ana-air canadia-bank Silk-air nissan acleda cab-bank

រដ្ឋាភិបាល​សម្រេច​ឲ្យ​បើក​សារមន្ទីរ​ទូទាំងប្រទេស​ឡើងវិញ​នៅ​ខែក្រោយ​

​ប៉ិច សុធា​រី​ / Khmer Times No Comments Share:
អ្នកទេសចរពីរនាក់​ឈរសម្លឹងមើលពីមុខ​ច្រក​ទ្វា​នៃ​វាល​ព្រះ​មេរុ ស្ថិតនៅមុខសារមន្ទី​រជាតិ​កម្ពុជា។ KT/ ទេព សូនី

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានសម្រេច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សារមន្ទីរ​នានា​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ចូល​ទស្សនា​ឡើងវិញ ចាប់ពី​ខែមិថុនា​តទៅ ស្រប​ពេលដែល​កម្ពុជារ​ក​ពុំ​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩​ជាង​មួយខែ​មកហើយ​។​

នៅក្នុង​លិខិត​របស់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ម៉ម ប៊ុនហេង ផ្ញើជូន​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ពុធ បាន​លើកឡើងថា ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​សារមន្ទីរ​ទូទាំងប្រទេស​ឡើងវិញ​នេះ គឺធ្វើឡើង​ស្របតាម​ចំណារ​ឯកភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​យោងតាម​អង្គប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ កាលពី​សប្តាហ៍​មុន​។

​តែ​យ៉ាងណា ដើម្បី​ចូលរួម​ទប់ស្កាត់​រលក​ទី​២​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា និង​បន្ត​ចូលរួម​ការពារ​ហានិភ័យ​នៃ​ការចម្លង និង​កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច និង​សង្គម លោក​រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បាន​ណែនាំ​ដល់​ក្រសួង​វប្បធម៌ ត្រូវ​រៀបចំ​វិធានការ​ការពារ​នានា​រួច​ជាមុន មុនពេល​បើក​ដំណើរការ ដូចជា ការ​ស្តែ​នក​ម្តៅ​ភ្ញៀវ​មុន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា ត្រូវ​ប្រើ​អាល់កុល​ឬ​ជែ​ល​លាងដៃ ត្រូវ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល និង​ត្រូវ​ពាក់​ម៉ាស់​ផងដែរ​។​

​លោក​បន្ថែមថា​៖ «​ត្រូវអនុវត្ត​ឲ្យ​បាន​គ្រប់​បុគ្គល ទាំង​ភ្ញៀវ អ្នក​នាំ​ភ្ញៀវ និង​អ្នក​បម្រើការ​នៅ​ទីនោះ និង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវ ឬ​បុគ្គល​ណា​ម្នាក់​ដែលមាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ចូល​ទស្សនា​សា​រម​ន្ទិ​រ​ឡើយ​»​។​

​កាលពី​ពាក់កណ្តាល​ខែមីនា ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​បិទ​សារមន្ទីរ​នានា រួមទាំង​រោងភាពយន្ត ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត​នៅ​ទូទាំងប្រទេស ជា​បណ្តោះអាសន្ន ដើម្បី​បញ្ចៀស​ការប្រមូលផ្តុំ​គ្នាច្រើន ដែល​ងាយ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​បានទទួល​លិខិត​របស់​ក្រសួងសុខាភិបាល​ហើយ ហើយនឹង​សិក្សា​ពី​លទ្ធភាព និង​ការរៀបចំ​វិធានការ​ការពារ​ទៅតាម​ការណែនាំ​នោះ​។ លោក​ថា​៖ «​យើង​នឹង​ពិនិត្យមើល​លទ្ធភាព និង​សិក្សា​ឲ្យ​បាន​លម្អិត​បន្ថែមទៀត ថា​តើ​ត្រូវ​រៀបចំ​គំលាត​សុវត្ថិភាព​បែបណា ត្រូវមាន​ម៉ាស៊ីន​ស្កេ​នក​ម្តៅ និង​សម្ភារៈ​ផ្សេងៗ​ទៀត ដែល​អាចឆ្លើយតប​នឹង​វិធានការ​របស់​ក្រសួងសុខាភិបាល ជាមុនសិន បាន​យើង​អាច​បើក​ដំណើរការបាន​»​។​

​បើតាម លោក​ស៊ី​រី​វត្ថ បច្ចុប្បន្ន កម្ពុ​ជាមាន​សារមន្ទីរ​ជាតិ និង​សារមន្ទីរ​ឯកជន​ធំៗ​ជិត​១០ ដែល​លក់​សំបុត្រ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សនា ក្នុងនោះ មាន​សារមន្ទីរ​ចំនួន​៣​នៅ​ខេត្តសៀមរាប​, សារមន្ទីរ​ជាតិ​និង សារមន្ទីរ​ទួលស្លែង នៅ​រាជធានី​ភ្នំពេញ​, សារមន្ទីរ​វត្ត​ពោធិ៍​ភ្នំ នៅ​បាត់ដំបង និង​សារមន្ទីរ​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ​។ ក្រៅពីនោះ​នៅតាម​រាជធានី​-​ខេត្ត​និ​មួយៗ ក៏មាន​សារមន្ទីរ​តូចៗ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​។​

​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩ សរុប​ចំនួន ១២២​នាក់ ប៉ុន្តែ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ទាំងស្រុង​។​

​តែ​យ៉ាងណា ក្រសួងសុខាភិបាល បាន​គូសបញ្ជាក់ថា ថ្វីត្បិតតែ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​បច្ចុប្បន្ន មិនមាន​រកឃើញ​ករ​ណី​ឆ្លង​ថ្មី​ជាង​មួយខែ អ្នក​ឈឺ​បាន​ព្យាបាល​ជាសះស្បើយ​១០០% មិនមាន​ករណី​ស្លាប់ និង​ភាគច្រើន​លើសលប់​នៃ​អ្នក​ឆ្លង​វី​រស​នេះ​សុទ្ធសឹងតែ​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ក៏ពិតមែន ប៉ុន្តែ​កម្ពុជា ត្រូវតែ​ប្រកាន់យក​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ចំពោះ​ការ​ប្រឈម​ទៅនឹង​ការកើតឡើង​នូវ​រលក​ទី​២​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ ជាពិសេស​ការចម្លង​ក្នុង​សហគមន៍ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ សុខភាព​សាធារណៈ សេដ្ឋកិច្ច សង្គម និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដែល​ពិបាកធ្វើ​ការប៉ាន់ស្មាន​។

​ក្រសួង​បាន​បន្ថែមថា វិធានការ​សុខភាព​សាធារណៈ​ចម្បងៗ ដែល​បាននិងកំពុង​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​ក្នុង​ពិភពលោក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​នេះ រួមមាន ការអនុវត្ត​អនាម័យ​ដៃ​ដោយ​លាង​សម្អាត​ឲ្យ​បាន​ញឹកញាប់ ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម និង​គ​ម្លា​ត់​សុវត្ថិភាព​បុគ្គល​ជាដើម​។ សម្រាប់​កម្ពុជា បាន​ប្រើ​នូវ​យុទ្ធសាស្ត្រ​ចម្បងៗ​មួយចំនួន ដែល​នៅតែមាន​សុពលភាព​នៅឡើយ ដូចជា ការរក​ឲ្យ​ឃើញ​បុគ្គល​ទាំងឡាយណា​ដែលមាន​ជំងឺ​កូ​វីដ​១៩ និង​តាមរក​បុគ្គល​ប៉ះពាល់​អ្នកជំងឺ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ឲ្យ​បាន​រហ័ស ការរាយការណ៍​ឲ្យ​បាន​ឆាប់រហ័ស ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ឲ្យ​បាន​ឆាប់​បំផុត និង​ការផ្តល់​ការព្យាបាល​បន្ទាន់​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​៕​

Related Posts

Previous Article

អាជ្ញាធរ​អប្សរា​ចាប់​ផ្តើម​ផ្គុំ ​និង​ជួសជុល​វត្ថុ​បុរាណ​ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​បរិវេណ​ប្រសាទ​អង្គរវត្ត​

Next Article

អង្គការក្រៅរដ្ឋាភិបាល​យល់ឃើញថា ប្រជាជន​កម្ពុជា ៣ លាន​នាក់​ប្រឈម​នឹង​ជំងឺឆ្លង