cellcard cellcard

អនុស្សារណៈ​យោគយល់​ថ្មី​មួ​នឹង​ធ្វើ​ឱ្យ​ប្រាក់​កម្ចី​មាន​ភាព​ងាយ​ស្រួល​

សុខ ចាន់ / Khmer Times Share:
លោក Manu Rajan អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង និង​ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្មក្នុង​ពិធីចុះហត្ថលេខា​លើអនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) រួមជាមួយ​ជាមួយ​ធនាគារ​ឯកទេស​វី​ង។ សហការី

​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) រួមជាមួយ​ជាមួយ​ធនាគារ​ឯកទេស​វីង (​ខេមបូឌា​) លីមីតធីត និង​ក្រុមហ៊ុន ខេ​ម​-​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភីអិលស៊ី (CIC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​សម្រួល​ដល់​ការសង​ប្រាក់កម្ចី ជំរុញ​ការប្រើប្រាស់​ធនាគារ​ឌីជីថល និង​ផ្តល់ព័ត៌មាន​ដល់​អ្នក​ខ្ចីប្រាក់​ដើម្បី​ធានា​កិច្ចព្រមព្រៀង​ឥណទាន​។​

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) រួមជាមួយ​ជាមួយ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺ​អនុញ្ញាតឱ្យ​អតិថិជន​របស់ ARDB ទាំងអស់ អាចធ្វើ​ការសង​ប្រាក់កម្ចី​ក៏ដូចជា​បង់​អត្រា​ការប្រាក់​បាន​តាមរយៈ​ភ្នាក់ងារ​វី​ង​នៅ​ទូទាំងប្រទេស​ប្រកបដោយ​សុវត្ថិភាព​និង​រហ័ស ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​របស់​អតិថិជន ដើម្បី​ធ្វើការ​ទូទាត់​សង ក៏ដូចជា​ដើម្បី​លើកទឹកចិត្ត​អតិថិជន​ឱ្យប្រើ​ប្រាស់​ធនាគារ​ឌីជីថល​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ស្ដីពី​សេដ្ឋកិច្ច​ឌីជីថល​។​

​ជាមួយគ្នានេះ​ផងដែរ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ធនាគារ​អភិឌ្ឍន៍​ជនបទ និង​កសិកម្ម ជាមួយ​ក្រុមហ៊ុន ខេ​ម​-​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភីអិលស៊ី ផ្តល់​កិច្ចសហប្រតិបត្តិការ​តាមរយៈ​ការ​ផ្តល់នូវ​ព័ត៌មាន​អំពី​អ្នក​ខ្ចីប្រាក់​ទៅកាន់​ធនាគារ​និង​ការធានា​ឥណទាន​ក្នុងនាម​អតិថិជន ជាពិសេស​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​។ ក្រុមហ៊ុន CIC ក៏​នឹង​ជួយ​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​ខ្វះខាត​នូវ​ទ្រព្យ​បញ្ចាំ​ឲ្យ​ទទួលបាន​ដើមទុន​បន្ថែម​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ជំរុញ​ទំនាក់ទំនង​ជាមួយ​អ្នក​ផលិត អ្នក​កែច្នៃ និង​អ្នកប្រមូល​ទំនិញ ជាមួយ​ធនាគារ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើការ​វាយតម្លៃ​ប្រាក់កម្ចី​។​

​លោក Manu Rajan អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង បានឱ្យដឹងថា​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង ARDB និង​ធនាគារ​វី​ង គឺជា​ការចាប់ផ្តើម​នៃ​ភាពជា​ដៃគូ​ថ្មី ខណៈដែល​លោក​ជឿជាក់ថា​សកម្មភាព​នេះ​នឹង​ឆ្ពោះទៅរក​ផ្លូវ​ដ៏​វែងឆ្ងាយ​នៃ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច មធ្យម និង​ការធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​លោក Manu Rajan បាន​មានប្រសាសន៍ថា​៖ «​ធនាគារ​វី​ង​និង ARDB មាន​ចក្ខុវិស័យ​តែមួយ​ក្នុង​ការផ្តល់​ភាពងាយស្រួល​ដើម្បី​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ដល់​សហគមន៍ ខណៈដែល​វា​នឹង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​គ្រប់រូប​។​»

​លោក​បាន​បន្ថែមថា​៖ «​សហគ្រាស​ធុន​តូច​និង​មធ្យម​ក៏ដូចជា​អាជីវកម្ម​បែប​កសិកម្ម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ស្ថាន​ភាពជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខ​។ វិស័យនេះ​បាន​បង្កើត​ការងារ​ក៏ដូចជា​បង្កើន​ប្រាក់​ចំ​ណួ​ល​សម្រាប់​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​ទាប ជំរុញ​កំណើនសេដ្ឋកិច្ច ស្ថេរភាព​សង្គម និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ឯកជន​ប្រកបដោយ​ភាពស្វាហាប់​។​»

​លោក​បាន​មានប្រសាសន៍ថា​ជាមួយនឹង​កិច្ចសហការ​នេះ អតិថិជន​របស់ ARDB ក្នុងពេល​ឥឡូវនេះ​អាចធ្វើ​ការសង​ប្រាក់កម្ចី​របស់ខ្លួន​បាន​តាមរយៈ​ភ្នាក់ងារ​វី​ង​ណាមួយ​ក្នុងចំណោម ៧.៥០០ នៅ​ទូទាំងប្រទេស​កម្ពុជា​នៅ​គ្រប់​ស្រុក​និង​សហគមន៍​។ ពួកគេ​ក៏​អាចធ្វើ​ការផ្ទេរ​ប្រាក់​បាន​ភ្លាមៗ​ផងដែរ​តាមរយៈ​កម្មវិធី​វី​ង Wing app ។​

​ឯកឧត្តម កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា តាមរយៈ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ អ្នក​ខ្ចីប្រាក់​អាច​បង់​រំលស់​ប្រាក់កម្ចី​នៅ​កន្លែង​ដែល​ពួកគេ​រស់នៅ​ឬ​កន្លែង​ដែលមាន​ភ្នាក់ងារ​វី​ង Wing Cash Agents ។​

​លោក​បាន​បន្ត​ឲ្យ​ដឹងថា​៖ «​នៅពេល​អនាគត យើង​នឹង​ពង្រីក​វិសាលភាព​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។​»

ARDB ក៏​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន ខេ​ម​-​បូ​ឌា​ន អ៊ិន​វេស​ស្ទ័​រ ខ​ប​ភើ​រេ​សិន ភីអិលស៊ី (CIC) ដើម្បី​សហការ​លើ​ការធានា​ឥណទាន​នៃ​ប្រាក់កម្ចី​របស់ខ្លួន​។ ពួកគេ​នឹង​ក្លាយជា​ស្ថាប័ន​មួយ​ដែល​រ៉ាប់រង​ហានិភ័យ​របស់​អតិថិជន​របស់ ARDB ។​

«​យើង​ដឹងថា​បច្ចុប្បន្ន អ្នក​ខ្ចីប្រាក់​អស់ទ្រព្យ​ធានា​របស់ខ្លួន​ទៀតហើយ ខណៈដែល​ទ្រព្យ​ទាំងនោះ​ជាប់​ជាមួយ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​កន្លែង​ផ្សេងទៀត ដូច្នេះហើយ​ពួកគេ​ខ្វះ​ដើមទុន​បង្វិល​។ ដើម្បី​ខ្ចីប្រាក់​ពី ARDB ពួកគេ​តម្រូវ​ឲ្យ​មាន​អង្គភាព​ក្នុង​ការធានា​ឥណទាន ដូច្នេះ​យើង​សង្ឃឹមថា​វា​នឹង​ជួយ​អ្នក​ឱ្យ​ខ្ចីប្រាក់​ធ្វើការ​សម្រេច​ចិត្តបាន​។​

​គិត​ត្រឹម​ថ្ងៃទី ២៦ ខែឧសភា ពាក្យស្នើសុំ​ប្រាក់កម្ចី​ចំនួន ២៣២ ត្រូវ​បានដាក់​សម្រាប់​មូលនិធិ​ពិសេស​របស់ ARDB ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លារ ខណៈដែល​តម្លៃ​សរុប​គឺមាន​ប្រមាណ​ជា ២៥ លាន​ដុល្លារ​។ ARDB បានអនុម័ត​ថវិកា​ចំនួន ២,៤ លាន​ដុល្លារ ខណៈដែល​ពាក្យស្នើសុំ​ចំនួន ៦៥ ផ្សេងទៀត​កំពុងតែ​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​មន្ត្រី ARDB មុនពេល​ធ្វើការ​អនុម័ត​ឬ​ការបដិសេធ​។ លោក​បាន​បន្តថា ប្រាក់កម្ចី​ភាគច្រើន គឺ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​កសិដ្ឋាន​ចិញ្ចឹមសត្វ​និង​បន្លែ​។​

​ជាមួយគ្នានេះ​ផងដែរ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ផងដែរ​ថា​ខ្លួន​នឹង​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​ហិរញ្ញប្បទាន​និង​កែសម្រួល​លក្ខខណ្ឌ​ឥណទាន​នៃ​មូលនិធិ​ពិសេស​ចំនួន ៥០ លាន​ដុល្លារ​របស់​រដ្ឋាភិបាល​តា​មរយៈ ARDB ។ ធនាគារ​នឹងធ្វើ​ការកាត់បន្ថយ​អត្រា​ការប្រាក់​ពី ៦ ទៅ ៥ ភាគរយ​សម្រាប់​ដើមទុន​បង្វិល និង ៦,៥ ភាគរយ​ទៅ ៥,៥ ភាគរយ​សម្រាប់​ដើមទុន​វិនិយោគ ក៏ដូចជា​បង្កើន​រយៈពេល​នៃ​ការបង់ប្រាក់​រហូតដល់ ៧ ឆ្នាំ​។ លក្ខខណ្ឌ​ថ្មី​សម្រាប់​ប្រាក់កម្ចី​នេះ​គឺ​សម្រាប់តែ​អ្នក​ខ្ចីប្រាក់​ថ្មី​ប៉ុណ្ណោះ ខណៈពេលដែល​អ្នក​បាន​ខ្ចីប្រាក់​កាលពីពេល​កន្លង​ទៅនឹង​ត្រូវគោរព​តាម​កិច្ចព្រមព្រៀង​ចាស់​៕ ប្រែ​សម្រួល ភុន ច័ន្ទ​ឧសភា​

Previous Article

​កម្មករ​ព្យួរ​ការងារ​តិច​ជាង ៥០ ភាគរយ​នៅ​ខេត្ត​កណ្តាល​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​

Next Article

ធនាគារ​អេស៊ីលីដា​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ចំនួន ១២០ លាន​ដុល្លារ​