cellcard cellcard

គ្រឿង​ផ្សំ​ក្នុង​ផលិតផល​ចំនី​អាហារ ​គួរ​ត្រូវ​បាន​សរសេរ​ជា​ភាសា​ខ្មែរ​

ស៊ុំ កនិការ / Khmer Times Share:
មុខទំនិញ​មួយចំនួន​ដែលមាន​ដាក់​លក់​នៅលើ​ទីផ្សារ​កម្ពុជា។ KT/ ប៉ាន់ រចនា

ក្រុមហ៊ុន​ផលិត​ចំណី​អាហារ​ធំ​ជាង​គេ​មួយ​បាន​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​មួយ​ដើម្បី​ឱ្យ​គ្រឿង​ផ្សំ​ទាំង​អស់​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ខ្មែរ​ ដើម្បី​ការ​ធានា​សុវត្ថិភាព​និង​ការ​យល់​ដឹង​របស់​អតិថិជន​។​

​កាលពី​សប្តាហ៍​មុន ក្រសួងសុខាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​​ឲ្យ​ដឹងថា រាល់​គ្រឿងផ្សំ​ចំនីអាហារ​ត្រូវតែ​សរសេរ​ជា​ភាសា​ខ្មែរ​ដើម្បី​ធានាបាន​នូវ​ស្តង់ដារ​សុវត្ថិភាព​និង​គុណភាព មុនពេល​ត្រូវបាន​ចែកចាយ​នៅលើ​ទីផ្សារ​។​

​បុគ្គលិក​នៅឯ​ឧស្សាហកម្ម​អាហារ ​លី​លី ​ម្នាក់​និយាយថា អ្នកប្រើប្រាស់​នឹង​ដឹង​អំពី​គុណភាព​និង​សុវត្ថិភាព​ចំណីអាហារ នៅពេល​គ្រឿងផ្សំ​សរសេរ​ជា​ភាសា​ខ្មែរ​។​

«​ខ្ញុំ​គិតថា​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​មួយ​ពីព្រោះ​ប្រជាជន​នឹង​អាចយ​ល់ពី​គ្រឿងផ្សំ​និង​សារធាតុ​ទាំងអស់​។ អតិថិជន​នឹង​យល់​ពី​គ្រឿងផ្សំ​នៃ​ផលិតផល​មុនពេល​ពួកគេ​ទិញ​ផលិតផល​ទាំងនោះ​» ។​

​លោក​បាន​មានប្រសាសន៍ថា​៖« យើង​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​រួចហើយ​សម្រាប់​ផលិតផល​របស់​យើង​ហើយ​គ្រឿងផ្សំ​ទាំងអស់​ត្រូវបាន​ពិនិត្យ​ដោយ​អ្នកជំនាញ​និង​ទទួលស្គាល់​ដោយ​ក្រសួង​ពាក់ព័ន្ធ​» ។​

​បុគ្គលិក​រូបនោះបាន​និយាយថា​ ផលិតផល​របស់​ក្រុមហ៊ុន​ទាំងអស់​ត្រូវបាន​ចុះបញ្ជី​និង​បញ្ជា​ក់ដោយ​ស្របច្បាប់​។​

​ជាមួយគ្នានេះដែរ បុគ្គលិក​មួយរូប​​នៅ​ក្រុមហ៊ុន​ផលិត​មី ​ជាតិ​ ដែលជា​ក្រុមហ៊ុន​ផលិត​មី​កញ្ចប់​បាន​និយាយថា ការបកប្រែ​ជា​ភាសា​ខ្មែរ​នឹង​ធានាថា​អ្នកប្រើប្រាស់​ទាំងអស់​ដឹង​អំពី​គ្រឿងផ្សំ​។​

​លោក​បាន​មានប្រសាសន៍ថា​“ ជាទូទៅ​ប្រជាជន​កម្ពុជា​ជាច្រើន​នៅពេល​ទិញ​ម្ហូប​ពិតជា​មិន​យល់​ពី​គ្រឿងផ្សំ​ដែលមាន​នៅក្នុង​នោះទេ ប៉ុន្តែ​ប្រសិនបើ​ការបកប្រែ​បាន​ត្រឹមត្រូវ ​ពួកគេ​នឹង​យល់​ហើយ​ពិចារណា​​មុននឹង​ទិញ​» ។​

​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បានទេ​៕

Previous Article

រដ្ឋាភិបាលប្ដេជ្ញាបន្តអនុវត្តច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតពលរដ្ឋ

Next Article

អ្នក​ដំណើរ​ដែល​ល្មើស​នឹង​វិធាន​ការណ៍​ចត្តា​ឡី​ស័ក​ប្រឈម​នឹង​ការ​ផាក​ពិន័យ​