ana-air canadia-bank Silk-air nissan acleda cab-bank

ក្រុម​ទាហាន​ថៃ​យល់​ព្រម​រើ​តង់​ចេញ​ពី​តំបន់​ជម្លោះ​នៅ​ខេត្ត​ប៉ៃលិន​

សែន ដាវីត / Khmer Times No Comments Share:

​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្រុម​ទាហាន​ថៃ​បាន​យល់​ព្រម​ដក​តង់​ដែល​ខ្លួន​បាន​តំឡើង​ចេញពី​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ចន​បុរី​របស់​ប្រទេស​ថៃ និង​នៅ​ខេត្ត​ប៉ៃលិន​នៃ​ប្រទេស​កម្ពុជា​។​

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ម្សិលមិញ​អភិបាលរង​ខេត្ត​ប៉ៃលិន លោក ធូ ភា មាន​ថ្លែងថា អាជ្ញាធរ​ថៃ​បាន​ផ្លាស់​ទី​តង់​របស់​ពួកគេ​ចេញពី​តំបន់​ព្រំដែន​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​មានការ​ចរចា​។​

​លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ការចរចា ភាគី​ខាង​ថៃ​បាន​រើ​តង់​របស់​ពួកគេ​ចេញ ហើយ​ជម្លោះ​បានបញ្ចប់​។ ភាគី​ទាំងពីរ​បាន​សហការគ្នា​យ៉ាង​ល្អ​ដើម្បី​រក​ដំណោះស្រាយ​» ។​

​កាលពី​សប្តាហ៍​មុន​ទាហាន​ថៃ​បាន​បោះតង់​នៅ​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ​ស្ថិតនៅក្នុង​ខេត្ត​ប៉ៃលិន​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក សេង ធា​រិ​ន មេបញ្ជាការរង​នៃ​កងពលតូច​ទី ៥ បាន​មាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​កាលពី​សប្តាហ៍​មុន​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​ជាមួយ​ទាហាន​ថៃ​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​លោក​បាន​និយាយថា នៅក្នុង​អង្គប្រជុំ​មួយ ទាហាន​ថៃ​បាន​យល់ព្រម​ដកតង់​របស់​ពួកគេ​ចេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេង ធា​រិ​ន​បាន​មាន​ឲ្យ​ដឹង​ទៀតថា ប្រទេស​ថៃ​នៅតែ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​បាន​បន្តថា ព្រំដែន​ថៃ​ត្រូវបាន​បិទ​រហូតដល់​ថ្ងៃទី ៣០ ខែឧសភា​៕​

Related Posts

Previous Article

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ប្តេជ្ញា​ពង្រឹង​វិស័យ​កសិកម្ម​នៅ​ក្នុង​ខេត្ត​

Next Article

អាម៉ូនីត​សត្វ​សមុទ្រ​អាយុ​ជាង​ ១០០លាន​ឆ្នាំ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​មណ្ឌលគិរី​