cellcard cellcard

ការឡើងចុះនៃតម្លៃមាស

Khmer Times Share:

ការឡើងចុះនៃតម្លៃមាស

តម្លៃឡើងចុះនៃមាសដែលបណ្តាលមកពីការភ័យខ្លាចនៃវីរុសកូវីដ១៩ កំពុងតែចាប់ផ្តើមមានការថមថយហើយ ដោយសារតែវិនិយោគិនចាប់ផ្តើមមើលឃើញថាវិបត្តិនៃវីរុសកូវីដ១៩ជិតមកដល់ទីបញ្ចប់ហើយ។ វិធានការរឹតត្បឹតនានាបានបណ្តាលឱ្យតម្លៃមាសមានការកើនឡើងខ្ពស់បំផុត ពោលគឺ ២០០០ ដុល្លារក្នុងមួយអោន។ ប៉ុន្តែតម្លៃនាពេលបច្ចុប្បន្នគឺស្ថិតនៅក្នុងស្ថេរភាពដែលមានតម្លៃប្រហែលជា ១៧០០ ដុល្លារក្នុងមួយអោន។

តម្លៃដ៏ខ្ពស់នេះបានបណ្តាលឱ្យមនុស្សជាច្រើនឆ្លៀតឱកាសលក់គ្រឿងអលង្ការមាសរបស់ពួកគេសម្រាប់ការចំណាយផ្សេងៗប្រចាំថ្ងៃ។

ទំនិញដែលមានភាពអំណោយផលល្អនេះក៏បាននិងកំពុងក្លាយជាការវិនិយោគដ៏ពេញនិយមមួយសម្រាប់អ្នកវិនិយោគអន្តរជាតិ ខណៈដែលក្រុមហ៊ុន​អូស្ត្រាលី​មួយ​ដែល​មានឈ្មោះថា Renaissance Minerals (Cambodia) Limited ត្រូវបានរាយការណ៍ដោយក្រសួងរ៉ែនិងថាមពលថាកំពុងតែស្ថិតក្នុងដំណាក់កាលដ៏ល្អប្រសើរមួយក្នុងការត្រៀមលក្ខណៈលើគ្រប់វិស័យដើម្បីទាញយកមាសដំបូងនៅឆ្នាំនេះ។ ក្រុមហ៊ុនបានប្រកាសនូវទំហំទឹកប្រាក់ចំនួន ៦០ លានដុល្លារសម្រាប់ប្រើប្រាស់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងរ៉ែមាសក្នុង​តំបន់​អូរខ្វាវដែលស្ថិតនៅក្នុងខេត្តមណ្ឌលគីរី៕

=============================

កិច្ចប្រជុំទូទៅប្រចាំឆ្នាំ (AGM) ត្រូវបានដាក់ឲ្យមានការពន្យាពេលក្នុងអំឡុងពេលអនុវត្តវិធានការក្នុងការរក្សាគម្លាតសង្គម

កាលពីម្សិលមិញ កិច្ចប្រជុំទូទៅប្រចាំឆ្នាំចំនួនពីរត្រូវបានពន្យាពេលដោយសារតែតម្រូវការនៃវិធានគម្លាតសង្គមដែលបណ្តាលមកពីវីរុសកូវីដ១៩។

ទីមួយគឺកំពង់ផែស្វយ័តភ្នំពេញដែលចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា  បានប្រកាសថាខ្លួនបានសម្រេចចិត្តពន្យារកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនលើកទី ៥ របស់ខ្លួននៅថ្ងៃនេះរហូតដល់ខែក្រោយ។ ទី ២ គឺសភាពាណិជ្ជកម្មអង់គ្លេសប្រចាំប្រទេសកម្ពុជា BritCham ខណៈដែលនាយកប្រតិបត្តិលោក Nurina Anuar បានប្រកាសថា៖ «ក្នុងអំឡុងពេលដែលមិនធ្លាប់មានពីមុនមកនេះ ដោយមានការហាមឃាត់លើការប្រមូលផ្តុំមនុស្សច្រើន យើងត្រូវធ្វើការសំរេចចិត្តពន្យារពេលកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់យើងដែលគ្រោងនឹងធ្វើឡើងនៅចុងខែមេសា៕​

=============================

 

 

កាក់​ឌីជីថល Bitcoins មានការកើនឡើង

កាក់​ឌីជីថល Bitcoins ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធហិរញ្ញវត្ថុអេឡិចត្រូនិក មានការកើនឡើងកាលពីម្សិលមិញដើម្បីបង្កើតការផ្គត់ផ្គង់នៅលើទីផ្សារ។ នេះបើយោងតាមការឲ្យដឹងពីអ្នកតាមដានរូបិយប័ណ្ណឌីជីថល CoinDesk ។

កាលពីឆ្នាំ ២០១៧ កន្លងទៅ ប្រទេសកម្ពុជាបានបើកដំណើរការកម្មវិធីជួញដូរ លុយអេឡិចត្រូនិក LOCKCOIN ដំបូង របស់ប្រទេសកម្ពុជា ខណៈដែលវាមានតម្លៃ ២០.០០០ ដុល្លារក្នុងមួយកាក់ ដែលក្លាយជាការវិនិយោគដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកជាមួយនឹងការកើនឡើងជាង ១០ លានដងក្នុងរយៈពេល ៩ ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ការបើកដំណើរការវេទិកាក្នុងស្រុកបានជួបប្រទះនឹងការប្រែប្រួលយ៉ាងខ្លាំង។ យោងតាមឧស្សាហកម្មរូបិយប័ណ្ណនិម្មិត កាក់​ឌីជីថល Bitcoins មានការកើនឡើងប្រហែល ២៥ ភាគរយនៅឆ្នាំនេះ ខណៈដែលវិនិយោគិនមើលឃើញថាវិស័យនេះជាការការពារប្រឆាំងនឹងអតិផរណាដែលបង្កឡើងដោយធនាគារកណ្តាលក្នុងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីទប់ស្កាត់សេដ្ឋកិច្ចពីការប៉ះពាល់ដោយសារការរីករាលដាលនៃវីរុសកូវីដ១៩៕​

Previous Article

ច្រកព្រំដែននៃប្រទេសថៃចាប់ផ្តើមបើកដើម្បីធ្វើពាណិជ្ជកម្មឡើងវិញ

Next Article

Cambodia seeks Russia’s help for free-trade agreement