ana-air canadia-bank Silk-air nissan acleda cab-bank

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ទី​១៣ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​នៅ​កម្ពុជា​ដូច​ដែល​បាន​គ្រោង​ទុក​

No Comments Share:

​លោក លូ​យ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ជាតិ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ទី​១៣ ​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ី – អឺរ៉ុប​លើក​ទី ១៣ នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​តាម​ការគ្រោងទុក​។​

​លោក​និយាយ​ទីភ្នាក់ងារសារព័ត៌មាន AKP នៅវេលា​ព្រឹក​នេះ​ថា​៖ « រហូតមកដល់​ពេលនេះ គណៈកម្មាធិការ​ជាតិ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​ទី​១៣ ក៏ដូចជា​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​នៅតែ​បន្ត​ការរៀបចំ​ត្រៀម​របស់​កិច្ចប្រជុំ​កំពូល​ដូចដែល​បានកំណត់​និង​អនុម័ត​ដោយ​មេដឹកនាំ​នៃ​ប្រទេស​អាស៊ី – អឺរ៉ុប​ចំនួន ៥៣ រួចមកហើយ​។ បន្ថែម​លើ​នេះ​លិខិតអញ្ជើញ​ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ត្រូវបាន​ផ្ញើ​តាមរយៈ​ក្រសួងការបរទេស​ទៅគ្រប់​ភាគី​ទាំងអស់ ហើយ​មេដឹកនាំ​ខ្លះ​បានបញ្ជាក់​ពី​ការចូលរួម​របស់ខ្លួន​រួចហើយ​» ។​

​លោក​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ហានិភ័យ​ដែល​អាច​កើតមាន​ដែល​ប៉ះពាល់​ដល់​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១៦-១៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ នេះដែរ​។​

​លោក​និយាយថា​៖«​ខ្ញុំ​សូមបញ្ជាក់ថា ហានិភ័យ​តែមួយគត់​ដែល​អាច​ប៉ះពាល់​ដល់​ការរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​គឺ បញ្ហា​ជំងឺ​កូ​វីដ​១៩ ដូច្នេះហើយ​យើង​ត្រូវ​បន្ត​យកចិត្តទុកដាក់​ចំពោះ​ការវិវត្ត​នៃ​ស្ថានភាព​ជំងឺ​រាតត្បាត​នេះ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​»​។​

​លោក លុយ ដា​វីត បន្ថែមថា​៖ «​សម្រាប់​យើង យើង​បាន​ត្រៀម​រួចរាល់​ជាច្រើន​សម្រាប់​កិច្ចប្រជុំ​កំពូល​ខែវិច្ឆិកា​នេះ​នៅ​ទីក្រុង​ភ្នំពេញ​។ ឧទាហរណ៍ ការសាងសង់​កន្លែង​ប្រជុំ​ជិត​ត្រូវបាន​បញ្ចប់​ហើយ​ខណៈដែល​ការទទួល​ដំណើរ​សម្រាប់​ប្រមុខរដ្ឋ / រដ្ឋាភិបាល​នៃ ៥៣ ប្រទេស​និង​ដៃគូ​បានរៀបចំ​រួចរាល់​ហើយ​»​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គណៈកម្មាធិការ​ជាតិ​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី – អឺរ៉ុប​លើក​ទី ១៣ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការរៀបចំ​បន្ត​សម្រាប់​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ​ក្រោម​អធិបតីភាព​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី – អឺរ៉ុប​លើក​ទី ១៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦-១៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ ក្រោម​ប្រធានបទ​«​ការពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​»​។​

​ប្រធានបទ​ដែល​បានស្នើ​ឡើង​របស់​ប្រទេស​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​លើកកម្ពស់​កិច្ចប្រជុំ​កំពូល​អាស៊ី – អឺរ៉ុប​ដែលជា​គ្រឹះ​មួយ​នៃ​គ្រឹះ​អភិបាលកិច្ច​ពិភពលោក​។ គំនិត​តាម​ប្រធានបទ​របស់​វា​ផ្តោតលើ​អន្តរ​កម្ម​នៃ​គំនិត​សំខាន់ៗ​បួន​គឺ ពហុភាគី កំណើន ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​វិបុលភាព​។ ឆ្លុះបញ្ចាំង​ពី​គោលការណ៍​សំខាន់​ដែល​វិបុលភាព​នៃ​ទ្វីប​ទាំងពីរ​គឺជា​គោលដៅ​ចុងក្រោយ​នៃ​ដំណើរការ​កិច្ចប្រជុំ​នេះ ហើយ​វា​នឹង​ពង្រឹង​ភាពជា​ដៃគូ​អាស៊ី – អឺរ៉ុប​ដើម្បី​ធានាថា ពហុភាគី​និយម​អាច​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​សកល​ដែល​មិន​ត្រឹមតែ «​មាន​ចីរភាព​» ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ត្រូវបាន «​ចែករំលែក​» ផងដែរ​។​

​ទន្ទឹមនឹង​ព្រឹត្តិការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ី – អឺរ៉ុប​លើក​ទី ១៣ ព្រឹត្តិការណ៍​ចំនួន ៧ នឹង​ប្រព្រឹត្តទៅ​៖ វេទិកា​ប្រជាជន​អាស៊ី – អឺរ៉ុប​លើក​ទី ១៣  កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី – អឺរ៉ុប​លើក​ទី ១១  មហោស្រព​វប្បធម៌​អាស៊ី​ឆ្នាំ ២០២០, វេទិកា​ការងារ​អាស៊ី – អឺរ៉ុប​លើក​ទី ១២  វេទិកា​ធុរកិច្ច​អាស៊ី – អឺរ៉ុប​លើក​ទី ១៧, វេទិកា​តុមូល​របស់​អ្នក​កែសំរួល ASEF លើក​ទី ១០ និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វ័យក្មេង ASEF លើក​ទី ៤ ៕ ហេង បញ្ញា​/ AKP

Related Posts

Previous Article

កម្ពុជារកឃើញចំនួនសំបុក និងពងកន្ធាយក្បាលកង្កែបច្រើនជាងឆ្នាំមុន

Next Article

ការ​រើស​មន្ត្រី​រាជការ​ស៊ីវិល​នៅ​ឆ្នាំ ២០២០ ត្រូវ​បាន​ផ្អាក​ដោយ​សារ​ជំងឺ​កូវីដ​១៩