ana-air canadia-bank Silk-air nissan acleda cab-bank

​លោក​ ​ស​ ​ខេង​ ​ផ្តល់​សម្ភារៈ​ការិយាល័យ​ដល់​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ដើម្បី​បើក​ដំណើការ​មជ្ឈមណ្ឌល​ព័ត៌មាន​ ​Digital​

Khmer Times No Comments Share:

ភ្នំពេញ​​៖​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋ​មន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​ផ្តល់​សម្ភារៈ​ការិយាល័យ​ដែល​រួម​មាន​កុំព្យូទ័រ​ចំនួន ​៣០​គ្រឿង​ ​ម៉ាស៊ីន​ព្រី​ន​ធ័រ​ចំនួន ​៦​គ្រឿង​ ​និង​តុកៅអី ​៣០​ឈុត​ ​ដល់​សហភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​តប​តាម​សំណើ​ដើម្បី​បម្រើ​ដល់​គោល​បំណង​របស់​សហភាព​សហ​ព័ន្ធ​ក្នុង​កា​របើក​ដំណើរការ​មជ្ឈមណ្ឌល​ព័ត៌មាន​ ​Digital​ ​ស្របតាម​តម្រូវ​ការ​និង​ការ​វិវត្តន៍​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ ​តំបន់​ ​និង​សកលលោក​។​

ពិធី​ប្រគល់​និង​ទទួល​សម្ភារៈ​ការិយាល័យ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​រង្វង់​៣​ម៉ឺន​ដុល្លារ​អាមេរិក​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ ​អគារ​សេរីភាព​ ​ទីស្នាក់ការ​កណ្តាល​ ​នៃ​ ​សហភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ​នា​រសៀល​ថ្ងៃអង្គារ​ ​ទី​៤​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​ដោយ​មាន​ការ​ចូលរួម​ប្រគល់​ផ្ទាល់​ពី​ ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ​ជា​ ​សុគន្ធា​ ​អគ្គលេខាធិការ​រង​ក្រសួងមហាផ្ទៃ​ ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​និង​ទទួល​ដោយ​លោក​ ​ហ៊ុយ​ ​វណ្ណៈ​ ​ព្រមទាំង​ ​គណៈ​នាយក​ ​ទីប្រឹក្សា​ ​សមាជិក​លេខាធិការដ្ឋាន​នៃ​ ​សហភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​។

​លោក​ ​ហ៊ុយ​ ​វណ្ណៈ​ ​ប្រធាន​សហភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌​កម្ពុជា​ ​បាន​ថ្លែង​ចាត់​ទុក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​និង​លោកជំទាវ​ ​ដែល​បាន​ផ្តល់​នៅ​ពេលនេះ​ ​គឺ​ចំ​ពេល​ដែល​ស​.​ស​.​ស​.​ក​ ​កំពុង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ្នក​សារ​ព័ត៌មាន​ ​ក៏ដូចជា​កំពុង​រៀបចំ​យុទ្ធនាការ​ ​«​ព័ត៌មាន​ស្អាត​»​ ​និង​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​អ្នក​សារ​ព័ត៌មាន​ ​អំពី​ព័ត៌មាន​នៅ​ក្នុង​យុគ​សម័យ​ ​Digital​ ​នា​ពេល​ខាងមុខ​ដ៏​ឆាប់​នេះ​។​

​លោក​ ​ហ៊ុយ​ ​វណ្ណៈ​ ​បាន​ថ្លែង​បន្ត​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ដល់​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ដែល​តែងតែ​យកចិត្តទុកដាក់​ ​និង​ជួយឧបត្ថម្ភ​គាំទ្រ​ជាស​ម្ភារៈ​និង​ថវិកា​ជាបន្តបន្ទាប់​ ​ដើម្បី​ទ្រទ្រង់​ដល់​សកម្មភាព​ការងារ​របស់​ ​ស.ស.ស.ក​ ​លើ​បុព្វហេតុ​អភិវឌ្ឍ​គុណសម្បត្តិ​ ​និង​គុណ​តម្លៃ​សារ​ព័ត៌មាន​ ​ដើរ​តួនាទី​ចូលរួម​ផ្សព្វផ្សាយ​ ​ដើម្បី​ផល​ប្រយោជន៍ជាតិ​និង​ប្រជាជន​កម្ពុជា​»​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​ហ៊ុយ​ ​វណ្ណៈ​ ​ក៏បាន​ថ្លែង​អំណរគុណ​ដល់​ឯកឧត្តម​ ​ខៀវ​ ​សុភ័គ​ ​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ​និង​ជានា​យក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម​ផង​ដែរ​ ​ដែល​ជាបន្តបន្ទាប់​ខិតខំ​ជួយ​ដល់​នីរន្តភាព​របស់​ ​ស.ស.ស.ក​។​

​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក​ ​ហ៊ុយ​ ​វណ្ណៈ​ ​ការ​កសាង​ស្ថាប័ន​មួយ​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​ពេញលេញ​ ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ ​អាច​បំពេញ​តួនាទី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​គឺ​ចាំបាច់​មានការ​ចូល​គាំទ្រ​ពី​តួអង្គ​ជាច្រើន​ ​ទាំង​ថ្នាក់​ដឹកនាំ​រដ្ឋ​ វិ​ស​័​យ​ឯកជន​ ​ម្ចាស់​ជំនួយ​ដទៃទៀត​ ​និង​សារ​ព័ត៌​មានខ្លួន​ឯង​ផង​ដែរ​ ​ដែល​ត្រូវ​បន្ត​ខិតខំ​ប្រមូលផ្តុំ​អភិវឌ្ឍន៍​ធនធានមនុស្ស​ ​កសាង​កម្មវិធី​ការងារ​ជាប្រចាំ​ ​ព្រមទាំង​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​និង​សម្ភារៈ​គាំទ្រ​។​ ​ប្រធាន​សហភាព​សហ​ព័ន្ធ​អ្នក​សារ​ព័ត៌មាន​ ​សម្តែង​ក្តី​សង្ឃឹម​ថា​ ​មជ្ឈមណ្ឌល​ព័ត៌មាន​ ​Digital​ ​របស់​ ​ស​.​ស​.​ស​.​ក​ ​នឹង​មាន​តួនាទី​រួមចំណែក​កសាង​សមត្ថភាព​អ្នក​សារ​ព័ត៌មាន​ ​បង្កើត​កាលានុវត្ត​ភាព​ថ្មី​ក្នុង​ការ​ចាប់​យក​បច្ចេក​វិទ្យា​ ​ដើម្បី​ពង្រឹង​គុណភាព​ ​និង​តួនាទី​សារ​ព័ត៌មាន​និង​ការ​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា​៕

 

Related Posts

Previous Article

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​លើ​ករណី​របស់​ជនជាតិ​រុស្សី​ពីរ​រូប​

Next Article

ជន​សង្ស័យ ​៦​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​កម្មករ​ទិញ​របស់​អេតចាយ​ម្នាក់​