លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណការបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តផ្អាកការជ្រើសរើសមន្ត្រីរាជការថ្មីសម្រាប់ឆ្នាំ ២០២០ ដោយសារតែផលប៉ះពាល់នៃជំងឺកូវីដ១៩ ។
លោកបាននិយាយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យមានការផ្អាករហូតដល់មានការជូនដំណឹងបន្ថែម។
លោកព្រំ សុខា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាក្រសួង ស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមិនទាន់បានជ្រើសរើសមន្ត្រីរាជការថ្មីសម្រាប់ឆ្នាំ ២០២០ ត្រូវតែផ្អាក់ការជ្រើសរើសបុគ្គលិកជាបណ្តោះអាសន្ន។
លោកបាននិយាយថា ការផ្លាស់ប្តូរនេះគឺដើម្បីកាត់បន្ថយការចំណាយរបស់បុគ្គលិកក្នុងអំឡុងឆ្នាំ ២០២០ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
គួរឲ្យកត់សម្គាល់ផងដែរ ប្រទេសកម្ពុជាបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ចំនួន១២៣ ករណី ដែលក្នុងចំណោមនោះ ១២២ ករណី បានជាសះស្បើយឡើងវិញ។ ហើយប្រទេសនេះមិនបានរកឃើញករណីថ្មីអស់រយៈពេល ៣៨ ថ្ងៃ មុនពេលដែលអ្នកជំងឺចុងក្រោយត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះជាបុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំ ដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកម្ពុជាតាមរយៈប្រទេសកូរ៉េ៕ Xinhua