ana-air canadia-bank Silk-air nissan acleda cab-bank

នគរបាល​ឃាត់​ខ្លួន​មនុស្ស ១៥ នាក់ ទាក់ទង​នឹង​គ្រឿង​ញៀន

ប៊ុត រស្មី​គង្គា / Khmer Times No Comments Share:
រូបភាពឯកសារពី​ការ​ឆ្មក់ចាប់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នាពេល​កន្លង​មក។ KT/ ជរ សុគន្ធា

​ខេត្តកំពង់ចាម​៖ សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បាន​ចាប់​ខ្លួន​មនុស្ស​ចំនួន ១៥ នាក់​ពី​បទ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្រុង​កំពង់ចាម​។​

«​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ប្រតិបត្ត​ការ​ចុះ​ទៅ​កាន់​ទីតាំង​ផ្ទះ​ជួល​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ទីតាំង​នោះ​»​។ នេះ​បើ​ការ​បញ្ជាក់​ពី​វរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កំពង់ចាម​។

​លោក សេង​រស់ បាន​និយាយ​ថា បុរស ១៤ នាក់​រួម​និង​ស្ត្រី​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ម៉ោង​ប្រហែល​ជា ៧ យប់ ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ឯ​ផ្ទះ​សំណាក់​និង​ក្លឹប​រាត្រី​នានា​នៅ​ក្នុង​ក្រុង​កំពង់ចាម​។​

​លោក​បាន​បន្ថែម​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ដក​ហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ២១ កញ្ចប់ ជញ្ជីង​មួយ ទូរស័ព្ទ​ចំនួន ១០ គ្រឿង ម៉ូតូ ១០ គ្រឿង កាំភ្លើង​ចំនួន ២ ដើម កាំបិត​ចំនួន ២ និង​ដាវ​ចំនួន ៤ ដើម​។​

​សមត្ថកិច្ច​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ពួក​គេ​ពីបទ ប្រើប្រាស់​និង​ជួញដូរ​គ្រឿង​ញៀន ខណៈ​ដែល​ជន​សង្ស័យ​និង​សំណុំ​រឿង​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ​៕

ប្រែ​សម្រួល​៖ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

តើ​កម្ពុជា គឺជា​ប្រទេស​ដ៏​ល្អ​សម្រាប់​ក្រុម​ហ៊ុន​កសិកម្ម​អាមេរិក​បណ្ដាក់​ទុន​ដែរ​ឬ​ទេ?

Next Article

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​លើ​ករណី​របស់​ជនជាតិ​រុស្សី​ពីរ​រូប​