cellcard cellcard

ធនាគារ​អេស៊ីលីដា​ទទួល​បាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ចំនួន ១២០ លាន​ដុល្លារ​

សុខ ចាន់ / Khmer Times Share:

​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ធនាគារ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​នៅ​កម្ពុជា បាន​ធ្វើ​ការ​ប្រកាស​ពី​ប្រាក់​ចំណេញ​សុទ្ធ​របស់​ខ្លួន​ដែល​មាន​ចំនួន​ជិត ១២០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន ១,៣ ភាគរយ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំ ២០១៨​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​សវនកម្ម​ធនាគារ​។​

​របាយការណ៍​បាន​បញ្ជាក់ថា​ប្រាក់ចំណូល​សរុប​របស់​ធនាគារ​មាន​ចំនួន ៥៥០ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ខណៈដែល​ប្រាក់ចំណេញ​មុន​ដក​ពន្ធ​មាន​ចំនួន ១៥៣ លាន​ដុល្លារ ហើយ​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​ដក​ពន្ធ​មាន​ចំនួន ១២០ លាន​ដុល្លារ​។​

​ទ្រព្យសកម្ម​សរុប​បាន​ឈានដល់ ៦,១៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ បើ​ធៀប​នឹង​ចំនួន ៥,៦៨ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ខណៈដែល​ប្រាក់កម្ចី​សរុប​មាន​ចំនួន ៣,៨៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ កើនឡើង​ប្រមាណ​ជា ៧ ភាគរយ​ពី ៣.៥៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ។​

​សេវា​បញ្ញើ​-​សន្សំ កើនឡើង ១៣ % រហូតដល់ ៤.៣៦ លាន​ដុល្លារ​អាមេរិក ខណៈដែល​មូលនិធិ​ម្ចាស់​ហ៊ុន កើនឡើង ១៣,០៩% ពី ៨៥២,៨៤ លាន​ដុល្លារ​អាមេរិក ដល់ ៩៦៤,៤៦ លាន​ដុល្លារ​អា​មេក​។​

​ឥណទាន​មិន​ដំណើរការ​ធៀប​នឹង​ឥណទាន​សរុប មាន​ចំនួន ១,២៤% ខណៈដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ៣១៦ សាខា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​, និង​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា​ធនាគារ​អេស៊ីលីដា​គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​បង្អស់​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូល​ប​ត្រ​ក្នុងស្រុក​របស់​កម្ពុ​ជាកា​ល​ពីថ្ងៃ​ចន្ទ ខណៈដែល​ខ្លួន​ទទួលបាន​ប្រាក់​ប្រហែល ១៧,៦ លាន​ដុល្លារ ជាមួយនឹង​ការបោះ​ផ្សាយ​មូល​ប​ត្រលក់​ជា​លើកដំបូង (IPO) ចំនួន ៤.៣៤៤.៨៦៥ នៅក្នុង​ទីផ្សារ​។​

​យោងតាម​ផ្សារភាគហ៊ុន​កម្ពុជា តម្លៃ​ជួញដូរ​របស់​ធនាគារ​អេស៊ីលីដា​បាន​កើន​ឡើងដល់​ចំនួន ៥,១១ ពាន់​លាន​រៀល (១.២៤២,២៩៧ ដុល្លារ​) កាលពី​ថ្ងៃ​ពុធ​៕ ប្រែ​សម្រួល ភុ​ន ច័ន្ទ​ឧសភា​

Previous Article

អនុស្សារណៈ​យោគយល់​ថ្មី​មួ​នឹង​ធ្វើ​ឱ្យ​ប្រាក់​កម្ចី​មាន​ភាព​ងាយ​ស្រួល​

Next Article

អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​កោះ​ហៅ​ក្រុម​ហ៊ុន​ចំនួន ៤ ដើម្បី​ទូទាត់​បំណុល​ពន្ធ​