិញទៅមកនឹងពង្រឹងកិច្ចសហការឱ្យកាន់តែរឹងមាំ និងយូរអង្វែងដែលអនុញ្ញាតឱ្យ ក្រុមហ៊ុនផ្តល់ជូននូវដំណោះស្រាយ ដែលផ្តល់ថាមពលដល់អតិថិជនរបស់ពួកគេឱ្យទទួលបានជោគជ័យ។ Swan & Maclaren ពិតជាមានភាពស័ក្តិសមបំផុត!”

លោក Ryan Chin ដែលជានាយកនៅ SCA បានមានប្រសាសន៍ថា“នៅពេលដែលអតិថិជនរបស់យើងបន្តជំរុញឱ្យមានដែនកំណត់នៃការសិក្សាគម្រោងប្លង់នោះភាពសម្បូរបែបនៃការផ្តល់ជូនរបស់ SCA អនុញ្ញាតឱ្យយើងពង្រីកបន្ថែមនូវសមត្ថភាពក៏ដូចជាទំនាក់ទំនង។ ដោយការធ្វើដំណើរជាមួយ Swan & Maclaren យើងមានក្តីរំភើបចំពោះ សេវាកម្មជាច្រើនដែលយើង​អាចផ្តល់ជូន​អតិថិជន​របស់យើងប្រកបដោយទំនុកចិត្ត” ។

“Swan & Maclaren មានការរំភើបយ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ហើយនេះនឹងពង្រឹងយ៉ាងខ្លាំង​នូវ​គោលការណ៍ដ៏ល្បីល្បាញគឺការប្រមូលផ្តុំគ្នាជាការចាប់ផ្តើមរួមរស់ជាមួយគ្នាជាវឌ្ឍនភាពនិងធ្វើការរួមគ្នាជាជោគជ័យ”។ នេះបើ​តាម​ប្រសាសន៍របស់ Matthew Hon ដែលជានាយកនៅក្រុមហ៊ុន Swan & Maclaren ។“ ដោយការប្រតិបត្តិ​បែបនេះ​ យើងអាចឈាន​ដល់​កម្រិតសេវាកម្មកាន់តែខ្ពស់ និងផ្តល់ដល់អតិថិជនទាំងអស់របស់យើង”។

អំពី Swan & Maclaren

ដោយបានបង្កើតឡើងក្នុងឆ្នាំ១៨៩២ Swan & Maclaren គឺជាក្រុមហ៊ុនស្ថាបត្យកម្មចំណាស់ជាងគេបំផុត នៅក្នុង​ប្រទេសសិង្ហបុរី។ អស់រយៈពេលជាង ១២៨ ឆ្នាំមកហើយដែលក្រុមហ៊ុននេះ មានការលេចធ្លោ នៅក្នុងកិច្ចប្រតិបត្តិការ​រហូតបាន​ឈ្នះពានរង្វាន់​ស្នាដៃ​ការងារ​ជាច្រើន ដូចជា សណ្ឋាគារ Raffles (សិង្ហបុរី) សណ្ឋាគារ Goodwood Park (សិង្ហបុរី) ធនាគារ​ហុងកុង សៀងហៃ (សិង្ហបុរី)​ ជាដើម។

បច្ចុប្បន្ន Swan & Maclaren នៅតែបន្តកសាងកេរ្តិ៍ឈ្មោះកាន់តែខ្លាំងឡើងៗនៅទូទាំងតំបន់អាស៊ី លើការរៀបចំប្លង់មេអគារនិងការអភិវឌ្ឍន៍ចម្រុះជាមួយនឹងកំណើនគម្រោងរហូតដល់ឃើញមាន Swan & Maclaren នៅក្នុងបណ្តាប្រទេសជាង២០និងបង្កើតការិយាល័យប្រចាំតំបន់ចំនួន៧នៅតំបន់អាស៊ីអាគ្នេយ៍។គម្រោងដែលគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ​រួមមាន៖ គម្រោងពង្រីកផ្នែកវេជ្ជសាស្រ្តរបស់ Raffles (សិង្ហបុរី), GSH ផ្លាហ្សា(សិង្ហបុរី)ផ្សារទំនើបIpoh Parade ​​(ម៉ាឡេស៊ី) មន្ទីរពេទ្យ Raffles ឆុងឈីង (ប្រទេសចិន), Accor Novotel Suites Dalat (វៀតណាម), Euroville ភ្នំពេញ (កម្ពុជា) និងអគារខុនដូ Royal Platinum (កម្ពុជា) ។

ទំហំនៃការអភិវឌ្ឍន៍នេះបានអនុញ្ញាតឱ្យក្រុមហ៊ុន ផ្តល់នូវសេវាកម្មយ៉ាងពេញលេញ ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជននៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ចិន វៀតណាម ថៃ និងកម្ពុជា។

អំពី SCA

SCA គឺជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន Soho Living Group (ប្រហែលនៅឆ្នាំ២០០៩)។ចាប់តាំងពីពេលនោះមក​ SCA បានរីកចម្រើនយ៉ាងខ្លាំងពេញមួយឆ្នាំៗ។ ទីស្នាក់ការកណ្តាលរបស់SCAស្ថិតនៅប្រទេសសិង្ហបុរីជាមួយនឹងការិយាល័យ​រណប​នៅក្នុងប្រទេសម៉ាឡេស៊ី ថៃ និងកម្ពុជា។

SCA រក្សានូវសេវាកម្មដ៏សម្បូរបែប ជាមួយជំនាញឯកទេសលើស្ថាបត្យកម្មផ្នែកខាងក្នុងអគារការសិក្សាគម្រោងប្លង់ និងសាងសង់សំណង់និងការបំពាក់សម្ភារបរិក្ខារសម្រាប់គម្រោងសាជីវកម្ម បដិសណ្ឋារកិច្ច លំនៅដ្ឋានអាជីវកម្មលក់រាយ និងគម្រោងចម្រុះ។

លើសពីនេះផ្នែកអភិវឌ្ឍន៍អចលនទ្រព្យរបស់ SCA គឺជាសេវាផ្តល់ប្រឹក្សាមួយដែលមានឯកទេសក្នុងការវិនិយោគរួម​ចម្រុះ​រវាង​​ម្ចាស់អចលនទ្រព្យ និងវិនិយោគិនក្នុងវិស័យស្ថាបត្យកម្ម។

សម្រាប់ព័ត៌មានបន្ថែមអំពី Swan & Maclaren សូមទំនាក់ទំនង៖

+៦៥ ៦២២២ ៩១១៣ ឬអ៊ីមែល: [email protected]

សម្រាប់ព័ត៌មានបន្ថែមអំពី​ SCA សូមទំនាក់ទំនង៖

+៨៥៥ (០) ៨៩ ៨៨៨ ៣៩៨ ឬអ៊ីមែល: [email protected]

Previous Article

AEON MALL MID YEAR SALE Best Times to Go Shopping!!! Save up 50% off…

Next Article

Wing and Agricultural and Rural Development Bank (ARDB) join hands to support SME & Agri-business in Cambodia