ana-air canadia-bank Silk-air nissan acleda cab-bank

ជន​សង្ស័យ ​៦​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​កម្មករ​ទិញ​របស់​អេតចាយ​ម្នាក់​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
​ជន​សង្ស័យ​ចំនួន ៦ នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​លើ​បុរស​ម្នាក់ នៅ​​ក្នុង​ក្រុង​សៀមរាប​។​ រូបថត​ សហការី

សៀមរាប​៖ តុលាការ​ខេត្ត​សៀមរាប​កាលពី​ម្សិលមិញ បាន​ធ្វើ​ការ​ចោទ​ប្រកាន់ និង​កាត់​ទោស​ជន​សង្ស័យ​ចំនួន ៦ នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទៅ​លើ​បុរស​អាយុ ២០ ឆ្នាំ​ម្នាក់ នៅ​ខាង​ក្រោយ​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ក្រុង​សៀមរាប​កាលពី​ខែ​មករា​កន្លង​ទៅ​។​

​អធិការ​នគរបាល​ក្រុង​សៀមរាប បាន​និយាយ​ថា​៖ «​ពួក​គេ​បាន​សារ​ភាព​ថា ពួក​គេ​បាន​សម្លាប់​ជន​រងគ្រោះ​ដោយ​សារ​តែ​ពួក​គេ​មាន​ការ​ខឹង​សម្បារ​នឹង​ជន​រងគ្រោះ​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​កន្លែង​កាល​ពី​ថ្ងៃទី ២៤ ខែ​មករា​។​»

​លោក ណុប សារ៉ាក់ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ម៉ោង​ប្រហែល​ជា ១១ យប់ ថ្ងៃទី ២៤ ខែ​មករា ជន​សង្ស័យ​ទាំង ៦ នាក់​បាន​ចេញ​ទៅ​ផឹក​ស៊ី​និង​រាំរែក​នៅ​ក្នុង​ក្លឹប​រាត្រី​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សាលា​កន្សែង ហើយ​បាន​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ជន​រងគ្រោះ និង​មិត្តភក្តិ ៣ នាក់​ផ្សេង​ទៀត​របស់​ជន​រងគ្រោះ បន្ទាប់​ពី​មិត្តភក្តិ​របស់​ជន​រងគ្រោះ​ម្នាក់​បាន​ជាន់​ជើង​ជន​សង្ស័យ​ដោយ​អចេតនា​។​

​លោក​បាន​ថ្លែង​ថា ភាគី​ទាំង​ពីរ​ចាប់​ផ្តើម​ឈ្លោះ​ប្រកែក​គ្នា ប៉ុន្តែ​ត្រូវ​បាន​អន្តរាគមន៍​ដោយ​ក្រុម​សន្តិសុខ​របស់​ក្លឹប​កម្សាន្ត​។​

​លោក ណុប សារ៉ាក់ បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ម៉ោង​ប្រហែល​ជា ១២​និង​៣០ នាទី​ព្រឹក ថ្ងៃ​ទី ២៦ ខែ​មករា ជន​រងគ្រោះ​បាន​បើក​ម៉ូតូ​តែ​ម្នាក់​ឯង​ចេញ​ពី​ហាង​ផឹកស៊ី​ទៅ​កាន់​ផ្ទះ​របស់​គាត់​ក្នុង​ឃុំ​ជ្រាវ ហើយក៏​ត្រូវ​បាន​ជន​សង្ស័យ​ទាំង ៦ នាក់​ស្ទាក់​កាប់​ប្រហារ​តាម​ផ្លូវ​។​

​លោក ណុប សារ៉ាក់ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​៦​នាក់​ខាង​លើ​មាន​ឈ្មោះ ​គង់ សូរិយា​, វ៉ន វ៉ែន​, លុន ចំរើន​រិទ្ធ​, ងួន ធារ៉ា​, ជឿន គីម​ចិន និង អុល ពិសិទ្ធ ខណៈ​ដែល​ពួក​គេ​ទាំង​អស់​សុទ្ធ​តែ​មាន​អាយុ​១៨​ឆ្នាំ​ដូចៗ​គ្នា​។​

​លោក​ណុប សារ៉ាក់ បាន​និយាយ​ថា​ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស ពួក​គេ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​

​លោក​ណុប សារ៉ាក់ បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ទាំង ៦ នាក់​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃទី ៣០ និង ៣១ ខែ​មករា​នៅ​ក្រុង​សៀមរាប ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ព្រួត​កាប់​ជនរងគ្រោះ​ម្នាក់ ឈ្មោះ ហេង វិឆាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ បណ្ដាល​ឲ្យ​ស្លាប់ កាល​ពី​ថ្ងៃទី​២៦ ខែមករា កន្លង​ទៅ​។​

​ជន​សង្ស័យ​ទាំង ៦ នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​កាលពី​ម្សិលមិញ ដោយ​រង់ចាំ​ការ​ជំនុំ​ជម្រះ​។​

​លោក ណុប សារ៉ាក់ បាន​មាន​ប្រសាសន៍​ថា​៖ «​អំឡុង​ពេល​ដែល​យើង​ធ្វើ​ការ​សាក​សួរ​ជន​សង្ស័យ​នៅឯ​ប៉ុស្តិ៍​ប៉ូលីស ពួក​គេ​ទាំង​អស់​បាន​សារ​ភាព​ថា​ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​មែន​។​» លោក​បាន​បន្ត​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កាំបិត​ខ្វែវ​ហើយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

​លោក ណុប សារ៉ាក់ បាន​ឲ្យ​ដឹង​ថា សាកសព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​អ្នក​ភូមិ​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ដដែល ហើយ​បន្ទាប់​មក​ក៏​បាន​ធ្វើ​ការ​ជូន​ដំណឹង​ដល់​មន្ត្រី​នគរបាល​ក្នុង​មូលដ្ឋាន​ដើម្បី​ចុះ​មក​កាន់​ទីតាំង​កើត​ហេតុ​៕

ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា​

Related Posts

Previous Article

​លោក​ ​ស​ ​ខេង​ ​ផ្តល់​សម្ភារៈ​ការិយាល័យ​ដល់​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ដើម្បី​បើក​ដំណើការ​មជ្ឈមណ្ឌល​ព័ត៌មាន​ ​Digital​

Next Article

ជន​សង្ស័យ​ជិត ៦០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន បញ្ជូន​ទៅ​តុលាការ​ពី​បទ​ល្មើស​បំផ្លាញ​ធនធាន​ព្រៃឈើ​