ana-air canadia-bank Silk-air nissan acleda cab-bank

ប្រា​សាក់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ 19

No Comments Share:

​ភ្នំពេញ​៖ តប​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន 100 លាន​រៀល ជូន​ចំពោះ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​19 នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់ សូម​ចូលរួម​ជា​កម្លាំង​ផ្នែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់ បង្ការ និង​ព្យាបាល​ជំងឺ​កូ​វីដ​19 ដើម្បី​សុវត្ថិភាព និង​សុខភាព​ប្រជាជន​កម្ពុជា​។​

​លោក សូ​នី បន្ត «​ក្រៅពី​ការរួមចំណែក​ជា​ថវិកា​ជាមួយ​រដ្ឋាភិបាល ប្រា​សាក់ ក៏បាន​ដាក់ចេញ​ជា​វិធានការ​ជាបន្ទាន់ និង​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ 19 ដល់​បុគ្គលិក និង​អតិថិជន ដោយបាន​អនុវត្ត​វិធាន​ផ្នែកអនាម័យ​ល្អ និង​សុវត្ថិភាព ដូចជា ការត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព​របស់​បុគ្គលិក និង​អតិថិជន​ទាំងអស់​មុននឹង​ចូលក្នុង​អគារ​ប្រា​សាក់ ការលាង​សម្អាត​ដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ​ឬ​អាល់កុល​លាងដៃ ការពាក់​ម៉ាស់ ការរក្សា​គម្លាត​នៃ​ការប្រាស្រ័យ​ទាក់ទង និង​ការសម្អាត​ការិយាល័យ​ជាប្រចាំ​»​។​

​ប្រា​សាក់ ក៏បាន​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​កូ​វីដ 19 តាម​ប័ណ្ណ​ផ្សាយ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ ផលិត​វីដេអូ​ខ្លី​ដែល​ផ្សាយ​តាម ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រា​សាក់ និង​ផលិត​ឯកសារ​អប់រំ​ក្នុងការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ 19 ផ្សេងទៀត​ជូន​ដល់​បុគ្គលិក​និង​អតិថិជន​ទាំងអស់ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​និង​ចូលរួម​ប្រយុទ្ធ​នឹង​ការ​ចម្លងជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​លើសពីនេះ ប្រា​សាក់ ក៏បាន​លើកទឹកចិត្ត​ឱ្យ​អតិថិជន​និង​សាធារណជន​ងាក​មកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​វិញ ក្នុង​ការធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់ ដូចជា ផ្ទេរប្រាក់ ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង ស្គេ​ន​ទូទាត់​តាម QR កូដ តាមរយៈ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ និង​សេវា​ទូទាត់​ឆ្លង​ធនាគារ​តាម​កម្មវិធី​បាគង​នៅលើ​ទូរស័ព្ទដៃ ដើម្បី​ចៀសវាង​ការប្រើប្រាស់​សាច់ប្រាក់​ដែល​មិនចាំបាច់ ដែល​អាចមាន​ជាប់​បាក់តេរី និង​វីរុស ជាយថាហេតុ​។​

​លោក​បន្តថា «​ក្នុងពេល​វេលា​ដ៏​លំបាក​នេះ តាងនាម​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់ ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាព​គ្រប់ៗ​គ្នា​។ សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ និង​ក្រុមគ្រួសារ​។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ 19 និង​រក្សាបាន​សុវត្ថិភាព​ខ្ពស់​ទាំងអស់គ្នា​!»​៕

Related Posts

Previous Article

ជប៉ុន​ផ្ដល់​ជំនួយ ៣១០ លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍ​កិច្ច និង​សង្គម​

Next Article

កម្ពុជា​សម្រេច​សាងសង់​ស្ថានីយ៍​រ៉ា​ដា​ថ្មី​ដើម្បី​វិភាគ​បាតុភូតធម្មជាតិ​