ana-air canadia-bank Silk-air nissan acleda cab-bank

មន្ត្រី​នគរបាល​មួយ​រូប​ត្រូវ​បាន​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ពី​បទ​ហិង្សា​ដោយ​ចេតនា

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
police jailed
​មន្ត្រីនរគបាល ដែល​ត្រូវបាន​ឃាត់​ខ្លួនក្រោយឈ្លោះ​ប្រកែក​គ្នា​មួយ​នៅ​តាម​ដង​ផ្លូវ​។ រូបថត​ សហការី

តុលាការ​ខេត្ត​កណ្ដាល​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​បាន​ចោទ​ប្រកាន់ និង​ដាក់​ពន្ធនាគារ​មន្ត្រី​ប៉ូលីស​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​លើ​បុរស​អាយុ ២៩ ឆ្នាំ ដែល​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ហេតុ​ការណ៍​ឈ្លោះ​ប្រកែក​គ្នា​មួយ​នៅ​តាម​ដង​ផ្លូវ​។​

លោក រស់ ជុន ចាន់​និមល ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​មាន​ឈ្មោះ​ថា ហែន លីណា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជា​មន្ត្រី​នគរបាល​ស័ក្តិ​៣​ដែល​បម្រើ​ការ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។​

​លោក​ចៅក្រម រស់ ជុន ចាន់​និមល បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ជន​ជាប់​ចោទ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ធ្វើ​ឱ្យ​ខូច​ខាត​ដោយ​ចេតនា តាម​មាត្រា ២១៧ និង ៤១០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ហើយ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស ជន​ជាប់​ចោទ​ខាង​លើ ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល​ពីរ​ឆ្នាំ​។​

​នាយរង​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​គយ លោក ឡុង សុធា បាន​អោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៧:៣០ នាទី​ល្ងាច ថ្ងៃ​ទី ២៥ ខែ​មករា លោក ហែន លី​ណា បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX 300 របស់​គាត់​ឆ្លង​កាត់​ភូមិ​ព្រៃ​រុន​ក្រោម ក្នុង​ឃុំ​ខាង​លើ​ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​របស់​លោក​នៅ​ក្នុង​ស្រុក​ស្អាង​។​

​លោក ឡុង សុធា បាន​បន្ត​ថា ខណៈ​ពេល​ដែល​កំពុង​តែ​បើក​បរ ជន​រងគ្រោះ ឈ្មោះ សុខ​លាក់ ដែល​បើកបរ​រថយន្ត​ម៉ាក Lexus RX 330 ពី​ក្រោយ​រថយន្ត​ជន​ជាប់​ចោទ បាន​បើក​វ៉ា​ដែល​បណ្ដាល​ឲ្យ​ជន​ជាប់​ចោទ​មាន​ការ​ខឹង​សម្បារ​។ បន្ទាប់​មក ជន​ជាប់​ចោទ​ក៏​បាន​បើក​ដេញ​តាម​ឡាន​ជន​រងគ្រោះ​ឲ្យ​ឈប់ ហើយក៏​ចូល​ទៅ​វាយ​ជន​រងគ្រោះ​នៅ​ក្នុង​ឡាន​របស់​ជន​រង​គ្រោះ​តែ​ម្ដង ។​

​លោក ឡុង សុធា បាន​ប្រាក់​កាសែត​ខ្មែរ​ថាមស៍​ឲ្យ​ដឹង​ថា​៖ «​ជន​ជាប់​ចោទ​ខឹង​នឹង​ជន​រង​គ្រោះ​ដែល​បាន​បើក​រថយន្ត​វ៉ា​គាត់ ហើយ​ខ្លួន​បាន​បើក​តាម​បុក​រថយន្ត​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​របស់​ជនរ​ង​គ្រោះ​ផង​ដែរ​។​»

​លោក​បាន​បន្ថែម​ថា​៖ «​ហើយ​បន្ទាប់​មក​ទៀត ជន​ជាប់​ចោទ​បាន​ចេញ​ពី​រថយន្ត​របស់​ខ្លួន ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ជាមួយ​ដុំ​ថ្ម​បណ្តាល​ឱ្យ​រង​របួស​ក្បាល​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ​។​»

​លោក ឡុង សុធា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​ភាគី​ទាំង​ពីរ​មាន​ជម្លោះ ជន​រង​គ្រោះ​ក៏​បាន​ធ្វើ​ការ​វាយតប​តទៅ​កាន់​ជន​ជាប់​ចោទ​វិញ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ជន​ជាប់​ចោទ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ២៩ ខែ​មករា តាម​បណ្តឹង​របស់​ជន​រងគ្រោះ​។​

​ជន​ជាប់​ចោទ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ខាង​លើ​ត្រូវ​បាន​ដាក់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្ដី​ពី​តុលាការ​៕ ប្រែសម្រួល​៖ ភុន ច័ន្ទ​ឧសភា

Related Posts

Previous Article

លោក ហ៊ុន សែន ចង់​ទៅ​សួរ​សុខ​ទុក្ខ​និស្សិត​ខ្មែរ​នៅ​ក្រុង​វ៉ូហាន ទី​ដែល​ផ្ទុះ​វីរុស​ណូវែល​កូរ៉ូណា​

Next Article

ស្ត្រី​ម្នាក់​ដែល​បាន​ដាក់​ថ្នាំ​បំពុល​សម្លាប់​ប្ដី ស្នើ​សុំ​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​ទោស