cellcard cellcard

គម្រោង The Bridge ថែរក្សា​សុវត្ថិភាព​អ្នក​រាល់​គ្នា​នៅ​អំឡុង​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩

Jose Rodriguez T. Senase / Khmer Times Share:

​គម្រោង The Bridge ដែលជា គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​នូវ​វិធានការណ៍​បង្ការ​នានា​ដើម្បី​ធានាថា ទីតាំង​របស់ខ្លួន​មាន​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​ស្របពេល​ដែល​វីរុស​កូ​រ៉ូ​ណា រាតត្បាត​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក​។​

​គម្រោង The Bridge បាន​សហការ​ជាមួយ​ក្រុមហ៊ុន EnviroCam ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន HCC Group Co., Ltd ដែលជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​ទីផ្សារ​កម្ពុជា​ក្នុង​វិស័យ​សេវាកម្ម​បរិស្ថាន ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​សម្រាប់​ការបាញ់​ថ្នាំ​កំចាត់​មេរោគ​នៅ​ទីតាំង​ផ្សេងៗ​នៃ​អាគារ​។​

​វិធានការណ៍​នេះ​គឺមាន​គោលបំណង​ការពារ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា និង​ធ្វើឱ្យ​អគារ​មាន​សុវត្ថិភាព​សម្រាប់​បុគ្គលិក​ធ្វើការ អ្នកស្នាក់នៅ និង​ក្រុម​អ្នក​មក​ទស្សនា​គម្រោង​។​

​រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុជា​បាន​រាយការណ៍​ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ចំនួន ១២៣ ករណី​។ មុនពេល​ករណី​នាំចូល​មួយ​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មិនមាន​ករណី​ថ្មី​ណាមួយ​ត្រូវបាន​រាយការណ៍​ក្នុង​រយៈពេល​ជាង ៥ សប្តាហ៍​។ ថ្នាំ​បាញ់សម្លាប់​មេរោគ​បាន​បង្ហាញថា មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​ដ៏​មាន​កាច​សាហាវ​នេះ​។​

​មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​ទន្លេបាសាក់​នៃ​រាជធានី​ភ្នំពេញ គម្រោង The Bridge គឺជា​ការបន្ថែម​ថ្មី​បំផុត​សម្រាប់​វិស័យ​អចលនទ្រព្យ​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា​។ គម្រោង​នេះ​មាន​ភាព​ប្រណីតភាព ភាពស្រស់ស្អាត ភាពងាយស្រួល​និង​ផាសុកភាព ត្រូវបាន​បញ្ចូល​ទៅក្នុង​មួយ​។​

​គម្រោង The Bridge មាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សំខាន់​មួយ​ដែលមាន មន្ទីរ​ការិយាល័យ​រដ្ឋា​ភិ​បាល ហាង​លក់រាយ​ភោជនីយដ្ឋាន កន្លែង​កំសាន្ត ក្លឹប​កីឡា ស្ថានទូត ផ្សារ​លក់ទំនិញ ធនាគារ មជ្ឈមណ្ឌល​សន្និបាត​និង​សាល​ពិព័រណ៍​កោះ​ពេជ្រ សាលាក្រុង​ភ្នំពេញ ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ១ និង​មាន​កន្លែង​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ទាល់តែសោះ​។ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​និង​មណ្ឌល​ដឹកជញ្ជូន​ផ្សេងទៀត​អាច​ទៅដល់​បាន​ក្នុង​រយៈពេល​មិន​ដល់ ២០ នាទី​ផង​។​

​គម្រោង The Bridge មាន​អគារ​ខ្ពស់​ចំនួន​ពីរ​គឺ អគារ​ខុន​ដូ និង​អគារ​សូ​ហូ​។ ក្នុង​កម្ពស់ ៤៥ ជាន់ ពួកវា​ជា​អគារ​ខុន​ដូ /​អា​ផាត​មិន ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ គម្រោង​នេះ​មាន​សូ​ហូ (​បន្ទប់​ដែល​អាច​ធ្វើការ​និង​ស្នាក់នៅ​ជាមួយគ្នា​) សរុប​ចំនួន ៩៦៣ យូ​នី​ត​និង​ខុន​ដូ ៧៦២ យូ​នី​ត ។ ទាំងនេះ​ត្រូវបាន​បំពេញបន្ថែម​ដោយ​ហាង​លក់រាយ​ចំនួន ៤៧៥ និង​ហាង​លក់ទំនិញ ៣២ ។​

​ការអភិវឌ្ឍ​នេះ​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ផ្សារ​ទំនើប The Bridge Lifestyle Mall ដែលជា​ទិសដៅ​ទិញ​ឥ​វ៉ាន់​លំដាប់​ខ្ពស់​មួយ ទៀត​។ ភោជនីយដ្ឋាន Collins Cambodia ដែលជា​ភោជនីយដ្ឋាន​ដ៏​មាន​ប្រជាប្រិយភាព​ក៏មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​របស់​គម្រោង​ដែរ​។​

​អ្នករស់នៅ​ក្នុង The Bridge មាន​សិទ្ធិ​ចូលទៅ​កាន់​អាង​ហែល​ទឹក​មួយកន្លែង សួន​កុមារ កន្លែង​ហាត់ប្រាណ​ជា​លក្ខណៈ​ក្រុមគ្រួសារ សាល​មុខងារ និង​សេវាកម្ម​ផ្សេងៗ​ទៀត​ជាច្រើន​។ ពី​ចំណុចកំពូល​របស់​អគារ ក៏មាន​ទេសភាព​ដ៏​ល្អឥតខ្ចោះ​នៃ​ជើងមេឃ​ក្រុង ភ្នំពេញ ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​។​

​ក្រៅពី​ជា​កន្លែង​ស្នាក់នៅ​ដ៏​ប្រណិត The Bridge ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ឱកាស​វិនិយោគ​ដ៏​សំខាន់​មួយ​ផងដែរ​។​

​គម្រោង The Bridge ត្រូវបាន​អភិវឌ្ឍ​រួមគ្នា​ដោយ​ក្រុមហ៊ុន WorldBridge Land និង​ក្រុមហ៊ុន Oxley Holdings របស់​ប្រទេស​សិង្ហ​បុរី​៕

Previous Article

បទ​វិភាគ​៖ ក្រសួង​សុខាភិបាល​ត្រូវ​តែ​បង្កើត​ទិន្នន័យ​ និង​ការ​វិភាគ​

Next Article

រដ្ឋាភិបាលត្រៀមផែនការជួយសង្គ្រោះពលរដ្ឋក្នុងគ្រាគ្រោះទឹកជំនន់